Episode11:ឆ្នាស់ព្រោះស្រឡាញ់អូន

874 68 1
                                    

« ថីអូន? »ជុងគុក បើកភ្នែកធំៗសម្លឹងទៅគេ កើតថីបានជាលើកដៃទះថ្ងាសខ្លួនឯងផាច់ៗបែបនេះ?
« ក្រែងមុននេះបងបានស្បថថាឈប់វាយតម្លៃមនុស្សតែសម្បកក្រៅទៀតហើយហេតុអីពេលនេះបងប្រព្រឹត្តវាទៀត? »គេអោបដៃសម្លក់ទៅកាន់ ជុងគុក ទាំងហួសចិត្តក៏ព្រោះតែមុននេះគេបានលើកដៃស្បថយ៉ាងហំហានចុងក្រោយអត់ប្រយោជន៍ដដែល
« អុះបងភ្លេច ប្រហែលជាវង្វេងវង្វាន់ »ជុងគុក យកដៃញីសៀតផ្កាតិចៗសើចមិនសមណាមួយគេមិនគួរណានិយាយបែបនេះសោះមុននេះ ចេះសំណាងហើយដែល ថេយ៉ុង មិនវៃគេដោយប្រើរមែកឈើទៀតគុំអីទក់សាច់ហើយ
     « បងឯងនេះ »ថេយ៉ុង អោបដៃសម្លក់មុខគេទាំងគ្រឺតក្នាញ់នាយសឹងតែហក់ទៅគក់ប្រុសម្នាក់នេះអោយបាន4_10ដៃនោះទេ
     « បងសន្យារថាឈប់ទៀតហើយណា៎ »ជុងគុក ធ្វើភ្នែកកូនឆ្កែដាក់ប្រពន្ធ ថេយ៉ុង ដកដង្ហើមធំសឹមដាក់ខ្លួនមកអង្គុយជិតគេ ប៉ុន្មានម៉ោងមុននេះគេបាននិយាយជាមួយលោកដុកទ័ររួចហើយគឺ ជុងគុក អាចចេញពីពេទ្យបានតែត្រូវសន្មត់ថាមិនអោយគេធ្វើការធ្ងន់ឬដើរពេក
     « បងឆ្នាស់ម្លេះអ្នកណាបង្រៀនបង? »អត់មិនបាន ថេយ៉ុង ចោទសួរទៅគេទាំងទឹកមុខគួរអោយអស់សំណើចប្ដីគេនេះណានិយាយពីឆ្នាស់អឺយឆ្នាស់
« ឆ្នាស់ព្រោះស្រឡាញ់អូននោះអី »ជុងគុក សើចស្ញេញសូកដៃអោបចង្កេះ ថេយ៉ុង យ៉ាងណែនគេឆ្នាស់ក៏ដោយសារ ថេយ៉ុង គេឆ្នាស់គេចាំកាពារ ថេយ៉ុង ដោយសារតែគេខ្លាចមាននណារម្នាក់ឆក់យក ថេយ៉ុង ចេញពីគេ
« អូនដឹងថាបងស្រឡាញ់អូនតែអូនមិនបានបង្រៀនបងអោយឆ្នាស់បែបនឹងឯណា? »ថេយ៉ុង លើកដៃទៅអង្អែលសក់គេតិចៗនាយលួចសើចក្នុងចិត្តហើយក៏នឹកគិតថា ហេតុអីប្រុសម្នាក់នេះស្រឡាញ់គេខ្លាំងម្លេះ?គេមានចំនុចណាអោយលង់ដល់ម្លឹងទៅណ៎?
