« ជុងអូនស្អាតទេ?... » ស៊ូយ៉ុងស្លៀករ៉ូបពណ៍ខ្មៅត្រឹមភ្លៅចេញគល់ទ្រូងដើរចេញពីបន្ទប់លឈុត មកដោយកាយវិការម្ញិកម្ញក់ដាក់នាយកម្លោះ ។
« ស្អាត...អូនស្អាតខ្លាំងណាស់..សុឺត» ជុងហ្គុកដើរចូលមកអោបចង្កេះនាង មុននឹងអោនទៅថ្ពាល់នាងដោយមិនភ្លេចងាកមកញញឹមគែមមាត់ដាក់ថេយ៉ុង ថេយ៉ុងឃើញហើយងាកមុខចេញ មិនចង់ឃើញទិដ្ឋភាពបែបនេះ ។ ( ថីនុងប្រូ គិតថាគេប្រច័ណ្ឌប្រូមែន🙄)
« តោះជុង...អូនឃ្លានហើយយើងទៅរកអីញាំទៅណា» បន្ទាប់ពីគិតលុយរួចរាល់ ស្រីក្រមុំដើរអោបដៃនាយកម្លោះដោយញញឹមខ្ជឹប ខុសពីអ្នកដែលដើរកាន់អ៊ីវ៉ាន់ពេញដៃដើរត្រុកៗពីក្រោយពួកគេ ហើយគ្មានអ្នកណាក្រៅពីថេយ៉ុងទេ ។
« បាទអូនសម្លាញ់...នែ៎...ឯងដើរឲលឿនទៅមើល...ធ្វើដូចអត់បាយយ៉ាងចឹង...ស្មើតៗ..ចេះទាក់ប្រុសកើតដែរ»ជុងហ្គុកញញឹមតបអ្នកជាសង្សារ មុននឹងធ្វើមុខងាប់ងាកមកស្តីឲអ្នកកាន់អ៊ីវ៉ាន់ចង់វៀចខ្លួនទៅហើយ។
« តែអ៊ីវ៉ាន់ច្រើនណាស់...វាធ្ងន់..ខ្ញុំមិនអាចដើរលឿនជាងនេះទេ » ថេយ៉ុងងើបមុខមកឆ្លើយជាមួយនាយដោយកែវភ្នែករលីងរលោង ព្រោះខ្លួនដើរស្ទើរតែមិនទៅមុខ ព្រោះអ៊ីវាន់ទាំងនេះស្ទើរតែកប់ខ្លួនគេបានទៅហើយ នៅនាយក្រាស់ស្តីឲទៀតទប់ទឹកភ្នែកស្ទើរមិនជាប់ ។
« កុំរំអួយ..មាយាខ្លាំងណាស់...តោះជុងអូនឃ្លានហើយ...កុំខ្វល់ពីអាក្មេងនេះអី » ស៊ូយ៉ុងសម្លក់មុខថេយ៉ុង មុននឹងអោបដៃជុងហ្គុកដើរចូលហាងអាហារបាត់ ដោយទុកឲថេយ៉ុងនៅដើរទាំងវេទនាម្នាក់ឯងនោះ។ ( ពិបាកកាន់ពេកបោះចោលឲអស់ទៅកូន😏)
« ហើុយហត់ណាស់ » ទម្រាំតែដើរមកដល់ក្នុងហាងអាហារនេះបាននាយតូចហត់ស្ទើរដាច់ខ្យល់ទៅហើយ ថេយ៉ុងដាក់អ៊ីវ៉ាន់ចុះ មុននឹងប្រុងដាក់គូទអង្គុយតុជាមួយនាយដែរតែត្រូវ...
« នែ៎...អ្នកណាឲឯងអង្គុយ...យើងឃើញមុខឯងយើងសុីមិនចូលទេ...ចេញទៅក្រៅ...កាន់អ៊ីវាន់ទាំងអស់នេះទៅចាំយើងនៅមុខហាង...កុំឲយើងឃើញមុខយើងសុីមិនចូលទេអាក្មេងថោកទាប....ចេញទៅ!!!» ជុងហ្គុកងើបឡើងស្រែកសម្លត់ខ្លាំងដាក់ថេយ៍ដូចអ្នកបម្រើនាយចឹង ធ្វើឲគ្រប់គ្នាងាកមើលពេញហាង ថេយ៉ុងមិនមាត់ប្រឹងទប់ទឹកភ្នែកហើយប្រមូលអីវ៉ាន់ទាំងនោះទៅឈរមុខហាងវិញ ដោយទឹកភ្នែកស្រក់ចុះមកមិនដាច់។
ESTÁS LEYENDO
👑💛My Little Prince 💛 🦋
Romance«អូនស្រឡាញ់បង...» «តែយើងស្អប់ឯង!!» ___________________________ « ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះបុត្រា» « បង!!...» « ឋានះយើងខុសគ្នាឆ្ងាយណាស់ព្រះបុត្រាតូចរបស់បងអើយ» Top Jeon jungkook♡ btt Kim taehyung