ភាគ ៧

171 17 2
                                    

៙ ព្រះរាជវាំង
« ហេតុអីបានជាព្រះអង្គខ្ញាល់យ៉ាងនេះ បុត្រីនៅក្មេងមិនទាន់ចេះគិតពិចារណាអ្វីច្រើនទេ ហេតុអីក៍ទ្រង់ចាំបាច់មានបន្ទូលបែបនោះចំពោះនាង ទូលណែនាំនាងតាមសម្រួលទៅក៍បានណា»បន្ទាប់ដឹងរឿងរវាងព្រះអង្គនិងព្រះនាង ព្រះមហេសីស៊ូយ៉ាដែលកំពុងសោយក្រយាជាមួយព្រះអង្គក៍មានបន្ទូលលួងលោមដើម្បីអោយព្រះអង្គស្ងប់ព្រះទ័យផង និងណែនាំឲព្រះអង្គយល់ពីបុត្រីផង។

« យ៉ា!! នេះអូនកំពុងកាន់ជើងបុត្រហើយថាបងជាអ្នកខុសហេស៎»

«ខ្ញុំម្ចាស់មិនហ៊ានគិតបែបនោះទេក្រាបទូល» ព្រះមហេសីប្រញាប់ពោលពាក្យប្រកែក មិនចង់ឲព្រះអង្គគិតថាទ្រង់ហ៊ានមានគំនិតបែបនោះ។

« ដោយសារតែអូននិងមាតាគេចាំតែកាន់ជើងបែបនេះ ទើបគេទៅជាបែបនេះ ធ្វើខ្លួនមិនសមរម្យជាព្រះនាងទាល់តែសោះ បងមិនសូវខ្ញាល់ប៉ុន្មានបើគេចេះដឹងកំហុសតែបែរជាបន្ទោសថាបងលម្អៀង ច្រណែននឹងម្ចាស់បងគេដែលមិនដឹងថាមកទល់ពេលនេះស្លាប់ឬរស់? តើសមដែលទេ?» ព្រះអង្គមានបន្ទូលទាំងតានតឹង នៅពេលនឹកគិតដល់បុត្រាដែលបាត់ខ្លួនទៅតាំងពីជាទារកមិនដឹងស្លាប់ឬរស់សុខទុក្ខយ៉ាងណា។

«តែថាព្រះ..ព្រះអង្គ!!! »ព្រះមហេសីរៀបនឹងមានបន្ទូលតបទៅវិញតែក៍ត្រូវផ្តាច់នៅពេលឮសំឡេងដូចកញ្ចែរបស់ព្រះស្នំស៊ូណាមាតាព្រះនាងហ៉ារាហៅសព្វនាមព្រះអង្គ។

«ព្រះអង្គធ្វើបែបនេះដាក់បុត្របានយ៉ាងមិច? ឃើញទេបុត្រីតូចចិត្តមិនព្រមសោយក្រយា ប៉ុន្តែព្រះអង្គមិនយាងទៅលួងលោមបែរជាមកសោយក្រយាជាមួយព្រះមហេសីយ៉ាងសប្បាយព្រះទ័យទៅវិញ » ព្រះស្នំមិនសុខចិត្ត មានបន្ទូលយ៉ាងវែងអន្លាយដាក់ព្រះអង្គទាំងកំហឹង ដោយព្រះនេត្រងាកសម្លក់គុំគួននឹងព្រះមហេសីដែលត្រូវជាបង។ ព្រះមហេសីដាក់ព្រះនេត្រចុះមិនហ៊ានប្រសព្វព្រះនេត្រជាមួយអ្នកជាប្អូនទេ តាមចរិយាស្លូតបូតរបស់ទ្រង់។

«ព្រះស្នំមកក៍ល្អហើយ អូនត្រូវតែណែនាំបុត្រីអោយបានច្រើននេះ គេជាព្រះនាងមិនគួរមានចរិយាបែបនេះទេ កុំឲមានហេតុការណ៌ដូចថ្ងៃនេះទៀត» គ្រាន់តែឃើញវត្តមានរបស់ព្រះស្នំមិនបានយកចិត្តទុកនឹងបន្ទូលរបស់ព្រះស្នំទេ តែក៍មានបន្ទូលឲទ្រង់ទៅណែនាំបុត្រទៅវិញ។

👑💛My Little Prince 💛 🦋Tahanan ng mga kuwento. Tumuklas ngayon