តើសុបិន្តកើតឡើងពីអ្វីហើយរាល់អ្វីដែលបានយល់ឃើញក្នុងសុបិន្តតើជាការពិតដែរទេ? ហើយសុបិន្តនោះមាននៅក្នុងចិត្តមនុស្សគ្រប់រូបឬ?សុបិន្តក្លាយទៅជារឿងមិនធ្លាប់គិតព្រោះតែចិត្តហោះហើរសេរីវាកាន់តែបានដៃពេលសតិលង់លក់
"ខ្ញុំលាបថ្នាំឲ្យលោក" ស៊ាវហ្វុង យកប្រអប់ថ្នាំនិងទាញយកក្រឡថ្នាំមកលាបលើផ្ទៃមុខរាងសង្ហាថ្នមៗនាយតូចមានអារម្មណ៍ថាខុសដែលនាំទុក្ខដល់រាងមាំបែបនេះ
អុីបូ អោនមុខមកយឺតៗបម្រុងនឹងចង់នេបនិត្យក្រេបបបូរមាត់ទាក់ទាញរបស់នាយតូចខ្វះតែមួយថ្នាំងដៃទៀតប៉ុណ្ណោះបបូរមាត់ទាំងពីរប៉ះគ្នាមិនខានប៉ុន្តែរាងតូចបែរគេចមុខចេញនិងរុញច្រាណរាងមាំបដិសេដមិនទទួលយកការថើបពីរាងមាំឡើយ
"ថ្នាំលាបរួចហើយមិនយូរទេវានឹងបាត់ស្នមខ្ញុំនៅមានការងារបន្តទៀតលោកសម្រាកចុះ" ស៊ាវហ្វុង គេចវេសពីរាងអាចនិយាយថានាងមិនចង់នៅក្បែរគេក៏ថាបានព្រោះនាយគ្មានអារម្មណ៍អ្វីចំពោះអ្នកជាគូដណ្ដឹងសូម្បីតែបន្តិច
អាណិតខ្លោចចិត្តតែ អុីបូ តើមួយជីវិតនាយនេះនឹងទទួលយកការបដិសេធពីមនុស្សជាទីស្រឡាញ់ប៉ុន្មានដងទៀតទៅឬនាយមិនអាចទទួលបានសូម្បីតែភក្ដីស្នេហ៍ពិត
និយាយចំពោះ ខេរិណា វិញនាងបានធូរស្រាលច្រើនមកហើយនាងបានមកដល់ផ្ទះមួយខ្នងអ្នកនៅក្នុងផ្ទះមានតែម្នាក់នោះគឺជាស្ត្រីចំណាស់ម្នាក់ហើយក៏ជាម្ដាយរបស់ សៀនស៊ាវចាន់ ដូចគ្នា
"ត្រឡប់មកវិញហើយឬ? " លោកស្រី សៀន សួរនាំ ខេរិណា និងលើកទឹកត្រជាក់មួយកែវឲ្យនាងផងដែរ
"ចាសម៉ាក់អ៊ំខ្ញុំបានជួបគេហើយគេនៅមានការចងចាំរបស់ ចាន់ ប៉ុន្តែខ្ញុំមិនអាចនិយាយការពិតដល់គេបានទេកាលដែលរួចជីវិតមកវិញបានក៏ព្រោះតែគេបានជួយខ្ញុំដូចគ្នា" ខេរិណា ផឹកទឹកឲ្យត្រជាក់ចិត្តហើយទើបនាងនិយាយឡើងមកភ្លេតតែម្ដងមិនទុកយូរនាំតែឲ្យចិត្តអ្នកម្ដាយសៅហ្មង
"គេនៅមានការចងចាំពិតជាប្រសើរណាស់បើគេនៅចាំក្មួយបានគេគួរតែចាំម៉ាក់បានហើយ" អ្នកស្រីពោលទាំងរំជួលក្នុងចិត្តរហូតដល់ស្រក់ទឹកនេត្រាឃ្លាតពីកាយកូនប្រុស3ខែហើយសូម្បីតែដំណឹងទាក់ទងក៏មិនអាច