ហេតុអីមនុស្សម្នាក់ៗចូលចិត្តតាមចងកម្មចងពៀនឹងគ្នាបែបនេះហេតុអីមិននៅម្នាក់មួយខណ្ឌចែកដាច់ពីគ្នាធ្វើជាមនុស្សហេតុអីបណ្ដាលឲ្យខ្លួនឯងក្លាយជាបិសាចឬមិនពេញចិត្តនឹងជីវិតរស់នៅដែលជាមនុស្សឬថ្ងៃនេះអ្នកធ្វើដាក់ខ្ញុំថ្ងៃស្អែកខ្ញុំមិនធ្វើដាក់អ្នកវិញទេព្រោះតែខ្ញុំមិនចង់ចងជំពាក់អោបកម្មជាមួយនរណាសុំតែជីវិតរស់នៅមានក្ដីសុខអាចទេ...
បើដោះលែងខ្ញុំ???
" មិនអីទេរឿងនេះខ្ញុំនឹងលាក់ឲ្យជិតមិនប្រាប់អ្នកណាដាច់ខាត" ហ្វីហូវ ហាក់យល់ន័យពីស្រីក្រមុំទើបនាយនិយាយអ្វីដែលគេចង់បាន
"ម៉េចក៏លោកដឹង?" ខេរិណា មិនភ្ញាក់ផ្អើលមិនបាននាងនៅមិនទាន់សុំអ្វីពីគេផងគេអាចយល់ពីនាងថាចង់បានអ្វី ហ្វីហូវ មិនឆ្លើយសំនួរនាងគ្រាន់តែញញឹមដាក់និងចេញទៅពីរនាក់នេះចម្លែកណាស់ម្នាក់យល់ពីម្ខាងហុចស្នាមញញឹមឲ្យគ្នាប្រៀបបានទៅនឹងពិភពលោកពណ៌សុីជម្ជូរ
អុីបូ អាល់បឺឡាដូ ត្រឡប់មកកាន់អាណាចក្រវិញក្នុងរយៈ15ម៉ោងនាងស្លន់ស្លោប្រញាប់ជើងចូលទៅរកលោកម្ចាស់ភ្លាមថែមទាំងមិនចោលទឹកមុខងាប់អាក្រក់មើលរបស់នាយទាល់តែសោះ
" ហេតុអីក៏ប្រញាប់មកវិញលឿនម្លេះ?" លោកម្ចាស់ចម្លែកចិត្តដែលនាយទៅមិនទាន់បានប៉ុន្មានផងក៏ត្រឡប់មកវិញ
"ជាល្បិចកលទេលោកម្ចាស់" នាយតបខ្លីៗព្រោះថាលោកម្ចាស់នឹងយល់
"ស៊ាវហ្វុង បាត់ខ្លួនហើយ" លោកម្ចាស់បានប្រាប់ដំណឹងនេះទៅកាន់នាយតែម្ដងព្រោះមិនចង់ឲ្យខាតពេលវេលាជាងនេះបន្ថែមទៀត
"បាត់ខ្លួនដោយរបៀបណាទៅ? លោកម្ចាស់ទុកចិត្តចុះខ្ញុំនឹងតាមរកអ្នកប្រុសត្រឡប់មកវិញឲ្យទាល់តែបាន" នាយឮហើយពិតជាមានកំហឹងក្នុងខ្លួនមែនទែនបើសិនជាអាចនាយចង់តែកម្ចាយអារម្មណ៍ខ្លាំងណាស់ប៉ុន្តែនេះនៅចំពោះមុខលោកម្ចាស់នាយត្រូវតែស្ងប់អារម្មណ៍
រាងសង្ហារ អុីបូ អាល់បឺឡាដូ បោះជំហានចូលមកក្នុងផ្ទះកាត់មុខប៉ារបស់នាយក៏មិនព្រមឈប់លុះត្រាតែគាត់ហៅនាយឲ្យមកនិយាយគ្នាសិន