_ ព្រឹកថ្ងៃថ្មី_
៚ព្រះរាជវាំង ( ចូលលេងរាជវាំងតិចសិន😂)
« ព្រះនាង!! ព្រះនាងចូលមិនបានទេក្រាបទូល..ព្រះនាង!!»« ព្រះបិតា!! ព្រះបិតា!!»
សម្លេងស្រួយស្រេះស្រែកផ្អើលអស់អង្គប្រជុំដែលមានមន្រ្តីជាច្រើនកំពុងពិភាក្សាជាមួយព្រះអង្គ ធ្វើអោយគ្រប់គ្នាត្រូវផ្អាកការពិភាក្សាងាកមកមើលក្រមុំតូចដែលមាននាមជាព្រះនាងកំពុងរត់ចូលមកជាមួយថាសដាក់អាហារនៅក្នុងដៃ។« អស់លោកចេញទៅសិនទៅ » ព្រះអង្គធ្វើសញ្ញាបញ្ជាអោយពួកមន្រ្តីត្រឡប់ទៅវិញសិន ។
«ថ្វាយបង្គំលាព្រះអង្គ»
« ព្រះនាង គីម ហារ៉ា!! មានដឹងខ្លួនទេថាបុត្រកំពុងធ្វើអី?!!» បន្ទាប់ពីមន្រ្តីចេញទៅអស់ ព្រះអង្គក៍គំហកមួយទំហឹកទៅលើបុត្រីរបស់ខ្លួន ដែលមានអាក្បបកិរិយាមិនសមរម្យមុខគ្រប់មន្រី្តមិញនេះ ។
« បិតា!! ហេតុអីបានជាទ្រង់មកស្រែកគំហកដាក់បុត្រ...បុត្រគ្រាន់យកអាហារដែលបុត្របានធ្វើមកអោយទ្រង់សោយប៉ុណ្ណោះ បុត្រខុសអី ? » ព្រះនាងតូចចិត្តខ្លាំងមិនដឹងខ្លួនខុស ហ៊ានតបតទៅអ្នកជាបិតាវិញ ។
« ផាំង!! ប្រហើន នេះបុត្រនៅមិនទាន់ដឹងខ្លួនឯងខុសទៀតហេស៎? ឆាប់យាងត្រឡប់ទៅដំណាក់របស់បុត្រវិញឥលូវនេះ មុននឹងយើងទ្រាំមិនបាន» ព្រះបន្ទូលរបស់ព្រះអង្គបានមិនបានធ្វើអោយព្រះនាងកោកខ្លាច បែរជាស្រែកដាក់ព្រះអង្គវិញ
«ត្រូវហើយ ខ្ញុំម្ចាស់ធ្វើអ្វីក៍ខុស មិនត្រូវព្រះទ័យរបស់ព្រះបិតានោះទេ ព្រោះតែខ្ញុំមិនមែនជាបុត្រសំណព្វរបស់ទ្រង់ ទោះគេបាត់ព្រះកាយតាំងពីជាទារក ពេលនេះប្រហែលជាស្លាប់បាត់ទៅហើយក៍មិនដឹង តែគេនៅតែមានឥទ្ធិពលលើព្រះបិតាខ្លាំងណាស់ ព្រោះហេតុអី? ឬមកពីខ្ញុំជាបុត្ររបស់ស្នំ មិនមែនជាបុត្ររបស់ព្រះមហេសី!! »
«ផាំង!! បិទមាត់ ហើយយាងទៅដំណាក់វិញឥលូវនេះភ្លាម!!ទាហាន!!នាំព្រះនាងទៅដំណាក់វិញឥលូវនេះ!!»
ដោយមិនអាចសន្តាប់នូវបន្ទូលមិនសមរម្យរបស់បុត្រី ព្រះអង្គក៍មានព្រះទ័យក្រោធជាខ្លាំង ។
ESTÁS LEYENDO
👑💛My Little Prince 💛 🦋
Romance«អូនស្រឡាញ់បង...» «តែយើងស្អប់ឯង!!» ___________________________ « ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះបុត្រា» « បង!!...» « ឋានះយើងខុសគ្នាឆ្ងាយណាស់ព្រះបុត្រាតូចរបស់បងអើយ» Top Jeon jungkook♡ btt Kim taehyung