ភាគ ២

324 48 1
                                    

   រយះពេលជាច្រើនឆ្នាំកន្លងផុតទៅ ក្មេងៗដែលតែងតែឈ្លោះគ្នាពេលនេះកំពុងតែក្លាយទៅជាមិត្តល្អនឹងគ្ន អាចថាលើសពីមិត្តក៍បានដែរព្រោះពួកគេលេងសិទ្នស្នាលគ្នាខ្លាំងពេក ពេលនេះថេយ៉ុងមានអាយុ ១៤ឆ្នាំហើយ ចំណែកជុងហ្គុក ១៩ឆ្នាំ ហើយឆ្នាំនេះក៍ជាឆ្នាំគេបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យដូចគ្នា ។

«ហាស៎ៗ ចាប់ថេយ៍ៗអត់បានហា៎......អ៊ែកៗ »សម្លេងក្មេងតូចរត់សើចកាច់ក ព្រមទាំងលានអណ្តាតឌឺ នៅពេលឃើញអ្នកម្ខាងទៀតតាមមិនទាន់គេ ឃើញដៃជើងតូចៗខ្លីៗចឹងទេ តែមិនបាច់និយាយរត់លឿនដូចរន្ទះ។

«អ៊ាយ!!....»ថេយ៉ុងស្រែកឡើងភ្លាត់សម្លេងនៅពេលអ្នកខាងនោះស្ទុះមកចាំគេជាប់ ទាំងដែលនៅឆ្ងាយពីខ្លួនសោះមិញនេះ ។

« សុឺតៗ...យ៉ាងមិចក្មេងក្បាលខូច ឌឺបងទៀតទៅមើល បងជាប់លេខ១ប្រចាំសាលាខាងកីឡារត់ប្រណាំងនេះ បងគ្រាន់តែមិនចង់ធ្វើបាបក្មេងខ្លះ »  ជុងហ្គុកថើបថ្ពាល់ក្មេងដែលនៅក្នុងដៃទាំងស្នាមញញឹម ហើយវាក៍ជាការពិតនាយជាជើងឯកឆ្នើមប្រចាំសាលា ណាមួយនាយមានកម្ពស់ខ្ពស់ជាងអ្នកម្ខាងខ្លាំងទៀតផង ។

«ឆាប់លែងថេយ៍ទៅ....ថេយ៍ឈប់លេងមួយបងទៀតហើយ...បងឯងលេងខូចគេ »ថេយ៉ុងធ្វើមុខងក់ងរ ដោយសារតែបន្លំការខ្មាស់អៀនដែលនាយថើបគេសុឺតនៀក ថើបមធ្យមតែក្រសែភ្នែកដែលខាងនោះមើលមកមិនធម្មតាទេ គេដឹងទោះគេមិនមានអាយុពេលវ័យនៅឡើយ។

«អៅ...បងលេងខូចថេយ៍ៗត្រង់ណា...សុឺតៗ»ជុងហ្គុកមិនលែងតែក៍ថើបថ្ពាល់ក្រអូបៗរបស់ថេយ៉ុងបន្ថែមទៀត ថ្ពាល់ក្មេងម្នាក់នេះក្រអូបត្រជាក់ចិត្តតែម្តង បើបាននៅជិតហើយមិនថើបដូចបោះឱកាសល្អចោល ។

«បងថើបខ្ញុំទៀតហើយ...ហិហិ »ថេយ៉ុងស្រក់ទឹកភ្នែកមកម៉ាត់ៗ ខឹងចិត្តដែលនាយថើបគេមិនឈប់ ។

«អៅៗ...បងសុំទោស...បងគ្រាន់តែថើបអោយឆ្អែត មុនបងមិននៅ...... »ជុងហ្គុកពោលឡើងទាំងស្រងូតស្រងាត់ ព្រោះជិតបែកពីក្មេងរពឹស ក្បាលខូចម្នាក់នេះហើយ ។

«អៅ...កុំធ្វើមុខបែបនឹងអី...៤ឆ្នាំតែបន្តិចវាក៍ដល់ហើយ...ពេលនោះបងក៍ត្រឡប់មក បងនឹងបានជួបមុខប្អូនម្នាក់នេះហើយ....... ហើយថេយ៍ៗនឹងចាំបងប្រុសរបស់ថេយ៍ៗត្រឡប់មកវិញណា »ថេយ៉ុងលើកដៃក្តោបមុខនាយដែលពេញកម្លោះរូបនេះមកលួងលោម នាយបានបញ្ចប់ការសិក្សាហើយក៍ត្រូវទៅរៀនបន្តនៅអង់គ្លេសរយះពេល ៤ឆ្នាំ ។

👑💛My Little Prince 💛 🦋Nơi câu chuyện tồn tại. Hãy khám phá bây giờ