ចំពោះវត្តមាននរណាម្នាក់ដែលយើងធ្លាប់បានស្គាល់បើយើងមានអារម្មណ៍ចូលចិត្តគេម្នាក់នោះនឹងសំខាន់តែបើវត្តមានគេត្រឹមជាអ្នកស្គាល់គ្នាយើងគ្មានអារម្មណ៍អីល្អជាមួយគេ វត្តមានគេនឹងមិនសំខាន់...
ស្គាល់គ្នាយូរហើយដែរទំនងស្និតស្នាលពិតមែនចុងក្រោយទំនាក់ទំនងលែងសំខាន់ចំពោះគ្នាឥតន័យ( ឬសំខាន់តែនៅពេលមានប្រយោជន៍សំរាប់អ្នក?)អ្នកដឹងទេ? គ្រាន់តែអ្នកអនុញ្ញាតឲ្យចូលនិយាយស្ដាប់សំលេងរបស់អ្នកក៏រូបគេសប្បាយចិត្តហោះហើររំភើបខ្លាំងប៉ិនណា?ពេលវេលារបស់អ្នកឆ្លៀតសំរាប់គេបន្តិចបន្តួចក៏គ្មានដែរឬ? ខ្ញុំគ្រាន់តែសុំឲ្យគាត់តបខ្ញុំតែបន្តិចក៏អាចធ្វើឲ្យចិត្តខ្ញុំរីករាយបានដែរ" គឺមកពីលោកប្ដីនឹងហើយ" ចាន់ ទាំងអៀនមុខក្រហមទាំងខឹងក្រោកមិនរួចនៅប្ដីចំអកឲ្យទៀត
អុីបូ លួចញញឹមពេញចិត្តអស់សំណើចរួចក៏លើកបីភរិយាចូលទៅកាន់ទីសម្អាតខ្លួននិងចេញមកវិញធម្មតាទុកពេលឲ្យភរិយាបន្តកិច្ចការរបស់នាយចំណែកខ្លួនក៏មិនអាចនៅញោះប្រពន្ធបានទៀតដែរនាយទើបតែឡើងកាន់តំណែងមានកិច្ចការច្រើនត្រូវទទួលខុសត្រូវ
" អាយ~~~ មនុស្សឆ្គួតនេះគេធ្វើឲ្យរូបរាងខ្ញុំទៅជាបែបនេះ?" ចាន់ ភ្លេចសម្លឹងមើលរូបរាងខ្លួនឯងមើលសឹងមិនយល់ថានៅជាមនុស្សឬអត់នាយមិនគួរបណ្ដោយខ្លួនឲ្យរាងក្រាស់ខ្លាំងពេកទេនឹកស្រមៃដល់រូបភាពកាលពីយប់មិញនាយចង់តែបន្ទោសខ្លួនឯងដែលគ្មានស្មារតីគ្រប់គ្រាន់នឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងណាស់
ការស្ទាបបបោសអង្វែលភាពថ្នាក់ថ្នមការផ្ដល់នូវក្ដីសុខកាន់តែគិតកាន់តែលិចលង់នេះគេទើបតែភ្ញាក់ខ្លួនថាមិញនេះបានគិតស្រមៃដល់ណាហើយនាយនៅទះមុខខ្លួនឯងតិចៗដើម្បីឲ្យដឹងអារម្មណ៍ឡើងវិញនឹងបានរៀបចំខ្លួនឲ្យរួចរាល់ក្រែងនៅយូរពេកមនុស្សឆ្គួតនោះសម្រុកចូលមកចំពេលដែលខ្លួនមិនទាន់រៀបចំកាយរួចរាល់ច្បាស់ជាចំណេញភ្នែកគេទៀតហើយ
អុីបូ អាល់បឺឡាដូ មានកិច្ចការយ៉ាងសំខាន់នៅព្រឹកនេះគេត្រូវពិគ្រោះប្រជុំជាមួយអ្នកអង្គម្ចាស់ផ្សេងៗទៀតដែលកាន់តែធ្វើឲ្យសាលប្រជុំទាំងមូលមានភាពតានតឹងនិងស្មុកស្មាញលើសដើមគេទើបតែឡើងកាន់កាប់គ្រប់គ្រងថ្មីក៏មានរឿងឲ្យពិបាកយ៉ាងនេះទៅហើយឬ