ភាគ ៩

168 10 2
                                    

« ថេយ៌!!! ថេយ៍នៅផ្ទះទេ? » ជីមីននិងយ៉ុនគីបណ្តើរគ្នាមកផ្ទះចាស់របស់រាងតូច។

« មីន...ផ្ទះថេយ៍ចាក់សោរ...ថេយ៍មិននៅទេ...យើងត្រឡប់ទៅវិញទៅណា» យ៉ុនគីក្រឡេកទៅឃើញទ្វារចាក់សោ ទើបប្រាប់សំណព្វចិត្តខ្លួន ព្រោះច្បាស់ហើយថាថេយ៍មិននៅទេ។

« យ៉ុន...អូនបារម្ភពីថេយ៍...បងក៍ដឹងថាថេយ៍មិនដែលចេញទៅណា...ហើយពេលនេះបាត់គេបែបនេះ...អូនមិនសប្បាយចិត្តទេណាយ៉ុន..អូនបារម្ភពីមិត្ត » ជីមីនក្រឡេកមើលផ្ទះថេយ៍ដែលគ្មានមនុស្សនៅដោយចិត្តបារម្ភ ព្រោះដឹងច្បាស់ថាថេយ៍ត្រូវម្តាយឃុំឲនៅតែផ្ទះ តែពេលនេះបែរជាមិនឃើញ មិនបារម្ភមិនកើតមែន។

« កុំបារម្ភអីណា មិត្តអូនគេមិនអីទេ....គេប្រហែលជារើផ្ទះទេដឹង?...កុំគិតរឿងមិនល្អអីណា » យ៉ុនគីចូលខ្លួនមកទាញសំណព្វចិត្តទៅអោបដើម្បីលួងលោមចិត្ត មិនមែននាយមិនចម្លែកទេ នាយក៍ចម្លែកចិត្តដូចជីមីនដែរ ព្រោះនាយក៍ដឹងថាថេយ៉ុងបែបណាដែរ។

« បើដូចបងនិយាយមែន....អូនក៍មិនដឹងទាក់ទងគេតាមណាទៀត...ព្រោះថេយ៍មិនប្រើទូរស័ព្ទ...ទៅណាមិនចេះប្រាប់ទេ...ចាំមើលតែជួបណាវ៉ៃឲបែកគូទមងនាងថេយ៍...» ជីមីននិយាយផងកាយវិការផង ខឹងណាស់បាត់ទៅមិនប្រាប់មិត្តអីមួយម៉ាត់។

« តោះយើងទៅវិញ » យ៉ុនគីចូលមកកាន់ដៃជីមីន ត្រឡប់ទៅវិញជាមួយខ្លួន ។ ជីមីនងក់ក្បាលមុននឹងកាន់ដៃជាមួយនាយដើរចេញទៅ។

______________

« ប្រាវៗ💥...ខ្ចាច!!!....យើងស្អប់ឯង!!!...» គ្រាន់តែចូលមកបន្ទប់ នាយក្រាស់ជុងហ្គុកបោកប្រាស់របស់របរក្នុងបន្ទប់ខ្ទិចអស់ ដោយដៃសុទ្ធតែឈាមដោយសារមុតអំបែង តែនាយពេលខឹងខ្លាំងជាងឈឺទៅហើយ ។

ក្រាក

« ជុង!!!...នេះបងធ្វើអីនឹង?...ហេតុអីក៍បន្ទប់ទៅជាបែបនេះ?» ស៊ូយ៉ុងភ្ញាក់ផ្អើលមិនស្ទើរនៅពេលបើកទ្វារបន្ទប់ ឃើញរបស់របរកញ្ចក់អីធ្លាក់បែករាយប៉ាយទាំងអស់ នៅលើឥដ្ឋសុទ្ធតែអំបែង។

« បងចង់នៅម្នាក់ឯង» ជុងហ្គុកឮសម្លេងស៊ូយ៉ុងហើយ នាយមិនបានងាកមុខមកទេ នាយឆ្លើយតែមាត់ប៉ុណ្ណោះ ដោយដៃកំពុងក្តាប់យ៉ាងណែនតាមកំហឹងកំពុងឆេះឆួល។

👑💛My Little Prince 💛 🦋Donde viven las historias. Descúbrelo ahora