Chaewon ( POV )
ពេលល្ងាចក៏បានឈានមកដល់ពួកយើងក៏រៀបចំខ្លួនទៅកម្មវិធីគ្រប់គ្នាគឺស្លៀកពាក់ស្អាតៗណាស់គ្មានអ្នកណាចាញ់អ្នកណាឡើយព្រោះកម្រណាស់បានមកជុំគ្នាបែបគឺទើបម្តងនេះលេងអោយអស់ដៃម្តង
« Yah! កុំផឹកច្រើនពេក » Chaewon
ខ្ញុំនិយាយទៅកាន់ Heejin ដែលកំពុងតែផឹក Cocktail ពីមួយកែវចូលមួយកែវ
« មិនឃាត់យើងអី មិនងាយបានសប្បាយបែបនេះឡើយ » Heejin
សប្បាយដឹងសប្បាយហើយប៉ុន្តែមនុស្សដូច Heejin នេះណាគឺពេលស្រវឹងរឿងអីក៏នាងបញ្ចេញមិនអោយសល់ដែលទើបឃាត់បែបនេះបើស្រវឹងដូចគេទូរទៅមិនអីទេអោយផឹកតាមចិត្ត
« បើឯងស្រវឹងជីវិតយើងស្មើរសូន្យហើយ » Chaewon
ខ្ញុំនិយាយទាំងមានចិត្តបារម្មណ៍
« កុំបារម្មណ៍យើងនឹងបិទមាត់ » Heejin
នាងនិយាយទាំងញញឹមប៉ុន្តែបើសួរខ្គុំថាទុកចិត្តដែលទេ? គឺចម្លើយប្រាកដជាអត់ហើយ
« ជួយមើល Heejin ផងបើគេមើលទៅដូចជាមិនស្រួលបម្រុងនឹងនិយាយរឿងអីមួយឯងយកក្រដាសជូតមាត់ដាក់ញុកចូលមាត់នាងទៅធ្វើដូចទៅនឹង Lee know ធ្វើដាក់ Hyunjin តែរាល់ដងទៅគឺចប់ហើយ » Chaewon
ខ្ញុំនិយាយប្រាប់ Ryujin រួចក៏ដើរទៅរកមាត់សមុទ្រដើម្បីទៅស្រូបយកខ្យល់នៅមាត់សមុទ្របន្តិចទៅណាមួយកុំអោយថ្លង់ផងព្រោះខ្ញុំមិនសូវចូលចិត្តកន្លែងអ៊ូអរបែបនេះឡើយ
« Much better » Chaewon
នៅរាងឆ្ងាយបែបនេះទើបស្រួលត្រចៀកបន្តិច
« ខ្ញុំខានឈរនៅមាត់សមុទ្រស្រូបយកខ្យល់សមុទ្របែបនេះយូរហើយ » Chaewon
ខ្ញុំក៏បន្តឈរស្រូបយកខ្យល់ដែលបក់មកធ្វើអោយសក់របស់ខ្ញុំក៏ហើរតាមខ្យល់ដែលបានបក់មកនោះ
« ត្រជាក់ល្អណាស់ » Chaewon
ឈរមុនដំបូងវារាងត្រជាក់ស្រួលខ្លួនដល់ពេលយូរៗទៅបែរជាចង់ត្រជាក់បែបរងារទៅវិញសំណាងអាក្រក់អីខ្ញុំពាក់អាវ crop top ថែមទាំងវាលក្លៀកទៀតអ្វីដែលសំខាន់គឺមិនបានយកអាវក្រៅមកទៀត
YOU ARE READING
My Beloved Kisser // ENHYPEN [ Heeseung ] ✓ |• Series 2
Fanficនាងគ្រាន់តែថើបគេជាការលេងសើចនឹងចំអកគេប៉ុណ្ណោះតើមានអ្នកទៅណាដឹងទៅថាចាប់តាំងពីថ្ងៃនោះមកគេឈ្លក់វង្វេងនឹងស្នាមថើបរបស់នាងបែបនេះ « មនុស្សឆ្កួត » « ខ្ញុំឆ្កួតដោយសារតែស្នាមថើបរបស់នាង » Writer: Kim SJ START: 31.03.2022