Chaewon ( POV )
ឥឡូវនេះជិតល្ងាចទៅហើយខ្ញុំនៅតែរកផ្លូវមករកពួកគេមិនឃើញសំខាន់ពេលនេះគឺខ្ញុំគ្មានកម្លាំងសូម្បីតែនិយាយខ្ញុំបានដើរឡើងជិត3ម៉ោងឥឡូវហើយចុះបើខ្ញុំនៅតែរកមិនឃើញទៀតនោះខ្ញុំមិនត្រូវជាប់នៅទីនេះហើយមែនទេ? ខ្ញុំចង់តែយំប៉ុន្តែមិនអាច
« Jungwon oppa haewon unnie អ្នកទាំងពីរនៅឯណា?ហេតុអីខ្ញុំដើររកមិនឃើញ? » Chaewon
ខ្ញុំក៏សម្រេចចិត្តអង្គុយសិនព្រោះខ្ញុំពិតជាមិនអាចដើរបន្តទៀតមិនបានពិតមែន
« គឺជិតយប់ហើយធ្វើយ៉ាងមិចទៅ? ទូរស័ពន្ទខ្ញុំក៏មិនមានជាប់ខ្លួនទៀតហើយអាកាសធាតុក៏ត្រជាក់ទៀត » Chaewon
ខ្ញុំធ្វើអ្វីមិនបានឡើយហត់ក៏ហត់អស់កម្លាំងក៏អស់កម្លាំងត្រជាក់ក៏ត្រជាក់គឺធ្វើអីមិនកើតឡើយ
« ខ្ញុំពិតជាត្រូវជាប់នៅទីនេះពិតមែន? » Chaewon
ខ្ញុំអង្គុយអោបក្បាលជង្គុងហើយក៏ស្រាប់តែស្រក់ទឹកភ្នែកដែលខ្ញុំបានលាក់ទុកតាំងពីបានវង្វេងគ្នាដំបូងមកបញ្ជេញមកស្របពេលដែលមេឃចាប់ផ្តើមភ្លៀងសន្សឹមៗមកធ្វើអោយខ្ញុំយំកាន់តែខ្លាំង
« ខ្ញុំខ្លាច...ហឹកហឹក... » Chaewon
ខ្ញុំយំយ៉ាងខ្លាំងដូចទៅនឹងទឹកភ្លៀងដែលចាប់ផ្តើមភ្លៀងខ្លាំងទៅៗដូចនឹងការយំរបស់ខ្ញុំកាន់តែខ្លាំងទៅៗខ្ញុំពិតជាសង្ឃឹមមែនទែនថាពួកគាត់មករកខ្ញុំឃើញឆាប់ៗប៉ុន្តែនេះគឺមេឃភ្លៀងទៀតអាចទេពួកគេនឹងនៅតែបន្តរកខ្ញុំទាំងភ្លៀងបែបនេះ? ខ្ញុំចាប់ផ្តើមអស់សង្ឃឹមហើយ
Heeseung ( POV )
ចង្រៃយ៎!ហេតុអីក៏មេឃភ្លៀងចំពេលនេះ? ខ្ញុំនឹងគ្រប់គ្នានៅមិនទាន់បានរក Chaewon ឃើញឡើយប្រហែលជានាងខ្លាចនឹងរងារហើយ សុំទោសផងណា Chaewon ខ្ញុំពិតជាខំប្រឹងដើររកនាងអោយអស់ពីសុម្ថតិភាពហើយ
« ចាំបន្តិចណា Chaewon ខ្ញុំនឹងរកនាងអោយឃើញ » Heeseung
ខ្ញុំបន្តរត់រកនាងទាំងភ្លៀងដោយសង្ឃឹមថានឹងរកនាងឃើញ
« អ្នកណាគេនឹង? » Heeseung
ខ្ញុំដើរត្រង់ទៅកាន់មនុស្សម្នាក់អង្គុយអោបក្បាលជង្គុងផ្អែកខ្លួននឹងសសរខ្ញុំដើរទៅកាន់តែជិតដើម្បីពិនិត្យមើល
![](https://img.wattpad.com/cover/304904089-288-k283685.jpg)
YOU ARE READING
My Beloved Kisser // ENHYPEN [ Heeseung ] ✓ |• Series 2
Romanceនាងគ្រាន់តែថើបគេជាការលេងសើចនឹងចំអកគេប៉ុណ្ណោះតើមានអ្នកទៅណាដឹងទៅថាចាប់តាំងពីថ្ងៃនោះមកគេឈ្លក់វង្វេងនឹងស្នាមថើបរបស់នាងបែបនេះ « មនុស្សឆ្កួត » « ខ្ញុំឆ្កួតដោយសារតែស្នាមថើបរបស់នាង » Writer: Kim SJ START: 31.03.2022