ភាគ៦:មកតាមក្ដីសុបិន្ត

15 3 0
                                    

ខ្ញុំបានមកដល់ទីនេះម្ដងទៀតហើយឈរលើវិថីនេះត្រង់ចំណុចកន្លែងនេះសារជាថ្មីអាថ៍កំបាំងនៃការពិតកំពុងតែនៅឈរចំពោះមុខខ្ញុំវាដល់ពេលហើយដែលការពិតត្រូវបើកបង្ហាញខ្ញុំមិនព្រមឲ្យអ្នកណាមករារាំងផ្លូវដែលខ្ញុំកំពុងតែឈរនេះបានទេ

"ខ្ញុំមិនបានប្រាប់ទេ" អុីបូ ញញឹមគ្រវីក្បាល

"លោកញញឹម?" ស៊ាវហ្វុង ក៏ភ្ញាក់ផ្អើលខណៈឃើញទឹកមុខញញឹមរបស់គេគឺស្រស់សង្ហារខ្លាំងណាស់ប៉ុន្តែហេតុអីគេចូលចិត្តធ្វើមុខមាំដាក់ខ្លួនធ្វើមុខយក្សដាក់គេហេតុអីគេមិនដែលញញឹមបើគេញញឹមស្រស់បែបនេះក្រមុំៗពេញអាណាចក្រច្បាស់ជាឆ្លេឆ្លាដូចមាន់រកពងមិនខានគ្រាន់តែគេមិនញញឹមប៉ុណ្ណឹងហើយក៏នៅមានអ្នកខ្លះលង់ស្នេហ៍គេទៀតចុះទម្រាំតែស្នាមញញឹមរបស់គេវិញនោះ???

"អ្នកប្រុសសំរាកចុះ" អុីបូ លួចមានការនឹកអៀនក្នុងចិត្តត្រឹមញញឹមបន្តិចនៅចំពោះមនុស្សជាទីស្រឡាញ់គឺបានហើយនាយក្រោកចេញនិងរៀបចំឲ្យរាងល្អិតបានសម្រាកស្រួល

"លោក! អរគុណណា"ស៊ាវហ្វុង ពោលពាក្យគួរសមដែលអរគុណនេះគឺម្ដងហើយដែលនាយមិនរាយការណ៍ដល់លោកម្ចាស់ទៀតនោះ

"មិនអីទេអ្នកប្រុសសំរាកចុះ" អុីបូ បានចេញពីបន្ទប់នាយតូចបាត់ហើយនាយល្អិតមិនបាននៅគេងស្ងៀមៗដូចគិតទេរំលងទៅយប់យន់ស្ងាត់ជ្រងំនៅក្នុងវិមានមានទាហានដើរល្បាតចេញចូលផ្លាស់ប្ដូរវេនគ្នាគ្រប់ជុំទិសកាយតូចបានអើតកចេញពីទ្វារបន្ទប់ងាកមើលស្ដាំឆ្វេង

ដោយយល់ថាឃើញស្ងាត់ល្អមិនរង់ចាំយូរនាយបានលួចចេញពីបន្ទប់គោលដៅចង់ទៅណាក៏មិនដឹងដែលដឹងគេចពីភ្នែកមៀមតែរហូតក្នុងទ្រូងក៏ភ័យស្ទើរស្លាប់តែក្លាហានខ្លាំងជាងទោះជាយ៉ាងណាក៏នាយនៅតែអាចមកដល់ផ្លូវទាល់មួយដែលមានតែទ្វារធំបិទជិតថែមទាំងចាក់សោជាប់ទៀតផង

"ធ្វើយ៉ាងម៉េចល្អ?" ស៊ាវហ្វុងឧទានទាំងងើយឆ្ងល់ខួរក្បាលរំពៃគិតរកវិធីដោះសោធំពិនិត្យចុះពិនិត្យឡើងគឺមិនបានចាក់គន្លឹះមានន័យថាគ្រាន់តែដាក់មើលទៅឲ្យដូចឃើញជាកឹបដើម្បីបញ្ឆោតភ្នែកដែលពិបាកនោះគឺទ្វារបិទជាប់ត្រូវបើកដោយគន្លឹះយន្តនៅចំណុចណាមួយ

រឿង:ចក្រវាលស្នេហ៍ពិតWhere stories live. Discover now