EP15: ខ្ញុំម្ចាស់ខ្លាចខ្លាំងណាស់ព្រះពរ៎

282 30 5
                                    

« ហ៊ឹម.. ហុឹម » បបូរមាត់មួយគូផ្អឹបជាប់គ្នា កម្រើកផ្ដោះផ្ដង ដៃតូចៗ. ខ្ញាំសាច់អាវទ្រង់យ៉ាងជាប់ បំពងសម្លេងជាការគ្រហឹមតិចៗ. យ៉ាងពេញចិត្ត ។

« មេឃងងឹតហើយ ពួកយើងត្រឡប់វិញទៅព្រះពរ៎ » Tae ដកបបូរមាត់ ប្រលែងដៃដែលអោបសាច់អាវនាយជាប់ រួចទើបនិយាយស្នើរទៅរក Jungkook រីឯ Jungkook ក៏មិនមាត់មិនក. ប្រលែងចង្កេះនាយតូចសន្សឹមៗ. យោងជំហានទៅលើកំពង់ហើយក៏យាដៃឲ្យ Tae ។

នៅក្នុងឡានពោរពេញដោយសភាពស្ងប់ស្ងាត់ ។ Jungkook បង្វែរកញ្ចក់ទៅរក Taehyung លួចមើលគេខ្លះៗ. ឃើញថាគេគិតតែពីឈ្ងោកញញឹមញញែមជាមួយផ្កាបែបនេះ នាយក៏ញញឹមតាមនោះដែរ ។ នៅកៅអីចាប់ពីទីពីរ គឺមានរនាំងជាមួយតៃកុងឡាន រហូតបើកមកដល់រាជដំណាក់ ទើបព្រះទីន័ងទំនើបសំចត ។

« Jungkook នាំ Tae ទៅណា៎ខ្លះ?? សប្បាយដែរទេ?? » ព្រះកាយប្រថាប់លើគ្រែកៀកនឹងកូនពៅរបស់ទ្រង់ ត្រាស់សួរនាយតូចដោយប្រទះនឹងបាច់ផ្កាលើតុ សឹមញញឹមចេញមក ។ ទោះទ្រង់មិនបានឃើញពួកគេនាំគ្នាទៅទីណា៎ខ្លះ ក៏ប៉ុន្តែពេលឃើញរបស់ Jungkook ប្រគល់ឲ្យនាយតូចបែបនេះ ក៏អាចញញឹមរីករាយដែរ ។

« ព្រះពរ Tae ចូលចិត្តទីនោះណាស់ម្ចាស់ម៉ាក់ »

« ហ៊ឹម.. អញ្ចឹងម៉ាក់មិនរំខានទេណា៎ ម៉ាក់ត្រឡប់ទៅដំណាក់វិញ » ដោយសារតែមិនចង់រំខាន Tae ទ្រង់ក៏និយាយចេញមកហើយទើបយាងចេញពីដំណាក់របស់ Tae ។

« ថ្មើរនេះហើយតើទ្រង់នៅដំណាក់សៀវភៅដែរទេ?? » នាយតូចរអ៊ូម្នាក់ឯងតិចៗ. សម្លឹងទៅមើល Digital Desk Clock តម្លៃ 961$ ហើយទើបសម្រេចចិត្តចេញទៅរក Jungkook ។

« ទ្រង់មិនទាន់ផ្ទំទៀតឬ យប់ហើយព្រះពរ៎?? » Tae ដាក់តែខ្ញីលើតុសន្សឹម ទាំងសួរបែបដាស់តឿន ហើយ Jungkook ក៏ងាកទៅមើល Tae ។

« ក៏.. គេងមិនលក់ ទើបយើងមកអង្គុយទីនេះ »

« ចាំខ្ញុំអង្គុយកំដរណា៎ព្រះពរ៎ » គ្រាន់តែឮនាយតូចនិយាយដូច្នោះ Jungkook ក៏នឹកស្មានមិនដល់បន្តិច ព្រោះគេមិនព្រមគេង បែរជាមកអង្គុយកំដរខ្លួនទៅវិញ ។ Tae ទាញកៅអីសម្រូតកាយអង្គុយក្បែរ Jungkook សម្លឹង Laptop មានពន្លឺចរចាច ទាំងឆ្ងល់ ។

✵ ម្ចាស់បេះដូងបង ✵Where stories live. Discover now