ភាគ៣:អារម្មណ៍ខុសឆ្គង

24 6 2
                                    

ជួបភ័ក្រ្តមិនអាចក្បែរមិនអាចសូម្បីតែស្នេហាពិតមួយពីគេខំតាមការពារជីវិតព្រោះស្រឡាញ់មានតែឈ្មោះត្រឹមជាគូដណ្ដឹងអ្វីផ្សេងគេគ្មានសិទ្ធលើរាងកាយតូចល្អិតបើជាមនុស្សពីមុនគេអាចនៅក្បែរបានប៉ះរាងកាយស្និតប៉ុន្តែចំពោះ ស៊ាវហ្វុង ថ្មីម្នាក់នេះគេគ្មានសង្ឃឹមឡើយថាស្និតដូចមុន

"ហឹកៗ..បងស្រីសុំអោបមួយ"ខេរិណារន្ធត់ចិត្តទោះជាកំលោះតូចមិនមែនជាខ្លួនគេពិតប្រាកដក៏នៅមានការចងចាំស្ដួចស្ដើងស្ថិតនៅក្នុងរាងកាយមួយនេះដែរនាងសុំកំលោះអោបដោយក្ដីនឹករលឹកស្រឡាញ់ថ្នាក់ថ្នមពេញបេះដូង

"កុំយំអីមិនអីនោះទេខ្ញុំនឹងនៅទីនេះការពារបង"នាយអោបអង្អែលខ្នង ខេរិណា ដើម្បីជាការលួងលោមបញ្ជាក់គេថាកាលណាមាននាយនៅក្បែរនាងនឹងមិនអីទោះនាងជាគ្រូសីលតែក៏មិនប្រាកដថាអាចការពារខ្លួនឯងបានដែរមនុស្សតែមួយគត់ដែលអាចការពារនាងបានគឺមានតែនាយម្នាក់គត់ប៉ុណ្ណោះ

"បងជឿអូនណា ស៊ាវចាន់" នាងហៅឈ្មោះប្អូនឡើងមកតែនោះក៏រាងចម្លែកដែលធ្វើឲ្យកំលោះតូចមកមើលមុខនាងចំៗជាមួយនឹងចម្ងល់ខ្លួនគេមិនមែនឈ្មោះបែបនេះទេហេតុអីក៏នាងហៅខ្លួនបែបនេះ

"ខ្ញុំមិនមែនស៊ាវចាន់ទេខ្ញុំឈ្មោះ ស៊ាវហ្វុង គឺ នីង ស៊ាវហ្វុង" នាយបញ្ជាក់បងស្រីថាគេមិនមែនជា ស៊ាវចាន់ តែនាយគឺ ស៊ាវហ្វុង មិនត្រឹមតែបញ្ជាក់ត្រឹមឈ្មោះគេហៅទាំងនាមត្រកូលខ្លាចមាននរណាមកច្រឡំខ្លួននាយជាមួយនឹង ស៊ាវចាន់

គេចង់ដឹងណាស់ថាមុខមាត់របស់ ស៊ាវចាន់ បែបណាទើបជាគេហៅខ្លួនពីឈ្មោះគេម្នាក់នោះរហូត

"ការពិតគឺបងមានប្អូនប្រុសម្នាក់មានវ័យស្របាលនឹងឯងរូបរាងមុខមាត់អត្តចរឹកអ្នកទាំងពីរដូចគ្នាណាស់សូម្បីតែឈ្មោះក៏ស្រដៀងគ្នាខុសតែត្រកូលតែប៉ុណ្ណោះ" ខេរិណា ព្យាយាមចង់និយាយរឿងរបស់ ស៊ាវចាន់ ឲ្យកម្លោះតូច ស៊ាវហ្វុង បានដឹង

"បងជាបងស្រីគេបងប្រហែលជាដឹងពីគេច្បាស់" ស៊ាវហ្វុង អាចសួរនាំពីមនុស្សម្នាក់នោះពីបងស្រីដែលទើបនឹងស្គាល់នេះបានហើយក្នុងចិត្តក៏លួចរំភើបដែលបានស្ដាប់រឿងរបស់គេព្រោះគេម្នាក់នោះតែងតែបង្ហាញស្រមោលនៅក្នុងក្ដីសុបិន្តនិងការចងចាំរបស់នាយជានិច្ច

រឿង:ចក្រវាលស្នេហ៍ពិតDove le storie prendono vita. Scoprilo ora