     « ពិតមែនឬ? »ថេយ៉ុង លើកចិញ្ចើមសួរទៅ ជុងគុក ទាំងដឹងចម្លើយមុនហើយតែគេនៅតែឆោតចង់ដឹងថាប្រុសម្នាក់នេះផ្លាស់ប្ដូរចម្លើយឬក៏អត់
     « ពិតមែនហើយមកពីបងស្រឡាញ់អូនបងខ្លាចមានអ្នកណាមួយឆក់អូនចេញពីបងបាត់ »ជុងគុក ប្រមូលភាពក្លាហ៊ាននិយាយទៅកាន់ ថេយ៉ុង ទាំងទឹកមុខមាំទាំ ត្រូវហើយគេស្រឡាញ់ក្មេងម្នាក់នេះខ្លាំងទៀតផងគ្មានអ្វីអាចប្រៀបផ្ទឹមបាននោះទេ
     « អូនដឹងហើយៗ »ថេយ៉ុង ញញឹមខ្ជឹបសរសៀរចូលទៅអោបគេយ៉ាងណែនណាមួយខ្លួនក៏មិនចង់អោយអ្នកណាមកឆក់យកប្រុសម្នាក់នេះចេញពីគេទទេរៗនោះទេ ពិសេសនោះគឺ ជុងគុក ក៏គេសង្ហារមានសាច់ដុំធំៗផងដែរបើទោះបីគេមាននាមជាអូមេហ្កាក៏ដោយ។
     ព្រឹកថ្ងៃថ្មីបានឈានមកដល់ ថ្ងៃនេះពួកគេត្រូវរៀបចំទៅភូមិគ្រឹះវិញ នៅតាមផ្លូវ ជុងគុក សើចសប្បាយមិនឈប់ព្រោះគេបានរួចខ្លួនពីកន្លែងឃុំឃាំនោះអី
     « ទៅទិញអីញ៊ាំសិនឬអត់ ជុង? »ថេយ៉ុង ងាកមកសួរនាំ ជុងគុក ឃើញថានាយងក់ក្បាលដាក់គេផ្ងក់ៗទាំងមិននិយាយស្ដីគឺគិតតែពីញញឹមមិនឈប់មិនឈរ
     « បងញ៊ាំអីប្រាប់មកចាំអូនចុះទៅទិញអោយ »ថេយ៉ុង ងាកមកសួរនាំលោកស្វាមីទាំងដៃកំពុងដោះខ្សែក្រវ៉ាត់ ពេលដោះបានហើយគេក៏ចេញទៅទិញអ្វីតាមដែល ជុងគុក បានប្រាប់មុននេះ បន្ទាប់ពីរួចរាល់ហើយគេក៏មកវិញ ជីវិតដ៏សាមញ្ញគ្មានអង្គរក្សតាមហែហមឬជំនិតនៅជិតបានត្រឹមតែនៅពីរនាក់លោកប្ដីវាពិតជាមានក្ដីសុខខ្លាំងណាស់
     « នេះរបស់បង ញ៊ាំបណ្ដើរៗទៅទម្រាំបានទៅដល់ភូមិគ្រឹះនៅយូរទៀតឯណោះណាមួយបងញ៊ាំអោយហើយទៅដល់ភូមិគ្រិះបងឆាប់បានសម្រាកផង »ថេយ៉ុង ហុចថង់អាហារកូរ៉េមួយសម្រាប់អោយទៅ ជុងគុក នាយក៏ទទួលហើយបើកប្រអប់អង្គុយញ៊ាំតាមសម្រួលចំនែក ថេយ៉ុង ក៏បែរចង្កូតសម្ដៅទៅភូមិគ្រឹះវិញនៅក្នុងរថយន្តគ្មាននណារនិយាយរកនណារនោះទេព្រោះម្នាក់រវល់តែញ៊ាំនិងម្នាក់ទៀតរវល់តែសម្លឹងមើលទៅផ្លូវ
     « ថេយ៍?អូនញ៊ាំគីមឈីឬអត់បងបញ្ចុក »ជុងគុក គេចោទសួរទៅប្រពន្ធទាំងបារម្ភព្រោះឃើញគេគិតតែពីបើកឡានមិនឈប់ញ៊ាំអាហារសិន
     « មិនអីទេបងញ៊ាំទៅ »ថេយ៉ុង គេនិយាយទាំងមិនបានងាកមើលទៅ ជុងគុក សូម្បីតែបន្តិច មានរឿងអ្វីឬគេងរងក់អ្វីទៀតហើយ?
