III

798 71 2
                                    

ព្រឹកឡើង Soobin ភ្ញាក់ឡើង មានអារម្មណ៍ថាឈឺសាច់ដុំពេញខ្លួន ជាពិសេសផ្នែកខាងក្រោម។ នាយក្រលេកមើលជុំវិញ មិនឃើញមានអ្នកណាទាំងអស់។

"Yeonjun ទៅណាហើយ?"

Soobin ចាំថាពួកគេដេកជាមួយគ្នាបន្ទាប់ពីហេតុការណ៍យប់មិញ។ Omega មើលទៅក្រៅបង្អួច ឃើញថាព្រះអាទិត្យបានរះហើយ។ នាយងើបចេញពីគ្រែ ក្រលេកមើលរ៉ូបសដែល Arin ឱ្យពាក់ពីយប់មិញ ត្រូវរហែកដាច់អស់។ ឥឡូវនេះមានអីពាក់ទៅ?

នាយដើរទៅទូសម្លៀកបំពាក់ ហើយបើកយកខោអាវ Yeonjun ព្រោះគ្មានជម្រើសផ្សេង។ អាវដៃវែងពណ៌ឈាមជ្រូក និងខោខ្មៅត្រឹមជង្គង់។ មើលទៅមិនសមនឹងរាងកាយគេសោះ តែក៏មិនខ្វល់— យ៉ាងណាគ្រាន់បើជាងដើរស្រាតក្នុងផ្ទះគេដែរ។

រាងតូចបើកទ្វារ ហើយដើរចេញ។ ក្លិនម្ហូបអាហារឈ្ងុយឈ្ងប់ បានចូលក្នុងច្រមុះគេ។ Soobin ដើរចុះជណ្តើរ ទៅដល់តុធំ ឃើញគេកំពុងរៀបចំទទួលទានអាហារពេលព្រឹក។

«អូ! កូន Bin!» ម្តាយ Yeonjun ជាមនុស្សដំបូងដែលចាប់អារម្មណ៍ពីវត្តមានរបស់គេ។

«អរុណសួស្តីលោកស្រី» Soobin ញញឹម។

«អីយ៉ា ប្រាប់ថាឱ្យហៅម៉ាក់មក មិនបាច់លោកស្រីអីទេ។ កូនជាមនុស្សក្នុងគ្រួសារនេះហើយ» ស្ត្រីម្ចាស់ផ្ទះនិយាយ ហើយនាំគេទៅអង្គុយជិតគាត់នៅតុបាយ។

គ្រប់គ្នាមកដល់អស់ហើយ។ លោក Alpha ធំអង្គុយនៅក្បាលតុ។ នៅស្តាំដៃគាត់មាន Yeonjun និង Arin។ ចំណែកម្ខាងទៀតជាកន្លែងដែល Omega ទាំងពីរកំពុងនៅ។

ពួកគេជជែកគ្នាបណ្តើរ ស្រស់ស្រូបអាហារបណ្តើរ។ ភ្នែក Yeonjun សំឡឹងមើល Soobin ជាញឹកញាប់ តាំងពីគេឃើញរាងស្តើងស្លៀកសម្លៀកបំពាក់គេដោយមិនបានសុំ។

«យប់មិញយ៉ាងម៉េចដែរ ជួបគ្នាជាលើកដំបូង?» លោកស្រី Choi សួរទៅកូនប្រុសទាំងពីរនាក់។

Soobin ឃើញ Yeonjun សម្លក់គេពីជ្រុងម្ខាងទៀតនៃតុ។ មិនបាច់ប្រាប់ក៏ដឹងថាការសម្លក់នោះ ចង់បានន័យថា 'បើឯងនិយាយការពិត យើងនឹងសម្លាប់ឯងចោល'

«គឺ... មិនអីទេអ្នកម៉ាក់។ យើងគ្រាន់តែនិយាយគ្នា សំណះសំណាលធម្មតាប៉ុណ្ណោះ» Soobin កុហក។

កូនក្រមុំ Alpha [YEONBIN]Where stories live. Discover now