ភាគ៥:ស្នាមញញឹមរបស់អ្នក

19 6 2
                                    

គេទាមទារឲ្យខ្ញុំយល់ពីចិត្តគេសួរដូចឆោតចុះគេមានដែលយល់ពីចិត្តខ្ញុំទេ? ពេលខ្លះពិតជាហត់ទ្រាំនឹងរឹកពាខ្លួនឯងកុំឲ្យហួសហេតុពេកព្រមតាមគេបានគ្រប់រឿងប៉ុន្តែក៏មានរឿងខ្លះខ្ញុំមិនអាចគេបែរជាជេខ្ញុំមនុស្សចិត្តអាក្រក់មនុស្សចិត្តខ្មៅតើខ្ញុំតាមចិត្តគេជ្រុលពេកមែនទេ?

"ពិតជាល្អណាស់" មនុស្សចាស់រីករាយភ្លេចមើលពីទឹកមុខកូនប្រុសអ្នកដែលសង្គេតពិតប្រាកដគឺមានតែ អុីបូ តែម្នាក់ប៉ុណ្ណោះនាយតែងតែលួចសម្លឹងតែងតែខ្លាចរអា

ការរស់នៅក្នុងភូមិគ្រឹះរយៈពេល3ថ្ងៃបានកន្លងផុតទៅរាល់យប់ ស៊ាវហ្វុង តែងសុបិន្តឃើញនូវអ្វីប្លែកៗនិងចម្លែកគេបានឃើញកន្លែងមួយជាផ្ទះមួយមានស្ត្រីចំណាស់រស់នៅតែម្នាក់ឯង ទឹកមុខសោកសៅដូចមនុស្សមានទុក្ខគេបារម្ភពីស្ត្រីម្នាក់នោះណាស់ចង់ចូលទៅជិតចង់លួងលោមចង់អោបតែគេធ្វើមិនបានវាដូចមានផ្ទាំងកញ្ចក់ថ្លាមួយឃាំងនាយមិនឲ្យដើរចូលទៅក្នុងនោះបានគេព្យាយាមវាយបំបែកផ្ទាំងកញ្ចក់ថ្លានោះណាស់តែយ៉ាងណាក៏នៅតែមិនបានគេខឹងណាស់តើអ្វីដែលបានឃើញនេះជាអ្វីឲ្យប្រាកដទៅ???

" ខ្ញុំលាអ្នកម៉ាក់លោកប៉ាត្រឡប់ទៅវិញសិនហើយ" ស៊ាវហ្វុង លាប៉ាម៉ាក់នាយដែលថាទៅនេះគឺមិនមែនទៅវិមានវិញឡើយតែនាយគឺទៅស្វែងរកការពិតមិនយូរទេការរៀបការនឹងមកដល់ការពិតត្រូវតែបើកបង្ហាញមុនពេលរៀបការនាយមិនអាចរៀបការជាមួយមនុស្សដែលនាយមិនបានស្រឡាញ់នោះទេ

"លោកទៅវិមានមុនទៅ"ស៊ាវហ្វុងមិនចាំបាច់និយាយអ្វីច្រើនជាមួយរាងមាំទេសម្ដីនាយដូចការបញ្ជាគ្មានខុសប៉ុន្តែសួរថាគេព្រមទៅដែរទេអត់នោះទេរាងតូចនៅទីនេះគេនៅទីនោះព្រោះតែគេជាតួអង្គសំខាន់ដើរតួនាទីជាអង្គរក្សបេះដូង

"អ្នកប្រុសចង់ទៅណា?" អុីបូ សួរគេទាំងមុខមាំរហ័សនាមមុខងាប់មិនចេះញញឹមបើញញឹមម្ដងប្រហែលជ្រុះធ្មេញបាត់ចំពោះវត្តមាននាយប្រៀបបានទៅនឹងឆ្អឹងទទឹងកនាយតូចគ្មានខុសខំទុកគេសំខាន់គេទុកយើងស្មើមិនបាននឹងខ្យល់

"ជារឿងខ្ញុំទេលោកទៅណាក៏ទៅៗកុំមកតាមខ្ញុំ" បញ្ជាហើយក៏ដើរទៅផ្លូវចេញពីចក្រវាលរាងមាំមិនអាចធ្វើតាមការបញ្ជាបានមានតែទៅតាម

រឿង:ចក្រវាលស្នេហ៍ពិតWhere stories live. Discover now