រយៈពេល1ខែក៏រំលងហួសទៅទៀត ថេយ៉ុង កាន់តែប្លែកពីមួយថ្ងៃទៅមួយថ្ងៃអារម្មណ៍គេមិននឹកនរស្រែកគំហកដាក់ ជុងគុក មិនលស់ថ្ងៃកាលពីមុនធ្វើការនៅសេអ៊ូលតែ3ថ្ងៃតែលើកនេះឡើងដល់5ថ្ងៃទើបមកផ្ទះវិញពេលសួរកាលណាគឺលេសរវល់កាងាររហូត
« បងមានអារម្មណ៍ថាអូនដូចជាកាន់តែប្លែកទៅៗពីមួយថ្ងៃទៅមួយថ្ងៃ »ជុងគុក អង្គុយរអ៊ូរទាំតែម្នាក់ឯងជួនកាលក៏លួចអន់ចិត្តនឹងគេដែលស្រែកកំហកដាក់ខ្លួនតែក៏មិនអាចនិយាយអ្វីបានព្រោះអោយតែពេលប្រុងស្រែកតរវ៉ាជាមួយគេវិញគឺបបូរមាត់ហើបមិនរួចហាក់ដូចជាមានអ្វីមួយមកខ្ទាស់មិនអោយតរវ៉ាជាមួយគេបាន ថ្ងៃនេះជាថ្ងៃទី5គេអង្គុយចាំ ថេយ៉ុង មិនផ្ទះវិញដូចសព្វដងតែហាក់បីដូចជាគ្មានវត្តមានរបស់គេមកដល់នូវម៉ោង11យប់នេះទាល់តែសោះ
« កាន់តែយប់ហើយហេតុអីអូននៅតែមិនទាន់មកដល់ទៀតបែបនេះ? »ជុងគុក មួលម៉ៅនៅមិនសុខបក់មិនល្ហើយ គេដកដង្ហើមធំៗសឹងតែ2_3ដងទាំងតានតឹងចិត្តបំផុត រំលងចូលដល់ម៉ោង12កណ្ដាលយប់ដោយសារឭតែសម្លេងឆ្កែលូពេកគេក៏ឡើងទៅគេងនៅក្នុងបន្ទប់មុនដោយមិនអាចឈរចាំ ថេយ៉ុង ទៀតនោះទេព្រោះខ្លាចខ្មោច រាត្រីកាន់តែឈានទៅមុខម៉ោង2យប់ក៏បានមកដល់ ខណៈនោះរថយន្តពណ៌ខ្មៅរបស់លោកអគ្គនាយកគីម ក៏បើកចូលមកដល់ខាងក្នុងបរិវេណផ្ទះចម្ការទំពាំងបាយជូ នាយកម្លោះ ថេយ៉ុង ចុះពីលើរថយន្តទាំងមានកាន់កាតាបទុកឯកសារមកជាមួយ គេគេចគេខំប្រឹងធ្វើខ្លួនអោយឃ្លាតឆ្ងាយពី ជុងគុក ព្រោះគេពិតជាមិនដឹងថាពេលណាគេស្លាប់នោះទេដូចនេះគេព្យាយាមធ្វើអោយ ជុងគុក ស្អប់គេព្រោះគេមិនចង់ទុកអនុស្សាវយ៍ដែលចងចាំគ្មានថ្ងៃបំភ្លេចអោយទៅ ជុងគុក នោះទេគេមិនចង់អោយនណារម្នាក់មករងទុក្ខយំយែកពេលបាត់បង់គេនោះទេគេចង់អោយវាជាភាពដ៏សប្បាយបំផុតសម្រាប់ ដេវិតក៏ដូចជា ជុងគុក រាងកាយតូចច្រលឹងបោះជំហានទាំងគ្មានកម្លាំងសម្ដៅទៅបន្ទប់សម្រាករបស់ស្វាមីហើយក៏ទម្លាក់ខ្លួនគេងទៅលើពូកទាំងអស់កម្លាំង
« អូនមកវិញហើយហ្ហេស?ហេតុអីម៉ោងថ្មើនឹងទើបចូលផ្ទះអូនរវល់ទៅណា?មានឭបងសួរទេ? »ជុងគុក ចាប់ផ្ដើមសួរនាំទៅគេទាំងទឹកមុខមិនសូវល្អតែគេបែរជាព្យាយាមគេចចេញមិនឆ្លើយសំណួរទៅវិញ
« ហេតុអីមិនឆ្លើយ?យូរៗទៅអូនទុកសម្ដីបងដូចជាខ្យល់ហោះកាត់ត្រចៀកហើយឬយ៉ាងម៉េច? »ជុងគុក មួលម៉ៅកន្រ្តាក់ដៃគេអោតងើបមកនិយាយជាមួយខ្លួន ធម្មតា ថេយ៉ុង កម្លាំងខ្លាំងជាងគេដូចនេះបើគេវៃឬមួលយ៉ាងម៉េចក៏ ថេយ៉ុង មិនឈឺដែល
« បានហើយខ្ញុំចង់សម្រាកបងកុំរករឿងពេកបានទេខ្ញុំមកពីធ្វើការហត់ហើយបងកុំរញ៉េរញ៉ៃខ្ញុំទៀត »ថេយ៉ុង បេះដៃគេចេញព្យាយាមងើបចេញពីពូកប្រុងនឹងដើរចេញទៅក្រៅបំណងទៅរកទឹកផឹកព្រោះកំពុងតែស្រេកទឹក
