VI

658 71 0
                                    

Soobin មានអារម្មណ៍តានតឹងខុសពីធម្មតា។ តាំងពីភ្ញាក់ឡើងមក គេចេះតែមានអារម្មណ៍ធុញថប់ ស្អុះស្អាប់ ប្លែកពីធម្មតា។ ចំណែកឯស្វាមីក៏មិនដឹងបាត់ស្រមោលទៅណាបាត់ទៀត។

គេបានស្មានត្រូវហើយ។ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមនៃ heat របស់គេ។ ជាទូទៅ omega គ្រប់រូបតែងតែត្រូវឆ្លងកាត់រឿងនេះ រយៈពេលបីខែម្តងបន្ទាប់ពីពួកគេពេញវ័យ។ ក្នុងកំឡុងពេលនោះ ពួកគេមានអារម្មណ៍មិនសូវល្អ មិនស្រួលខ្លួន ត្រូវការការមើលថែ ថ្នាក់ថ្នមពី alpha របស់គេ។ ហើយជាពិសេស ចំណង់ភេទរបស់ពួកគេ ក៏កើនឡើងខ្លាំងដែរ។

កាលពីនៅលីវ Soobin តែងតែផឹកថ្នាំដើម្បីសម្រួលអារម្មណ៍ កុំឱ្យ alpha ដទៃដឹងថាខ្លួនកំពុងឆ្លងកាត់ heat។ បើមានអ្នកដឹង នោះគេអាចនឹងកេងចំណេញលើរាងកាយបានយ៉ាងងាយស្រួល។ ដូច្នេះហើយទើប Soobin តែងតែផឹកថ្នាំ និងសំងំតែម្នាក់ឯងក្នុងផ្ទះ។

តែថា—ពេលនេះ ថ្នាំនោះនៅឯណា?

គេមិនបានដាក់ថ្នាំពីផ្ទះមកទេ!

Soobin ចាប់ផ្តើមក្តៅនៅក្នុងខ្លួន។ Yeonjun... Yeonjun... តើ Alpha របស់គេនៅឯណាទៅ? ក្រែងសន្យាថានឹងនៅជាមួយគេហ្អេ? ចុះឥឡូវទៅណាបាត់ហើយ?

'Yeonjun អាប្តីចង្រៃ...' រាងតូចលួចជេរនៅក្នុងចិត្ត។ គេឡើងលើគ្រែយកភួយមកដណ្តប់ យកខ្នើយមកឱប ចង់បានភាពកក់ក្តៅពីក្លិនរបស់ Alpha តែវាជួយបានតែបន្តិចទេ។

គេពិបាកក្នុងខ្លួនណាស់។ អាហារក៏មិនទាន់បានចូលពោះ ដេកក៏មិនលក់ កម្រើកតាមចិត្តក៏មិនកើត។ ទ្រូងគេថប់ៗ អស់កម្លាំង ក្នុងចិត្តចង់បានដៃគូគេមកមើលថែ បើមិនអញ្ចឹងមិនងាយធូរស្រាលនោះទេ។

Soobin ទ្រាំពិបាកអស់រយៈពេលជាច្រើនម៉ោង។ គេបានទៅរើកកាយទូខោអាវ រកអាវដែល Yeonjun ចូលចិត្តពាក់ទម្រាំតែឃើញ ឡើងជ្រុះសម្លៀកបំពាក់រប៉ាត់រប៉ាយពាសពេញបន្ទប់។ តែនាយមិនខ្វល់ បានអាវហើយ មកទៅដេកឱប មើលទៅយ៉ាងគួរឱ្យអាណិត។

'បងអាក្រក់ណាស់... សន្យាពីយប់ហើយ ថានឹងនៅជាមួយអូន..តែស្អែកឡើងក៏ទុកអូនចោលដដែល។ ចំពេលដែលអូនកំពុងត្រូវការបងខ្លាំងបំផុតទៀតផង..' 

កូនក្រមុំ Alpha [YEONBIN]Where stories live. Discover now