ឆ្វាច់ៗ !!
« អ៊ូយៗៗ...ហុឹកៗ....ម៉ែ...ថេយ៍សុំទោស...ថេយ៍ដឹងខុសហើយ.....» សម្លេងថេយ៉ុងស្រែកយំ បូករួមជាមួយសម្លេងរំពាត់ផ្តៅវាត់ទៅលើខ្នងដោយអ្នកជាម្តាយ វាត់មិនប្រណីសម្បីបន្តិច ។
«យើងប្រាប់ឯងប៉ុន្មានដងហើយហាស៎!!! ថាកុំអោយចេញទៅក្រៅ!! ជើងនេះវាយ៉ាងមិចបានចេះតែដើរចេញក្រៅផ្ទះមិនឈប់!!! យើងវ៉ៃអោយបាក់ជើងនឹងម្តង» ម្តាយថេយ៉ុងវ៉ៃបណ្តើរ ស្រែកកំហកក្មេងតូចនេះបណ្តើរ ដោយមិនអាណិតដល់អ្នកជាកូនអីបន្តិច។
«ហុឹកៗ....ម៉ែ..ថេយ៍ដឹងខុស....ថេយ៍មិនទៅណាទៀតទេណាម៉ែ......ហុឹកៗ »ថេយ៉ុងលើកដៃសំពះសុំទោសអ្នកជាម្តាយដោយទឹកភ្នែកហូរមកមិនដាច់ ដោយមិនអាចឃើញទឹកភ្នែកក្មេងម្នាក់នេះបានយូរ ម្តាយរបស់ថេយ៍ក៍បោះរំពាត់ទៅម្ខាង ។
«កុំអោយយើងដឹងអោយសោះថាមានលើកក្រោយ មិនចឹងយើងនឹងវ៉ៃឯងអោយស្លាប់តែម្តង »គាត់និយាយហើយក៍ដើរចេញទៅ ទុកអោយក្មេងកំសត់ម្នាក់នេះអង្គុយយំអោបជើងតែម្នាក់ឯងនៅក្នុងផ្ទះ ។
ក្មេងតូចអង្គុយយំអោបជើង លួចតូចចិត្តនឹងអ្នកជាម្តាយដែលទៅចោលខ្លួន គេយំរហូតទាល់តែគេងលក់នៅលើឥ្ឋតម្នាក់ឯង ដោយអាវសើមក៍មិនទាន់ប្តូរ ។
៚ យប់៚
« ម៉ែសុំទោសណាកូនណា ម៉ែក៍មិនចង់ធ្វើបែបនេះ» បន្ទាប់ពីនាំក្មេងតូចទៅបន្ទប់ហើយ ម្តាយថេយ៉ុងបានអង្គុយលាបថ្នាំនៅលើស្នាមរំពាត់អោយកូនប្រុស ដោយអង្អែលក្បាលគេថ្នមៗពោរពេញទៅដោយក្តីស្រលាញ់ ។« ម៉ែខ្លាចណាស់ថេយ៍.... ហុឹកៗ..ម៉ែខ្លាចបាត់បង់កូន.... ម៉ែខ្លាចកូននឹងមានគ្រោះថ្នាក់នៅពេលគេដឹងការពិតថាកូនជាអ្នកណា.....ម៉ែសុំទោស...ម៉ែក៍មិនចង់ឃុំឃាំងកូនបែបនេះដែរ.. សុឺតៗ...ម៉ែស្រលាញ់កូនណា » ម្តាយរបស់ថេយ៉ុងស្រក់ទឹកភ្នែកចុះមកមើលទៅកូនប្រុស គាត់មិនចង់ធ្វើបែបនេះដែរ តែគ្រប់យ៉ាងគឺមានហេតុផល។
ងាកមើលកម្លោះជុងហ្គុកយើងនេះវិញ កំពុងគេងមិនសុខបក់មិនល្ហើយ នៅពេលឮសំឡេងក្មេងតូចដែលជួយគេថ្ងៃមិញ យំនៅជាប់ត្រចៀកនៅឡើយ ។
YOU ARE READING
👑💛My Little Prince 💛 🦋
Romance«អូនស្រឡាញ់បង...» «តែយើងស្អប់ឯង!!» ___________________________ « ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះបុត្រា» « បង!!...» « ឋានះយើងខុសគ្នាឆ្ងាយណាស់ព្រះបុត្រាតូចរបស់បងអើយ» Top Jeon jungkook♡ btt Kim taehyung