Part10: We kiss again

237 18 0
                                    

Chaewon ( POV )

« មកដល់ហើយ » Heeseung

ពួកយើងក៏មកដល់កន្លែងដែល Heeseung បាននាំខ្ញុំមក

« វាជាកន្លែងអីទៅ? » Chaewon

ខ្ញុំសួរសំណួរនេះទៅកាន់គេ2ដងហើយគេនៅតែមិនព្រមប្រាប់

« ចាំចូលទៅដល់ខាងក្នុងទៅនាងនឹងដឹង » Heeseung

គេនិយាយទាំងញញឹមដាក់ខ្ញុំ oh god!! He look so fine!

« Okay... » Chaewon

ពួកយើងក៏ដើរចូលក្នុងតាមពិតទៅវាជាសួនកំម្សាន្តដែលមានកន្លែងលេងជាច្រើន

« នាងមានអារម្មណ៍យ៉ាងមិចដែល? » Heeseung

គេសួរមកខ្ញុំទាំងដែលខ្ញុំញញឹមបិទមាត់មិនជិតនឹងជ្រួលជ្រើមជាមួយរបស់លេងនៅទីនោះ

« មិនដឹងឡើយគឺដឹងត្រឹមថាសប្បាយចិត្តនឹងចង់លេងរបស់ទាំងអស់នោះ » Chaewon

ខ្ញុំនិយាយទាំងសប្បាយចិត្ត

« នាងចង់លេងដែលទេ? តោះយើងឆាប់ទៅ » Heeseung

គេនិយាយហើយក៏ទាញដៃខ្ញុំទៅកន្លែងមួយដែលវាជាកន្លែងជិះសេះដែលមានអ្នកជិះទាំងក្មេងនឹងមនុស្សវ័យជំទង់ដូចជាពីរនាក់ខ្ញុំ

« នាងចង់ជិះវាទេ? » Heeseung

ខ្ញុំក៏ប្រញាប់ងក់ក្បាលយ៉ាងលឿន

« នាងប្រញាប់ឡើងជិះទៅវាចាប់ផ្តើមឥឡូវហើយ » Heeseung

ខ្ញុំបម្រុងដើរចូលទៅដើម្បីជិះ

« ចុះលោកមិនជិះទេមែនទេ? » Chaewon

ខ្ញុំងាកទៅសួរគេប៉ុន្តែគេបានត្រឹមញញឹមនឹងក្រវីក្បាល

« នាងជិះទៅខ្ញុំនៅចាំមើលនាងណាមិនបាច់បារម្មណ៍ពីខ្ញុំឡើយខ្ញុំមិនទៅណាចោលនាងឡើយ » Heeseung

ខ្ញុំក៏យល់ព្រមទៅលេងនឹងទុកអោយគេឈរមើលខ្ញុំទាំងញញឹមគឺនៅពេលដែលខ្ញុំកំពុងជិះខ្ញុំក៏បានឃើញគេញញឹមទាំងសប្បាងចិត្តសូម្បីខ្ញុំក៏ញញឹម

« សប្បាយដែលទេ? » Heeseung

បន្ទាប់ពីការជិះសេះនោះចប់ខ្ញុំក៏ដើរមករកគេហើយគេក៏សួរមកខ្ញុំផងដែល

« ប្រាកដណាស់គឺសប្បាយ » Chaewon

ខ្ញុំតបទាំងសប្បាយចិត្ត

My Beloved Kisser // ENHYPEN [ Heeseung ] ✓ |• Series 2Where stories live. Discover now