EP04: ខឹង!! ខឹងខ្លាំងទៀតផង

442 47 9
                                    

« Tae នៅឯណា៎?? » ម្ចាស់ក្សត្រី Sofia សួរទៅកាន់នាងបម្រើ ខណៈដែលទ្រង់ដែលជាស្វាមីនិង Jungkook ឈរកៀកនោះដូចគ្នា ។

« ទ្រង់យាងចេញទៅខាងក្រៅ មិនទាន់យាងមកវិញទេពរម្ចាស់ »

« ហ្ហឹម.. នាងត្រឡប់ទៅវិញចុះ » នាយតូចអង្គនេះ រឹងរូសខ្លាំងណាស់ទទូចតែយាងចេញទៅខាងក្រៅ សូម្បីតែពេលនេះនៅមិនទាន់ចូលដំណាក់វិញទៀត ប៉ុន្តែទ្រង់ក៏មិនខ្ញាល់នឹងសំណព្វចិត្តរបស់ទ្រង់ដែរ ។

« ពរ៎ម្ចាស់ »

[ S K I P ]

« ឯណា៎ Tae នុះ?? អូន!! » ព្រះអង្គម្ចាស់ ណូអា ( Noah ) ទ្រង់ត្រាស់សាកសួរព្រះជាយាឡើងមក យប់ថ្មើរនេះហើយ នាយតូចមិនទាន់យាងមកវិញទៀត តិចលោរមិនបានសោយក្រយាពេលល្ងាចទៅ!! ។

« នុះណក៎ព្រះពរ!! មកវិញហើយ មើលចុះមុខឡើងស្រម៉េកស្រម៉ក » សម្ដីគ្រឺតខ្នាញ់របស់ទ្រង់ក៏បន្លឺឡើង រួចទើបបោះជំហានទៅរកនាយតូច ដែលយាងចូលមកក្នុងរាជដំណាក់ដោយព្រះភក្រ្តញញឹមញញែមពុំដឹងហេតុការណ៍អ្វីសោះនោះទេ ។

« ទើបមកពីណា៎?? ហេតុអីមុខមាត់ប្រឡាក់ដូចជាកូនឆ្មាបែបនេះ!! »

« ប្រឡាក់ដូចកូនឆ្មាឬព្រះពរ៎..!! រាជទានទោសផង កូនសូមទៅលុបលាងមុខក្នុងបន្ទប់សិន » Tae ឱនលំទោនពួកទ្រង់ហើយក៏ប្រញាប់ប្រញាលយោងជំហានឡើងទៅខាងលើដំណាក់សម្ដៅទៅរកបន្ទប់ផ្ទាល់ខ្លួន ចូលបន្ទប់ទឹកទតព្រះភក្រ្តខ្លួនហើយក៏រូតរះលុបលាងភាពខ្មៅស្រអាប់ចេញហើយក៏បង្ហួសព្រះកាយទៅងូតទឹក ( ស្រង់ទឹក , ស្រង់ព្រះវារី ) ដើម្បីចុះទៅខាងក្រោមវិញ ។


« ព្រឹកមិញ Tae ទៅណា៎ខ្លះ?? បើមុខមាត់ប្រឡាក់បែបនេះទៀត ម៉ាក់ឈប់ឲ្យ Tae ចេញទៅខាងក្រៅហើយណា៎ » ម្ចាស់ក្សត្រីនៃប្រទេសស្វីសស្រដីឡើងដោយមិនខឹងក្រោធប៉ុន្តែកំពុងតែដាក់កំហិតនាយតូច បើចេញទៅខាងក្រៅ មកវិញមុខមាត់ដូចជាកូនឆ្មាបែបនេះទៀត ទ្រង់ឈប់ឲ្យគេចេញក្រៅទៀតហើយ ពិតជាគួរឲ្យគ្រឺតខ្នាញ់ណាស់ ។

« មិនមែនទេម៉ាក់ គ្មានលើកទីពីរទេ.. ដោយសារតែឡានបែកកង់ទើបកូនត្រូវចុះរងចាំទាល់តែឡានដូរកង់រួច »

✵ ម្ចាស់បេះដូងបង ✵Donde viven las historias. Descúbrelo ahora