V

721 76 1
                                    

រយៈពេលមួយខែបានកន្លងផុតទៅ។ Soobin អង្គុយនៅកន្លែងដដែលដូចដែលកាលគេមកក្នុងបន្ទប់នេះដំបូង។ កន្លងទៅមួយខែ គេនៅែតចងចាំអារម្មណ៍ភ័យអន្ទះសារដែលគេមាន នៅពេលអង្គុយរង់ចាំ Yeonjun នៅលើគ្រែពណ៌ក្រហមឆ្អៅនេះ។ កាលនោះបេះដូងគេលោតស្ទើរចេញមកក្រៅទៅហើយ។

ពេលនេះគេកំពុងអង្គុយចាំ Yeonjun ដូចគ្នា។ តែហេតុផលខុសពីកាលមុន។ គេមិនមែនកំពុងរង់ចាំឱ្យ Yeonjun មកបើកស្បៃមុខ ត្រួតពិនិត្យនិងវិនិច្ឆ័យថាសាកសមយកជាគូឬអត់ដូចមុនទេ។ ខណៈនេះ គេរង់ចាំក្នុងនាមជាប្រពន្ធរង់ចាំប្តីមកផ្ទះវិញ។

ជីវិតរៀបការរបស់ពួកគេ... Soobin មិនដឹងថាគួរបកស្រាយយ៉ាងម៉េចឱ្យស្រួលស្តាប់ទេ។ និយាយទៅ គេមិនសប្បាយចិត្ត តែក៏មិនអាក្រក់ណាស់ណាដែរ។ បញ្ហាធំបំផុតដែលគេមាន គឺ Yeonjun ពេលខ្លះប្រើប្រាស់គេជារបស់បន្ធូរអារម្មណ៍។

ជួនកាល alpha ទៅឈ្លោះគ្នាជាមួយអ្នកណាមិនដឹង ខឹងសម្បារមកពីក្រៅ ហើយបែរជាមកជះកំហឹងលើភរិយាមិនដឹងអីទៅវិញ។ Soobin ត្រូវបានគេស្តីបន្ទោសដោយគ្មានហេតុផលជាញឹកញាប់- ពេលខ្លះឈានទៅដល់ហិង្សាកម្រិតស្រាលទៀតផង។

តែទោះជាបែបនេះ នាយមិនដែលរអ៊ូរទាំមួយម៉ាត់ទេ។ ធ្វើយ៉ាងម៉េចបើបានប្តីចរិតបែបនេះ។ គេលួចខឹងក្នុងចិត្តដែរ ហើយចង់តដៃ តែធ្វើបែបនោះអាចនាំឱ្យ Yeonjun ខឹងកាន់តែខ្លាំង ដូចជាជះសាំងទៅក្នុងភ្លើងកំពុងឆេះទៅវិញទេ។

ក្រៅពីនេះ ដូចជាគ្មានអ្វីមកទទឹងចិត្តនោះទេ។ ពួកគេគេងជាមួយគ្នាជាធម្មតា។ Yeonjun តែងតែអោបរាងស្តើងមកផ្អឹបនឹងទ្រូងមាំរបស់ខ្លួន។ ឯ Soobin វិញក៏មិនប្រកែក ដោយខ្លួនចូលចិត្តក្លិនរបស់ Alpha — វាធ្វើឱ្យគេមានអារម្មណ៍ថាមានសុវត្ថិភាព។

ជារឿយៗពួកគេចំណាយពេលជាមួយគ្នា។ ទោះជាមិនសូវមានពាក្យសម្តីឆ្លើយឆ្លងច្រើន។ យ៉ាងណាក៏គ្រាន់បើជាងស្អប់គ្នាដែរ ត្រូវទេ?

ពេលនេះ Soobin ចាំយូរពេក គេអផ្សុក ក៏ងើបពីលើគ្រែហើយអង្គុយនៅតុ។ នាយទាញសៀវភៅពណ៌ស្វាយដូចជាសក់របស់គេ មួយដាក់លើតុ បើកទំព័រដែលបានដៅទុក រួចស្រវាយកស្លាបប៉ាកកា មកជ្រលក់ទឹកខ្មៅដើម្បីសរសេរ។ ពីមួយតួទៅមួយតួ ដានអក្សរស្រស់ស្អាតរំលេចលើសន្លឹកពណ៌ពងមាន់។

កូនក្រមុំ Alpha [YEONBIN]Where stories live. Discover now