«រៀបការជាមួយបងទេ? ប្រាប់ឱ្យហើយ បដិសេដមិនបានទេ»
Soobin មើលមុខ Alpha នៅចំពោះមុខគេ ហើយក្រលេកមើលទៅលោកប្រុសលោកស្រី Choi និង Arin ដែលកំពុងញញឹម អន្ទះសារចង់ឮចម្លើយចេញពីមាត់គេ។
"តើអាចមានវិធីចេញពីទីនេះបានទេ?" Soobin គិត។ តែខ្លួនគេក៏ដឹងស្រាប់ហើយថាមិនអាច។ ទោះជាគេរត់ចេញបាន ក៏គង់តែត្រូវគេចាប់មកវិញដដែល។
មើលទៅ គ្មានជម្រើសអ្វីក្រៅពីធ្វើស្របតាមបំណងគ្រួសារនេះទេ...
«ខ្ញុំ... ខ្ញុំព្រម» Omega ឆ្លើយដោយស្ទាក់ស្ទើរ តែវាគ្រប់គ្រាន់នឹងអាចទទួលយកថាជាការព្រមព្រៀងរបស់គេហើយ។
Yeonjun ក៏ហូតចិញ្ចៀនខ្មៅដែលមានត្បូងក្រហមបីពីក្នុងប្រអប់។ គេឈោងទៅមុខ ទាញដៃរបស់រាងស្តើងមក និងបំពាក់ចិញ្ចៀនលើម្រាមដៃនាងរបស់ Soobin។ បន្ទាប់មក ក៏ហុចប្រអប់ដែលនៅសល់មួយវង់ទៀត ទៅឱ្យគេ។
Soobin យល់ហើយក៏ធ្វើតាមអម្បាញ់មិញនេះដែរ។ គេដកចិញ្ចៀន ហើយហូតប្រឡោះវាចូលម្រាមដៃ Yeonjun ដូចគ្នា។ មើលទៅពាក់ឡើងល្មម ហើយសមឥតខ្ចោះ។
អ្នកមើលពីជ្រុងម្ខាងទាំងបីនាក់ នាំគ្នាទះដៃអបអរពួកគេ។ តែ Soobin មិនត្រេកអរនឹងអាពាហ៍ពិពាហ៍នេះប៉ុន្មានទេ គេមានអារម្មណ៍ថាធ្ងន់ចិត្ត ដោយមានទុក្ខកង្វល់មកសង្កត់។
«ការបំពាក់ចិញ្ចៀននេះ គ្រាន់តែធ្វើដើម្បីឱ្យល្អមើលទេ។ ឥឡូវនេះដល់កន្លែងពិសេស គឺកូនកម្លោះកូនក្រមុំដល់ពេលផ្សំដំណេកហើយ» លោកស្រី និយាយ។
«ត្រូវហើយ ដល់ពេលពួកឯងចងសម្ព័ន្ធនឹងគ្នាពិតប្រាកដហើយ។ ពួកយើងគួរតែចេញ ទុកឱ្យគេនៅតែពីរនាក់» លោកប្រុសបន្ថែម។
«តែ ខ្ញុំចង់មើលថាពួកគេធ្វើមែនឬអត់! នេះ នៅមើលម្នាក់មិនបានទេហ្អេ?» Arin ធ្វើមុខអន់ចិត្ត។ Yeonjun ក៏ប្រើភ្នែកសម្លក់នាង។
ស្ត្រីជាម្តាយឃើញបែបនេះក៏ប្រញាប់ទាញកូនស្រីចេញក្រៅ។
«កុំរំខានបងប្រុសនិងបងថ្លៃឯងអី ឆាប់ចេញមក ខូចភ្នែកអស់ឥឡូវហើយ!»
បន្ទាប់ពីអ្នកដទៃចេញទៅផុត ពួកគេនៅឈរមើលមុខគ្នាតែពីរនាក់ មិនដឹងនិយាយអ្វី។
YOU ARE READING
កូនក្រមុំ Alpha [YEONBIN]
FanfictionSoobin តែងតែប្រាថ្នាចង់បានស្នេហាដ៏កក់ក្តៅ ទទួលការថ្នាក់ថ្នមពីមនុស្សដែលគេស្រឡាញ់ តែគ្រប់យ៉ាងត្រូវរលាយពេលដែល Omega រូបនេះ ត្រូវបានគេជ្រើសរើសធ្វើជាគូគ្រងរបស់ Alpha កំណាច... ហើយគេគួរឱ្យខ្លាចជាងពាក្យចចាមអារ៉ាមទៅទៀត។ Top: Yeonjun Btt: Soobin