Part12: Chaewon or Seulna?

185 13 0
                                    

Heeseung ( POV )

ខ្ញុំអង្គុយស្តាប់បទចម្រៀងនៅលើដំបូលសាលាបន្ទាប់ពីចប់ម៉ោងរៀនអង្គុយស្តាប់ចម្រៀងគិតរឿង Seulna នឹង Chaewon ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាខ្ញុំស្រឡាញ់ Chaewon ប៉ុន្តែ Seulna នាងជាមនុស្សម្នាក់ដែលជាមនុស្សដំបូងដែលខ្ញុំស្រឡាញ់ខ្លាំងហើយក៏ជាមនុស្សដំបូងដែលធ្វើអោយខ្ញុំឈឺចាប់ខ្លាំងដូចគ្នា

« តើខ្ញុំគួរធ្វើបែបណាទៅ? » Heeseung

ខ្ញុំអង្គុយគិតដល់ពាក្យសម្តីរបស់ Heejin យប់មិញ

*Flashback*

« Heeseung បងគិតទៅបើបងជ្រើស Seulna បងគឺត្រូវត្រឡប់នៅអតីតកាលដ៏អាក្រក់របស់បងវិញប៉ុន្តែបើសិនជាបងចាប់ផ្តើមជាមួយអ្នកថ្មីបងនឹងអាចចាប់ផ្តើមជីវិតថ្មីខ្ញុំមិនជឿថាមិនអាចបញ្ឈប់ចិត្តស្រឡាញ់របស់បងលើ Seulna បានទេបើសិនបងចាប់ផ្តើមជាមួយមនុស្សថ្មីវាអាចប្រសើរជាងណា បងជឿខ្ញុំណាទោះស្នេហារវាងបងនឹង Seulna ស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាមានអនុស្សាវរិ៍ច្រើនប៉ុណ្ណាស្រឡាញ់គ្នាបានប៉ុន្មានឆ្នាំក៏បងមិនត្រូវត្រឡប់ទៅវិញដែលវាប្រៀបដូចជាបងទៅធ្វើរឿងដដែលៗធ្វើបាបខ្លួនឯងកាន់តែខ្លាំងប៉ុណ្ណោះ » Heejin

____________________

« បើសិនជាខ្ញុំចាប់ផ្តើមជាមួយអ្នកថ្មីប៉ុន្តែជួបរឿងដដែល? វាគឺនៅតែឈឺដូចគ្នា » Heeseung

ខ្ញុំដកដង្ហើមធំមិនដឹងគួរសម្រេចចិត្តបែបណាខ្ញុំអាចប្រាប់បានថាខ្ញុំស្រឡាញ់ Chaewon ប៉ុន្តែចិត្តខ្ញុំមួយទៀតសម្រាប់ Seulna គឺវាជាអារម្មណ៍មួយដែលមិនអាចពន្យល់បាន

« ខ្ញុំគួរតែសាកធ្វើតាមពាក្យសម្តីរបស់ Heejin ខ្ញុំនឹងចាប់ផ្តើមជាមួយនឹង Chaewon » Heeseung

ទោះខ្ញុំនិយាយនឹងសម្រេចចិត្តហើយក៏ដោយប៉ុន្តែវានៅតែមិនច្បាស់គឺខ្ញុំបែងចែកវាមិនច្បាស់

« ហេតុអីបាននាងត្រឡប់មកវិញ? បើនាងទៅហើយហេតុអីក៏មកវិញអោយខ្ញុំឃើញធ្វើអីទៀត? » Heeseung

អារម្មណ៍មួយនេះវាបានត្រឡប់មកវិញហើយបន្ទាប់ពី2ឆ្នាំបានកន្លងផុតទៅ

My Beloved Kisser // ENHYPEN [ Heeseung ] ✓ |• Series 2Where stories live. Discover now