Part6: First day at school

278 13 0
                                    

Chaewon ( POV )

ថ្ងៃនេះជាថ្ងៃដំបូងនៅក្នុងសាលាបន្ទាប់ពីចេញពីមន្ទីពេទ្យ

« តោះឡើងឡានមក » Jungwon

Jungwon oppa គាត់ក៏រៀនសាលាជាមួយខ្ញុំផងដែលហើយថ្ងៃនេះពួកយើងបានជិះឡានទៅរៀនជាមួយគ្នា

« ឯងជួយមើលប្អូនផងនាងទៅទីនោះមិនស្គាល់អ្នកណាទេហើយកុំចូលផ្ទះយប់ពេកណា » Haewon

ពួកយើងក៏ញញឹមដាក់គាត់នឹងយល់ព្រមនឹងគាត់រួចពួកយើងក៏បន្តចេញដំណើរទៅសាលា

« Chaewon សន្យានឹងបងណាថាមិនបង្កររឿងឡើយលឺទេ? ថ្ងៃនេះជាថ្ងៃដំបូងរបស់ឯងណា » Jungwon

Uhhhhh... មិនប្រាកដទេប៉ុន្តែខ្ញុំចេះតែយល់ព្រមនឹងគាត់អោយតែរួចពីមាត់ទៅ hehe

« មកដល់ហើយឯងចាំបងនៅទីនេះហើយបងយកឡានទៅទុកហើយចាំចូលសាលាជាមួយបង » Jungwon

ខ្ញុំងក់ក្បាលរួចក៏ឈរចាំគាត់រហូតដល់គាត់មកវិញរួចពួកយើងក៏ដើរចូលក្នុងសាលាមកដល់ Hallway សិស្សគ្រប់គ្នាមើលមកពួកយើងគ្រប់គ្នាតើខ្ញុំកើតអីមែនទេបានគ្រប់គ្នាមើលបែបនេះ? ឬក៏ពួកយើងស្អាតៗពេក haha

« មកដល់ហើយ កុំភ្លេចអ្វីដែលឯងបានសន្យាណា » Jungwon

គាត់ក៏នាំខ្ញុំចូលថ្នាក់គឺពួកយើងរៀនថ្នាក់ជាមួយគ្នាពិតជាសំណាងណាស់

« គ្រប់គ្នានេះជា Chaewon ប្អូនស្រីខ្ញុំដែលខ្ញុំបានប្រាប់កាលមុនថានាងនឹងមកកូរ៉េវិញ » Jungwon

Eh? នេះគាត់និយាយពីខ្ញុំអោយមិត្តគាត់ស្តាប់ដែលមែនទេ?

« សួរស្តី ខ្ញុំឈ្មោះ Yang Chaewon »

ខ្ញុំខំអស់ពីសុមត្ថិភាពខ្ញុំក្នុងការញញឹមរួសរាយទៅពួកគេ

« រីករាយដែលបានស្គាល់ណា » Soobin

ពួកគេក៏រួសរាយដាក់ខ្ញុំវិញដែលពួកយើងក៏សួរឈ្មោះនឹងណែនាំឈ្មោះប្រាប់គ្នាទៅវិញទៅមកពេលនោះហើយដែលខ្ញុំក៏ដឹងដែលថា Yena នាងក៏រៀននៅថ្នាក់នេះដែល

« Chaewon ahh ចាំញុាំបាយថ្ងៃត្រង់ជុំគ្នាណា » Yena

Yena នាងស្ទុះមកគៀកដៃខ្ញុំនឹងនិយាយទាំងញញឹមគឺស្អាតខ្លាំងណាស់ Ahhhh ស្តាយណាស់នាងមានមិត្តប្រុសបាត់ទៅហើយ

My Beloved Kisser // ENHYPEN [ Heeseung ] ✓ |• Series 2Where stories live. Discover now