X

666 70 5
                                    

.•05 កក្កដា 1784•.

ជីវិតខ្ញុំពេលនេះហាក់ផ្លាស់ប្តូរខ្លាំងណាស់។ នៅសុខៗ ម៉ែក៏មកប្រាប់ខ្ញុំថា ខ្ញុំនឹងត្រូវទៅរៀបការ។ មែនហើយ! មិនសរសេរច្រឡំទេ គឺរៀបការ។ ហើយកូនកម្លោះគឺគ្មានអ្នកណាក្រៅពីលោក Choi Yeonjun នោះទេ។

តាមពិតទៅខ្ញុំមិនដែលស្គាល់ ឬឃើញគេទេ។ គ្រាន់តែឮពាក្យចចាមអារាមមួយចំនួនពីគេ ថាមានសក់ពណ៌លឿង ហើយគ្រួសារ Choi Yeonjun នោះ ជាពួក Alpha មានអំណាច ហើយជិះជាន់អ្នកដទៃ។ ជាពិសេសចូលចិត្តធ្វើបាបពួក Omega ដូចជាខ្ញុំណាស់ (នេះតាមដែលខ្ញុំបានឮ)។

ខ្ញុំគិតថាវាពិតមែនហើយ។ មិនដែលអ្នកណានៅសុខៗចង់ការ ក៏ចេញសេចក្តីប្រកាស ឱ្យយក omega ដែលស្រស់ស្អាតជាងគេនៅក្នុងស្រុកទៅ។ ឯអ្នកភូមិខ្ញុំវិញនេះណា ដូចជាមានមោទនភាពចំពោះសម្រស់ខ្ញុំ ជាងខ្ញុំខ្លួនឯងទៅទៀត។ គ្រាន់តែឮអញ្ចឹងក៏ចាត់ចែងបញ្ជូនខ្ញុំទៅភ្លាម ដោយគ្មានខ្វាយខ្វល់សួរពីចិត្តរបស់ខ្ញុំមុនសោះ។

ប្រហែលជាពួកគេយល់ថា គ្មានអ្នកណាមិនចង់រៀបការជាមួយ Alpha ដ៏មានទ្រព្យនិងមានអំណាចហើយមើលទៅ។

ហ៊ើយ... យ៉ាងណារឿងវាទៅជាបែបនេះទៅហើយ បណ្តោយតាមកម្មទៅចុះ។

.•08 កក្កដា 1784•.

ធ្មិចបើកៗ ខ្ញុំបានរៀបការបាត់ទៅហើយ។ ចិញ្ចៀនខ្មៅត្បូងក្រហមបំពាក់ជុំវិញម្រាមដៃនាងរបស់ខ្ញុំពេលនេះ វាស្រស់ស្អាតខ្លាំងណាស់។ តែគួរឱ្យសោកស្តាយ ខ្ញុំហាក់ដូចជាមិនសប្បាយចិត្តនឹងពាក់វានោះទេ។

យប់ថ្ងៃទី 06 ខ្ញុំបានជួប Alpha នោះជាលើកដំបូង។ ដឹងថាមានរឿងអីកើតឡើងទេ? គេចាំដល់ថ្ងៃផ្សំដំណេកតែម្តងមិនកើតទេ។ គ្រាន់តែចូលមកឃើញខ្ញុំ ក៏កើតចំណង់យ៉ាងម៉េចមិនដឹង មកលេបត្របាក់ខ្ញុំតែម្តង...(ឯងឈឺសឹងស្លាប់ទៅហើយ) មិនដឹងជាមនុស្សស្អីល្មោភតណ្ហាបែបនេះទេ!

បន្ទាប់ពីយប់នោះ ថ្ងៃបន្ទាប់ ពួកយើងក៏បានរៀបការ ហើយក្លាយជាគូពេញលេញនៅពេលនោះទៅ។

កូនក្រមុំ Alpha [YEONBIN]Where stories live. Discover now