Part7: Can we hang out next week?

220 11 0
                                    

Heeseung ( POV )

« Heejin ឯងចេញក្រៅជាមួយបងទេ? » Heeseung

បន្ទាប់ពីពួកយើងបានចេញពីរៀនហើយពួកយើងក៏មកផ្ទះណាមួយយប់នេះខ្ញុំក៏មានការជួបជុំញុាំអីជុំគ្នាជាមួយមិត្តភក្តិផងដែល

« មិនអីទេបងទៅម្នាក់ឯងចុះខ្ញុំថ្ងៃនេះគឺអស់កំម្លាំងណាស់មិនមានកំម្លាំងដើរទេ » Heejin

នាងនិយាយមកខ្ញុំដោយអង្គុយនៅសាឡុង

« កើតអីដែលទេ? ឯង okay ទេ? » Heeseung

ខ្ញុំក៏ប្រញាប់សួរទាំងបារម្មណ៍ព្រោះ Heejin គឺសុខភាពខ្សោយតាំងពីនាងកើតមក

« គឺ okay ណាគឺ okay 100% តែម្តង » Heejin

នាងលើកដៃមេដៃមកខ្ញុំហើយខ្ញុំក៏សម្រេចចិត្តទៅម្នាក់ឯងទាំងចិត្តនៅបារម្មណ៍ពីប្អូនស្រី

« okay okay បងទៅហើយណា » Heeseung

ខ្ញុំនិយាយហើយក៏ដើរចេញទៅរកឡានដើម្បីបើកទៅកាន់កន្លែងញុាំអីដែលយើងបានណាត់គ្នានោះ

« Heeseung!! » Chaeryeong

បន្ទាប់ពីខ្ញុំបានឈានជើងចូលក្នុងហាងហើយក៏ស្វែងរកមើលតុរបស់ពួកគេហើយ Chaeryeong បានស្រឬកហៅខ្ញុំនឹងបក់ដៃជាសញ្ញាមកផងដែល

« សុំទោសណាខ្ញុំរាងយឺតបន្តិចហើយ » Heeseung

ខ្ញុំចូលអង្គុយតុរួមជាមួយពួកគេ

« មិនអីទេ ឥឡូវពួកយើងបានមកជុំគ្នាហើយឆាប់កម្មង់ម្ហូបមកខ្ញុំឃ្លានហើយ » Yeonjun

ពួកយើងក៏ចាប់ផ្តើមកម្មង់ម្ហូបមកញុាំជុំគ្នាសំខាន់គឺក្នុងចំណោមពួកយើងក៏មាន Chaewon ផងដែល!! នេះខ្ញុំត្រូវមកជួបនាងគ្រប់កន្លែងបែបនេះមែនទេ?

« គិតលុយទៅ » Lia

បន្ទាប់ពីញុាំអីបណ្តើរនឹងនិយាយគ្នាលេងបណ្តើរបានចប់អស់ពួកយើងក៏គិតលុយហើយក៏បំបែកគ្នាទៅផ្ទះ

« Chaewon នាងឈរចាំអ្នកណាគេ? » Heeseung

ខ្ញុំដើរចេញទៅដើម្បីយកឡានជិះទៅផ្ទះវិញប៉ុន្តែក៏ត្រូវបានមកជួបជាមួយនឹង Chaewon ដែលឈរចាំនៅក្រៅ

« ខ្ញុំចាំ taxi ព្រោះ oppa unnie ពួកគាត់ទាំងពីរបានរវល់បានហើយអញ្ជឹងមិនមានអ្នកមកយកខ្ញុំទេ » Chaewon

My Beloved Kisser // ENHYPEN [ Heeseung ] ✓ |• Series 2Where stories live. Discover now