នៅក្នុងបន្ទប់ធំស្រឡះមួយ មានរចនាប្លង់បន្ទប់ទាំងមូលតាំងគ្រឿងសង្ហារឹមពណ៌ក្រហមក្រម៉ៅ និងមានបង្អួចកញ្ចក់ថ្លាមួយដ៏ធំ ដែលអាចមើលឃើញទិដ្ឋភាពព្រះច័ន្ទជិតពេញវង់ ព័ទ្ធជុំវិញដោយផ្ទៃមេឃខ្មៅងងឹត។ ហើយពេលនេះ មើលទៅកញ្ចក់នោះបិទមិនជិតទេ ព្រោះឃើញវាំងននពណ៌ក្រហមលាយមាស បក់ផើយផាត់ តាមឥទ្ធិពលនៃព្រះវាយោ ដែលចូលពីខាងក្រៅមក។
នៅកណ្តាលបន្ទប់ មានគ្រែដ៏ធំមួយ ដែលមានសសរបួនជ្រុង និងម៉ូដដំបូលវាំងននយ៉ាងស្រស់ស្អាត ប្រកបដោយក្បូរក្បាច់ល្អប្រណីត។ នៅលើគ្រែក្រហមឆ្អៅនោះ មានបុរសរាងតូចម្នាក់ កំពុងអង្គុយស្ងៀមម្នាក់ឯង។
គេស្លៀករ៉ូបខ្លីពណ៌សដ៏ស្រស់ស្អាតមួយ។ សក់ពណ៌ស្វាយត្រូវបានបាំងដោយស្បៃសមួយ ដែលគេពាក់ពីលើក្បាល គ្របមុខរបស់គេ។ ដៃគេដាក់លើភ្លៅ កាន់ជាប់គ្នា និងកេះក្រចកខ្លួនឯង បង្ហាញពីការព្រួយបារម្ភនិងគិតច្រើន។
បុរសម្នាក់នេះ ត្រូវបានគេដាក់ឈ្មោះថា Soobin ដែលឈ្មោះនេះមានន័យថា ស្រស់ស្អាតនិងថ្លៃថ្នូរក្នុងភាសារបស់គេ។ ហើយគេពិតជារស់នៅ ដោយស្របទៅតាមឈ្មោះរបស់គេពិតមែន។
ដោយសារតែសម្រស់និងចរិយាល្អរបស់គេ ទើប Soobin ត្រូវបានអ្នកស្រុកគេជ្រើសរើសថាជា omega ដែលសាកសមបំផុតនឹងកូនប្រុសច្បងរបស់ Alpha ដែលមានអំណាចជាងគេក្នុងតំបន់។ ហេតុនេះហើយ ពេលដែលគាត់ប្រកាសរកកូនប្រសារ ទើបពួកគេបានលើកកម្លោះអាយុ 21 ឆ្នាំនេះ ឱ្យទៅជួបមេ Alpha។
តែមានអ្នកសួរថា Soobin ពេញចិត្តនឹងការសម្រេចនេះទេ? គ្មានទេ គ្មានអ្នកណាក្រៅពីម្តាយមេម៉ាយរបស់គេ។ នាយសក់ស្វាយ នៅចាំកាលដែលគេទើបតែនិយាយនឹងម្តាយព្រឹកមិញនេះ។ គេរៀបរាប់ពីទុក្ខកង្វល់របស់គេ ទៅកាន់ម្តាយ ដែលបានត្រឹមតែអង្គុយស្តាប់ ដោយមិនដឹងជួយកូនយ៉ាងម៉េច បើគេឱ្យនាំយកទៅហើយ ...
ꕤ
«កូនមិនចង់ទេអ្នកម៉ែ កូនធ្វើមិនបានទេ... កូនមិនទាំងដែលបានឃើញគាត់ផង ធ្លាប់តែឮគេថា ជាមនុស្សអួតអំណាច ឃោឃៅ... កូនខ្លាចណាស់» Soobin និយាយទាំងចង់យំ។
YOU ARE READING
កូនក្រមុំ Alpha [YEONBIN]
FanficSoobin តែងតែប្រាថ្នាចង់បានស្នេហាដ៏កក់ក្តៅ ទទួលការថ្នាក់ថ្នមពីមនុស្សដែលគេស្រឡាញ់ តែគ្រប់យ៉ាងត្រូវរលាយពេលដែល Omega រូបនេះ ត្រូវបានគេជ្រើសរើសធ្វើជាគូគ្រងរបស់ Alpha កំណាច... ហើយគេគួរឱ្យខ្លាចជាងពាក្យចចាមអារ៉ាមទៅទៀត។ Top: Yeonjun Btt: Soobin