     « នេះហាមាត់មកបងបញ្ចុក គីមឈីនេះឆ្ងាញ់ណាស់ប្រយត្ន័បងញ៊ាំអស់ទៅ »ជុងគុក នៅតែមានៈចាប់គីមឈីយកទៅបញ្ចុកគេទាលើតែបានចុងក្រោយគេក៏ព្រមហាមាត់ទាំងមិនចង់ណាមួយគេមិនឃ្លានគេចង់អោយប្ដីគេញ៊ាំអោយច្រើនៗទៅវិញទេ
     « ពេលណាទើបដល់ភូមិគ្រឹះទៅ?បងងងុយដល់ហើយនៀក៎ »ជុងគុក បិទប្រអប់អាហារទុកបន្ទាប់ពីញ៊ាំរួចហើយក៏ឆ្លៀតងាកមកសួរនាំភរិយាខ្លះៗដែរ
     « បងគេងទៅពេលទៅដល់ភូមិគ្រឹះចាំអូនដាស់បង »ថេយ៉ុង គេនិយាយទាំងភ្នែកនៅផ្ដោតលើការបើកបរឃើញប្ដីងងុយបែបនេះក៏គេនៅមិនសុខចិត្តមួយចង់បកទៅភូមិគ្រឹះនៅទីក្រុងចិត្តមួយចង់ជិះទៅប៊ូសានតែម្ដងព្រោះមិនចង់ឈប់2_3តង់រញ៉េរញ៉ៃ។
     រំលងទៅជាង2ម៉ោងគេក៏មកដល់ ប៊ូសាន មកដល់ភ្លាមគេរហ័សទាញសោទៅចាក់បើកទ្វាភូមិគ្រឹះសឹមជិះឡានចូលទៅដល់ខាងមុខវិមានរួចលើកបី ជុងគុក ចូលទៅក្នុងបន្ទប់តែម្ដង រូបរាងគេតូចស្ដើងមែនប៉ុន្តែរគេមិនមែនខ្សត់កម្លាំងឯណា
     « ចៅថេយ៍?មកតាំងពីពេលណានេះ? »លោកយាយវ័យប្រហែល70ឆ្នាំដើរកាន់ឈើច្រតទាំងមានអ្នកបម្រើម្នាក់ដើរមកជួយទប់គាត់ គាត់គឺជាយាយបង្កើតរបស់ ថេយ៉ុង នោះឯង
     « មកដល់មុននេះបន្តិចលោកយាយដោយសាមិនចង់រំខានទើបចៅយកសោចាក់ចូលមកខាងក្នុងដោយខ្លួនឯង »ត្រូវហើយណាមួយគេជាមនុស្សម្នាក់ដែលមិនចូលចិត្តរំខានអ្នកដទៃពិសេសនោះគឺលោកយាយផ្ទាល់តែម្ដង
« ចុះចៅ ជុងគុក គេមកដែរឬអត់?យាយនឹកគេណាស់ »ឃើញទេមិនបានប៉ុន្មានផងសួររកចៅសំនប់បាត់ទៅហើយ ថេយ៉ុង សើចរហឹសសឹមប្រាប់គាត់ថាប្ដីខ្លួបសម្រាកដើម្បីកុំអោយគាត់គិតថាខ្លួនដើេលេងចោលប្ដីនោះអី បន្ទាប់ពីញ៊ាំអាហារថ្ងៃត្រង់ហើយគេក៏ស្លៀកពាក់សម្លៀកបំពាក់ជាកសិករ(ខោអាវចាស់ៗ)សឹមដើរបណ្ដើរហួចបណ្ដើរសម្ដៅទៅចម្កាក្រូចរបស់គេផ្ទាល់ មកដល់ខាងក្នុងចម្កាក៏ប្រទាក់ភ្នែកជាមួយផ្លែក្រូចធំត្រឡុតត្រឡន់មួយផ្លែនោះក៏បេះវាញាត់ចូលក្នុងហោប៉ៅអាវ
« នែ៎ឯងជាចោមកពីណាហេតុអីចូលមកលួចក្រូចគេបែបនេះអាចោអត់របៀប »កម្លោះសង្ហារ ដេវិត ត្រូវជាអ្នកយៀមចម្កាចេញមកពីណាមិនដឹងចោទសួរទៅ ថេយ៉ុង ដោយសារតែគេម្នាក់នោះពាក់មួកទើប ដេវិត មិនបានដឹងថាគេជាអ្នកណា ថេយ៉ុង បេះក្រូចញាត់មាត់មួយក្លែបសឹមងាកមកមើល ដេវិត ក្នុងទឹកមុខធម្មតា
