EP07: ហេតុអីក៏ទ្រង់ធ្វើបែបនេះដាក់ខ្ញុំម្ចាស់??

325 37 3
                                    

ច្រើនឆ្នាំកន្លងផុតទៅនាយតូចមានវ័យ 18 ឆ្នាំនៅតែងើបក្រោកចេញពីលើគ្រែមិនផុតដដែល ហើយក៏មិនហ៊ានចេញទៅខាងក្រៅរាជដំណាក់ដូចមុនទៀត ខណៈដែលវ័យទ្រង់កាន់តែកៀក ព្រះអង្គម្ចាស់ Noah កាន់តែព្រួយព្រះទ័យខ្លាំងដដែល ។

« ក្រាក* » ទ្វាររបើកសម្លេងសម្រឹបជើងរបស់ទ្រង់ដែលមានឋានៈជាបងប្រុសក៏មានវត្តមានចូលមកដល់ ក្លិនក្រអូបប្រហើរដែលនាយតូចចាំជាប់មិនភ្លេចប៉ះនឹងច្រមុះស្រួចៗ. ធ្វើឲ្យទ្រង់រលឹកដល់មនុស្សម្នាក់ ងើបអង្គុយបង្វែរកាយទៅរកម្ចាស់ក្លិនទឹកអប់នោះ រួចទើបញញឹមយ៉ាងអំណរ ។

« មិនគួរឲ្យជឿទេក្រាបទូល៎ ទ្រង់អាចបំបែកវិញ្ញាណដែលគ្របដណ្ដប់លើដួងចិត្តអ្នកអង្គម្ចាស់តូចបាន »

« មិនចម្លែកទេ Jungkook ជាបងប្រុស ច្បាស់ជាអាចការពារទ្រង់ ទើបទ្រង់ទុក្ខចិត្តហ៊ានចេញពីរាជដំណាក់ជាមួយបែបនេះ » ប្រយោគបដិសេធក៏បន្លឺឡើង ស្របនឹងកែវព្រះនេត្រមួយគូសម្លឹងទៅបុត្រទាំងពីររបស់ទ្រង់ រួចទើបបង្វែរព្រះកាយបោះជំហានមួយៗ. ពួកទ្រង់ជាបងប្អូននឹងគ្នា បងប្រុសច្បាស់ជាអាចការពារប្អូនបាន ហើយ Jungkook មិនមែនជាផ្កាយព្រះគ្រោះមួយនោះទេ ។

« រាជទានទោសផងក្រាបទូល៎ » គាត់អោនក្បាលសុំក្ដីមេត្តាពីព្រះអង្គ មិនគួរគិតផ្ដេសផ្ដាសយ៉ាងនេះចំពោះពួកទ្រង់នោះទេ អ្នកអង្គម្ចាស់គ្រាន់តែអាចអូសទាញទ្រង់មកខាងក្រៅបានប៉ុណ្ណោះ ហើយជតាកម្មរបស់ទ្រង់មិនមែនមើលដោយភ្នែកទទេរដឹងនោះទេ ។

ពេលនេះរូបរាង Jungkook មិនមែនជាក្មេងជំទង់នោះទេ ប៉ុន្តែជាកម្លោះសង្ហារមួយអង្គ លើកព្រហស្ដអង្អែលសរសៃរសក់ទន់ៗ. របស់នាយតូច រួចក៏ញញឹម ។

« ទ្រង់ចូលរាជដំណាក់វិញចុះ »

« ព្រះពរ៎ »

« ប៉ាមានរឿងចង់និយាយជាមួយ Jungkook » នាយកម្លោះបង្វែរព្រះកាយមាំទាំ ប៉ុន្តែព្រះអង្គម្ចាស់ Noah ទ្រង់យាងមកល្មម ហើយក៏មានបន្ទូលទៅ Jungkook រួចទើបទ្រង់ទាំងពីរយាងចូលទៅដំណាក់ដែលនៅក្បែរនោះ ។

ថ្ងៃថ្មីបានឈានចូលមកដល់ នាយតូចដើរចុះមកខាងក្រោមទាំងទឹកមុខញញឹមញញែម ស្របនឹង Jungkook កំពុងតែឈររងចាំវត្តមានរបស់ទ្រង់ ។ ទ្រង់បានដឹងរឿងពីព្រះអង្គម្ចាស់ Noah រួចទៅហើយ តាំងពីវ័យដែលនាយតូចធ្លាក់ពីលើខ្នងសេះមក គេមិនដែលបោះជំហានចេញពីព្រះរាជដំណាក់នោះទេ ប៉ុន្តែទើបតែម្សិលមិញទ្រង់ដាច់ចិត្តបញ្ចៀសព្រះកាយចេញ អញ្ចឹងហើយបានជាព្រះអង្គម្ចាស់ Noah ចង់ឲ្យ Jungkook បណ្ដុះសេចក្ដីក្លាហានទ្រង់មកវិញ ។

✵ ម្ចាស់បេះដូងបង ✵Opowieści tętniące życiem. Odkryj je teraz