នៅដំណាក់ក្រយាបន្ទាប់ពីមួយថ្ងៃនៃការចាកចេញពីទឹកដីរបស់ខ្លួន ហើយក៏ជាថ្ងៃដំបូងនៃខែនេះដែល Tae Jungkook រួមទាំងទ្រង់ទាំងទ្វេផងដែរ ។
« ថ្ងៃដែលអ្នកអង្គម្ចាស់ Viktor មកនោះ តើ Tae មានចាប់អារម្មណ៍ទ្រង់ខ្លះទេ?? » សំណួរសាកចិត្តរបស់ព្រះអង្គម្ចាស់ក៏បន្លឺឡើង នាំឲ្យអ្នកមានវត្តមាននៃរាជដំណាក់ក្រយាចាប់ភ្លឹកព្រមទាំងងើយទៅរកទ្រង់ ។ ធម្មតាទ្រង់ជាមេដឹកនាំក្នុងគ្រួសារ ជាស្វាមី ជាព្រះបិតា មានបន្ទូលយ៉ាងណា៎នាងជាភរិយានិងកូនតែងតែត្រង់ត្រាប់ស្ដាប់អញ្ចឹងហើយ ។
« អត់ទេព្រះពរ៎ ខ្ញុំម្ចាស់គ្រាន់តែគិតថាទ្រង់ជារាមច្បងប៉ុណ្ណោះ »
« Tae អាចមិនចាប់អារម្មណ៍អ្នកអង្គម្ចាស់ពេលនេះ ប៉ុន្តែមិនប្រាកដថាមិនចាប់អារម្មណ៍រហូតទេ »
« ព្រះពរ៎ » ចម្លើយពីរម៉ាត់របស់ Tae នាំឲ្យទ្រង់ញញឹមស្រាលៗ. ប៉ុន្តែសម្រាប់អ្នកខ្លះស្ដាប់ហើយនៅមិនសុខក្នុងចិត្តនោះទេ ។ គេមិនអាចចាប់អារម្មណ៍អ្នកអង្គម្ចាស់ Justin Viktor នោះបានទេ គេហួងហែងណាស់ដឹងទេ ។ រីឯ Tae វិញកាលដែលគេពោលបែបនេះដោយសារតែគិតថាមិនយូរមិនឆាប់គេនឹងរៀបការជាមួយព្រះនាង Rella ហើយចាកចេញពីទីនេះ ដូច្នោះហើយគេលែងមានចិត្តចង់ស្និទស្នាលនឹងទ្រង់បែបនោះបន្តហើយ គេត្រូវតែផ្ដោតលើការបើកចិត្តស្រឡាញ់អ្នកផ្សេងវិញ ។
« ក្រឹប*!! បើមិនចាប់អារម្មណ៍ក៏និយាយថាមិនចាប់អារម្មណ៍ទៅ ចាំបាច់ឆ្លើយផ្ដល់ក្ដីសង្ឃឹមឲ្យម្ចាស់ប៉ាធ្វើអី?? » កាន់តែនឹកសម្ដី ស្នាមញញឹមរបស់ព្រះអង្គម្ចាស់ Noah គេកាន់តែក្ដីក្នុងទ្រូង អួលណែនស្ទើរតែបែក បិទទ្វារដំណាក់ Tae ហើយចាប់ក. ដៃតូចៗ. មកសួរនាំ ។ ប្រាប់គេលើកមុនសុទ្ធតែបដិសេធទ្រង់ រួចចុះពេលនេះចង់ក្រឡាសពាក្យសម្ដីហ្ហេស៎??! ។
« ហ៊ឹស!! ទ្រង់មិនមែនជាខ្ញុំម្ចាស់ ទ្រង់មិនយល់ទេ!! » នាយតូចគ្រវាសដៃ Jungkook ចេញ ប្រកែកជាមួយគេញ៉ែតៗ. ទាំងខាំមាត់ខាំក. សម្លក់គេនាំឲ្យ Jungkook ឃើញហើយចងចិញ្ចើមមួយរំពេច ។ កើតអី?? ថ្ងៃមុននៅល្អនឹងគ្នា និយាយផ្អែមនឹងគ្នាសោះ ម៉េចក៏សួរប៉ុណ្ណឹងសោះចាំបាច់ហ៊ីសហ៊ូសសម្លក់គេមើលតែសត្រូវបែបហ្នឹង ។
YOU ARE READING
✵ ម្ចាស់បេះដូងបង ✵
Romanceពួកយើងជាបងប្អូនបង្កើតនឹងគ្នា! ហេតុអីបែរជាស្រឡាញ់គ្នាក្នុងន័យស្នេហាប្រុសនឹងស្រីទៅវិញ!! Jungkook Dalevis X Taehyung Delevis