« ឯង? »ដេវិត ភ្ញាក់ក្រញាងមិននឹកស្មានថាគេបានជួប ថេយ៉ុង ម្ដងទៀតនៅទីនេះ សត្រូវបេះដូងរបស់គេមកទីនេះអ៊ីចឹងមានន័យថាបេះដូងរបស់គេក៏នៅទីនេះដែលហើយ គេបានជួប ជុងគុក ហើយ
« ឯងប្រុងទៅណាអាចង្រៃ? »ថេយ៉ុង ចាប់ក្របួច.កអាវពីក្រោយរបស់គេមកវិញពេលឃើញថាអាចម្កួតនេះប្រុងរត់ទៅណាក៏មិនដឹង គេគិតថាអាម្កួតនេះប្រាកដជារត់ទៅរក ជុងគុក មិនខានទេ
« យើងទៅណាជារឿងរបស់យើងសិទ្ធរបស់តើឯងកុំមកចេះ »គេហ៊ានហាស្ដីអោយ ជុងគុក ខ្លាំងៗព្រោះគេក៏ត្រូវជាបងប្អូនជីដូនមួយជាមួយនឹង ជុងគុក ដែរលោកយាយក៏ជាយាយគេបង្កើតដូចគ្នា
« ឯងទៅរក ជុងគុក មែនទេអាចង្រៃនេះនែក៎ »ថេយ៉ុង លើកដៃដាល់ទៅលើគេដឹបៗមិនដកដៃ នាយសែនខឹងសែនប្រចណ្ឌក្រែងដឹងហើយទេតើថា ជុងគុក បានរៀបការជាមួយគេររួចហើយហេតុអីក៏អាចង្រៃនេះនៅតែចង់ទៅរញ៉េរញ៉ៃជាមួយនឹង ជុងគុក ទៀត?
« រឿងរបស់យើង »ដេវិត រុញអោយ ថេយ៉ុង ដួលរួចងើបទៅដាល់គេ2_3ដៃនាំអោយមុខដ៏ស្រស់ផូផង់មានជាប់ស្នាមជាំនៅលើនោះ ចំនែកគេក៏មិនណយរុញអោយ ដេវិត ដួលសឹមទាញដំបងប្រុងនឹងវៃ ដេវិត តែ ជុងគុក ស្រែកហាមទាន់ហើយគេក៏រត់មកមើល ដេវិត មិនមែនមើល ថេយ៉ុង នោះទេបើទោះបីដឹងថាមុននេះ ថេយ៉ុង មានរបួសខ្លាំងជាងក៏ដោយ
« បងយ៉ាងមិចហើយ វិត? »ជុងគុក សួរនាំទៅ ដេវិត ទាំងបារម្ភណាមួយមនុស្សដែលគេមានចិត្តមុនដំបូងគឺ ដេវិត មិនមែនជា ថេយ៉ុង នោះទេបែបនេះហើយទើបគេបារម្ភអំពី ដេវិត ជាង ថេយ៉ុង
« វារបួសពីក្រៅបន្តិចបន្តួចវាមិនអាចងាប់ទេ »ថេយ៉ុង លូកមាត់ជំនួសទាំងក្ដីចិត្តឆេវមុននេះគេចង់ស្ទុះចូលទៅដាល់ ដេវិត ម្ដងទៀតព្រោះអាម្សៀនេះបានញញឹមឌឺដងមកកាន់គេតែគេធ្វើមិនបានព្រោះមាន ជុងគុក នៅទីនេះ
« បងសួរ ដេវិត មិនបានសួរអូននោះទេកុំលូកមាត់ »ជុងគុក ងាកមកស្ដីអោយគេញែតៗសឹមជួយគ្រា ដេវិត អោយអង្គុយអោយបានស្រួលបួលវិញបើទោះបីជាគេបានឃើញឈាមហូរចេញពីក្បាល ថេយ៉ុង ខ្លាំងប៉ុណ្ណាក៏គេមិនបានខ្វាយខ្វល់ដែរ គេដឹងឬធ្វើមិនដឹង?ដែល ដេវិត បានចាប់ ថេយ៉ុង បោកក្បាលនៅនឹងថ្មដល់ថ្នាក់ដាមឈាមនៅលើនោះ?
__________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now