VII

695 62 0
                                    

រយៈពេលជាងពីរបីម៉ោងដែល Soobin អង្គុយសំកុកនៅក្នុងបន្ទប់ម្នាក់ឯង។ គេមិនបានចេញទៅក្រៅ ឬឈរក្បែរបង្អួចយកខ្យល់អាកាសអីបន្តិច។ គិតតែអង្គុយអោបក្បាលជង្គង់នៅលើគ្រែ ក្រោយពីឆ្លៀតសរសេរសៀវភៅកំណត់ហេតុគេរួចមក។

ពេលនេះដល់ម៉ោងព្រលប់ណាស់ទៅហើយ ឯពន្លឺព្រះអាទិត្យក៏គ្មានវត្តមានទៀតដែរ។ នៅខាងក្រៅមើលទៅឃើញតែផ្ទៃមេឃងងឹតយ៉ាងអាប់អួ និងមានខ្យល់បក់បោកខ្លាំងៗ តាមប្រមាណមើលទៅ ប្រហែលជានឹងភ្លៀងហើយ។

'តើ Yeonjun គេនៅឯណា? ចូលផ្ទះឬនៅ? ឬមួយក៏ជួបប្រទះនឹងព្យុះភ្លៀងខាងក្រៅទៅហើយ?' Omega លួចគិតបារម្ភពីស្វាមីរបស់ខ្លួន។ ទោះបីជាពួកគេទើបតែឈ្លោះគ្នាអម្បាញ់មិញក្តី តែចិត្តជាប្រពន្ធ ទៅហាមខ្លួនឯងមិនឱ្យខ្វល់ខ្វាយពីប្តីយ៉ាងម៉េចនឹងបានទៅ? ក្នុងចិត្តគេនៅតែខឹង តែក៏មិនដាច់ចិត្តដល់ថ្នាក់ផ្តាច់ទំនាក់ទំនងនោះឡើយ។ 

ជីវិតជាគូស្រករ រឿងមានជម្លោះទាស់ទែងគ្នាជារឿងធម្មតាទៅហើយ។ សង្ឃឹមថាលើកនេះ នឹងឆាប់ត្រូវរូវគ្នាវិញដូចជាកាលមុនៗទៅចុះ។

Soobin ប្រាសខ្លួនដេកទៅលើពូក។ បើប្រៀបធៀបជាមួយស្ថានភាពពីព្រឹកមិញ គេបានធូរស្បើយច្រើនហើយ។ ថ្នាំដែលម្តាយក្មេកបានឱ្យមានប្រសិទ្ធភាពល្អ តែមិនដឹងថាវានឹងអាចទប់ស្កាត់ចំណង់ភេទរបស់គេបានទាំងស្រុងឬអត់ទេ។

កំពុងតែគិតពីរឿងនេះ ទ្វារបន្ទប់ក៏បានបើក។

'ចូលមកគ្មានសុជីវធម៌ មិនចេះគោះទ្វារបែបនេះ ប្រាកដជា Yeonjun ហើយ' Soobin គិត រួចបិទភ្នែកធ្វើពុតជាសំងំគេងលក់ ដោយខ្ជិលជ្រលក់មាត់នឹង Alpha។

Yeonjun ដើរចូលមកដោយទឹកមុខមិនសូវស្រស់បស់។ នាយចូលអង្គុយជិតប្រពន្ធនៅលើគ្រែ យកដៃវែកសក់ពណ៌ស្វាយថ្នមៗដោយការយកចិត្តទុកដាក់។

«បងដឹងថាអូនមិនទាន់គេងលក់ទេ» Yeonjun និយាយឡើង។

Omega មិនឆ្លើយតប នៅតែធ្វើជាកំពុងគេងដដែល។ Yeonjun ដកដង្ហើមធំ។ គេយល់ថា Soobin ធ្វើបែបនេះដោយមិនចង់និយាយរកគេហើយ។

«មិនបាច់ឆ្លើយក៏បាន គ្រាន់តែស្តាប់បានហើយ» Yeonjun ពោលបែបនោះ ហើយដាក់ខ្លួនដេកក្បែររាងតូច អោបចង្កេះគេពីក្រោយ។ «បងសុំទោសចំពោះរឿងព្រឹកមិញ។ ព្រោះតែការភ្លេចភ្លាំងមួយពេល ធ្វើឱ្យអូនរងទុក្ខ។ បងសុំទោសណា..បងសន្យាថានឹងនៅមើលថែអូន មិនបាច់ភ័យថាបងនឹងរត់ទៅណាចោលទៀតនោះទេ។ អត់ទោសឱ្យបងមកណា»

កូនក្រមុំ Alpha [YEONBIN]Where stories live. Discover now