ភាគ ៥

246 31 2
                                    

ថេយ៉ុងត្រូវជុងហ្គុកអូសត្រណាត់ត្រណែង, ថេយ៉ុងប្រឹងរើបម្រះចេញពីដៃនាយកម្លោះ ដែលកំពុងច្របាច់ដៃគេស្ទើរតែបាក់។

« បងជុង!! ខ្ញុំឈឺ! បងចង់នាំខ្ញុំទៅណា...លែងដៃខ្ញុំ » ថេយ៉ុងប្រឹងស្រែកបណ្តើរព្រមទាំងប្រឹងប្រលេះដៃចេញពីនាយបណ្តើរ។

« នាំឯងទៅជួបប៉ាម៉ាក់...អោយស្គាល់ពីសន្តានពិតរបស់ឯង!!» ជុងហ្គុកងាកស្រែកគំហកដាក់រាងតូចមួយទំហឹង ធ្វើអោយថេយ៉ុងភ័យខ្លាចស្ទើរគាំងម្តងៗ ។

« បងជុង!! ខ្ញុំសុំអង្វរកុំនាំខ្ញុំទៅអី បងក៍ដឹងថាម៉ែខ្ញុំគាត់យ៉ាងមិច....ហើយខ្ញុំមិនមែនជាចោរដែរ...ខ្ញុំពិតជាមិនយល់ពីកាយវិការបងពេលនេះទេ...ហុឹកៗ » ថេយ៉ុងយំចេញផង ព្រមទាំងសុំអង្វរនាយកុំអោយនាំគេទៅ បើម៉ែគេឃើញថ្ងៃនេះពិតជាមិនសល់ឆ្អឹងទេ។

« ស្ងាត់មាត់!! ...យ៉ាងមិចខ្លាចម៉ែឯងហេស៎? ខ្លាចម៉ែឯងដឹងថាមានកូនជាចោរដូចឯងហេស៎? » ជុងហ្គុកឈប់មុននឹងរុញថេយ៉ុងដួលទៅដី ព្រមទាំងស្រែកគំហកដាក់គេ នាយពេលនេះដូចជាមនុស្សរោគចិត្តយ៉ាងចិត្ត តើគេទៅធ្វើអីនាយ បានជានាយស្អប់គេដល់ថ្នាក់នេះ ?

« ខ្ញុំប្រាប់ហើយ ថាខ្ញុំមិនមែនជាចោរ...»

« បើឯងមិនមែនជាចោរ...ហេតុអីក៍មកធ្វើខ្លួនលឹបលរនៅផ្ទះយើង....ច្បាស់ពិននឹងហើយឯងនៅហ៊ានប្រកែកទៀតហេស៎»

« ខ្ញុំមកទីនេះដើម្បីមកជួបបង...តែខ្ញុំមិនស្មានបងផ្លាស់ប្តូរដល់ថ្នាក់នេះទេ....ហុឹកៗ..បងមិនមែនជាបងជុងរបស់ខ្ញុំពីមុនទេ..អឹប » ថេយ៉ុងស្រែកយំ តែក៍ត្រូវស្ងាត់មាត់នៅពេលជុងហ្គុកស្ទុះចូលមកច្របាច់មាត់គេ ។

« មករកយើងហេស៎? .... អ៎ក៍ប្រុងមកប្រើល្បិចដាក់យើងដូចជាពួកអាប្រុសៗអស់នោះមែនទេ..ថោកទាប!! » ពាក្យសម្តីដែលជុងហ្គុកធ្វើអោយរាងតូចត្រូវវិលវល់ តើនាយកំពុងនិយាយពីអី? ល្បិចស្អី?

« បងនិយាយពីស្អី?....ខ្ញុំមកប្រើល្បិចអីដាក់បងខ្ញុំយល់? »

« ឯងស្មានយើងមិនដឹងមែនទេ...ថាមានប្រុសប៉ុន្មានអ្នកចេញចូលផ្ទះឯង...ហើយឯងស្មានយើងមិនដឹងពីចរឹតដល់ថោកទាបរបស់ឯងហេស៎? ...យើងមិននឹកស្មានក្មេងដែលយើងស្គាល់ពេលនោះ...មានចរិតហិចហើរដាក់ប្រុសគ្រប់គ្នាដើម្បីប្រាក់បែបនេះ...ថោកទាប....ផាច់!!!» ដោយអត់ទ្រាំនឹងពាក្យមើលងាយទាំងនេះមិនបាន ថេយ៉ុងក៍លើកដៃទះនាយក្រាស់មួយទំហឹង ដោយហួសចិត្តជាខ្លាំង, មិននឹកស្មានបងប្រុសដែលខ្លួនគិតថាល្អ, ថែមទាំងលួចស្រលាញ់បែរជាមកនិយាយមើលងាយគេពេញមាត់ ។

👑💛My Little Prince 💛 🦋Donde viven las historias. Descúbrelo ahora