ភាគ១:តាមសម្លាប់

127 16 0
                                    

មានឈ្មោះជាគូដណ្ដឹងនឹងគ្នាកំណត់ថ្ងៃរៀបការនឹងគ្នាគេមកស្រែកក្ដែងៗនៅនឹងមុខយើងថាគេមិនពេញចិត្តក្នុងដើមទ្រូងឈឺខ្លាំងប៉ុណ្ណាគេព្យាយាមការពារជីវិតអ្នកដទៃសុខចិត្តសូម្បីតែយកជីវិតខ្លួនឯងមកធានាជាទំនាក់ទំនងអ្វី???

សំលេងស្បែកជើងលាន់ឮគប់ៗចេញពីទីងងឹតមួយកន្លែងដំណើរបោះជំហានឆ្ពោះទៅត្រង់បន្លឺឲ្យឃើញស្រមោលស្លុងៗតាមពន្លឺទានតូចៗដាក់បំពាក់នៅតាមដងផ្លូវនៃអាណាចក្រមួយដែលមានលក្ខខណៈខុសឆ្ងាយពីកន្លែងមនុស្សធម្មតារស់នៅ

"លោកម្ចាស់!"សំលេងស្រួយដូចសារិកាបើមិនដឹងស្មានជាស្រីជាកំលោះតូចច្រឡឹងមានមុខមាត់ស្អាតបាតសក់ខ្មៅរលោងត្រង់ភ្លឹងបបូរមាត់ទាក់ទាញកែវភ្នែកទាំងគូរមុតថ្លាចង្កេះមួយក្ដាប់ស្ថិតក្នុងសម្លៀកបំពាក់ឈុតខ្មៅសាកសមជាអ្នកមានឋានៈខ្ពង់ខ្ពស់

"អង្គុយសិនមក"សំលេងរបស់មនុស្សដែលអ្នកកំលោះគោរពអំបាញ់មិញដៃដែលមានស្បែកជ្រាវជ្រួញលើពែនតែឡើងផឹកផ្សើមបំពង់កមុននឹងចាប់ផ្ដើមសន្ទនាជាមួយក្មេងកំលោះចំពោះមុខ

"ឯងដឹងមែនទេ? 3ខែក្រោយចក្រវាលនេះនឹងផ្ទុះអ្វីកើតឡើង?"លោកនិយាយឡើងហាក់ដូចជាការគម្រាមដាក់គំហិតព្រោះតែសម្ដីរឹងកំព្រឹសរបស់គាត់ត្រូវតែមានអំណាចអាចបញ្ជាគ្រប់គ្រងបានក៏អាចបញ្ជាក់ពីឋានៈរបស់ខ្លួន

"បាទលោកម្ចាស់" អ្នកកំលោះអោបការគោរពចំពោះសម្ដីមនុស្សចាស់ហើយក៏ជាអ្នកមានអំណាចលើខ្លួនដូចគ្នា

"ដូច្នេះហើយ...ក្នុងនាមឯងជាអ្នកបន្តវេនត្រូវរៀបការជាមួយ អុីបូ អាល់បឺឡាដូ" លោកនិយាយឡើងក៏ដូចជាការបញ្ជាតាមការប៉ាន់ស្មានចិត្តរបស់នាយកំលោះក៏ប្រហែលជាមិនព្រមទោះមិនព្រមក៏គេត្រូវតែរៀបការតាមបញ្ជា

"ខ្ញុំ...សម្រេចតាមលោកម្ចាស់"នាយប្រាកដជាមិនហានជំទាស់សូម្បីតែរឿងអនាគតខ្លួនឯងក៏ត្រូវគេគ្រប់គ្រងនាយជាក្មេងគួរឲ្យអាណិតគ្មានជីវិតសេរីភាពនាយពិតជាចង់បានជីវិតបែបនោះមិនមែនជីវិតដែលនៅក្រោមការបញ្ជារបស់គេទេ

រឿង:ចក្រវាលស្នេហ៍ពិតWhere stories live. Discover now