« អូនទៅណាទៀតហើយ?ទើបតែបានមកដល់ផ្ទះអូនចង់ចេញទៅណាទៀតហើយ?បើជ្រុលចេញទៅហើយទៅដេកក្រៅបន្ទប់តែម្ដងទៅ »គេនិយាយហើយក៏បោះភួយខ្នើយអោយទៅ ថេយ៉ុង អារម្មណ៍មនុស្សមានផ្ទៃពោះមិនល្អងក់ងរតែបែបនេះឯងគេធ្វើអោយ ថេយ៉ុង លួងតែនាយបែរជាងើបចេញទៅក្រៅអោបភួយខ្នើយធ្វើមិនដឹង
« អត់ចិត្ត!! »ជុងគុក ទាញភួយយកមកអោបគេងបែរខ្នងមួលម៉ៅជាមួយនិងប្រពន្ធព្រោះគេមិនចូលមកលួងលោមនាយទាល់តែសោះគឺអោបភួយខ្នើយដើរចេញទៅធ្វើមិនដឹងហាក់បីដូចជាគ្មានរឿងអ្វីបានកើតឡើងទាល់តែសោះ
« កុំខឹងអីអូនសុំទោស »ទាល់តែចេញមកក្រៅហើយទើបគេបន្លឺពាក្យនោះឡើងមកព្រោះពេលនៅខាងក្នុងបន្ទប់គេគ្មានភាពក្លាហ៊ានដើម្បីពោលវាចេញមកនោះទេ រាងតូចល្អិតយកភួយមកក្រាលលើការ៉ូសឹមដាក់ខ្នើយនៅលើនោះហើយហួសដើរទៅយកទឹកមកផឹកសឹមទម្លាក់ខ្លួនគេងវិញតាំងញ័រខ្លួនទទ្រើកព្រោះរងា អាកាស់ធាតុក៏ត្រជាក់តែគេមិនអាចចូលទៅគេងខាងក្នុងវិញបាននោះទេគេកំពុងតែព្យាយាមធ្វើអោយ ជុងគុក ស្អប់គេអោយអស់ពីសម្ថភាពហើយ ជុងគុក ឯនេះវិញគេងមិនលក់បក់មិនល្ហើយដកដង្ហើមធំព្រោះពេលនេះត្រជាក់ភួយអោយទៅ ថេយ៉ុង ក៏ស្ដើងទៀតផងតើគេរងាប៉ុណ្ណាទៅ?ចិត្តមួយចង់ចេញទៅមើលចិត្តមួយទៀតកំពុងតែខឹងមួលម៉ៅមិនចង់ចេញទៅ។
តាមពិត ថេយ៉ុង មកដល់ផ្ទះយប់ជ្រោះដោយសារតែគេនៅពិនិត្យជំងឺដល់ម៉ោង6ល្ងាចហើយនៅសម្រាកដល់ម៉ោង11ទើបចាប់ផ្ដើមចេញដំណើរម៉ោង12បន្ទាប់ពីដឹងថាខ្លួនឯងគ្រាន់បើជាងមុនហើយមកដល់ផ្ទះម៉ោង2នេះឯងស្រេកទឹកក៏មិនឈប់ផឹកដែលសុខចិត្តឡើងមករកប្ដីមុនតែមិននឹកស្មានថាឡើងមកភ្លាមបែរជាទទួលបានរឿងឈ្លោះប្រកែកគ្នាបែបនេះទាល់តែសោះ
« គេយ៉ាងម៉េចហើយ?អាកាសធាតុចុះត្រជាក់ហើយគេប្រហែលជារងាហើយ »ជុងគុក នៅមិនស្ងប់ក្នុងបន្ទប់មានម៉ាសុីនកម្ដៅគេនៅតែរងាចុះទម្រាំ ថេយ៉ុង នៅក្រៅវិញនោះរងាយ៉ាងណាទៅ? ងាកមកខាង ថេយ៉ុង វិញគេមិនចង់អោយ ជុងគុក បាត់ខឹងជាមួយគេគេក៏ចាប់ផ្ដើមប្រមួលភួយខ្នើយចេញទៅគេងនៅខ្ទមឯចម្កាទំពាំងបាយជូក្រោយភូមិគ្រឹះវិញបើទោះបីជារងាយ៉ាងណាក៏ដោយក៏គេអាចទ្រាំបានកុំអោយតែ ជុងគុក បារម្ភអំពីគេទៅបានហើយ តែគេមិនដឹងនោះឡើយថាគេធ្វើបែបនេះគឺ ជុងគុក កាន់តែបារម្ភ នាយជាប្ដីចេញពីក្នុងបន្ទប់បំណងមកលួងលោមគេហៅទៅគេងខាងក្នុងវិញព្រោះអាកាសធាតុកាន់តែត្រាជាក់ទៅៗតែចេញមកគឺបាត់គេឆឹងទើបនាយគិតថាប្រហែលគេចេញទៅណាបាត់ទៀតហើយសូម្បីតែខ្នើយនិងភួយក៏គ្មានប្រហែលគេចេញទៅសេអ៊ូលវិញហើយព្រោះនាយចាំបានថា ថេយ៉ុង ចាញ់រងាខ្លាំរងាណាស់គេមិនអាចទ្រាំទ្រនៅដល់យូរបានទេដូចនេះមុខជាគេចទៅសេអ៊ូលវិញមិនខានឡើយ
« ប្រហែលជាគេទៅសេអ៊ូលវិញហើយ »ជុងគុក និយាយលួងខ្លួនឯងសឹមបោះជំហានចូលក្នុងបន្ទប់វិញបិទភ្នែកសម្រាកហើយក៏រាងធូរចិត្តព្រោះគិតថា ថេយ៉ុង ទៅវិញតែគេមិនដឹងឡើយថា ថេយ៉ុង មកគេងនៅខ្ទមបាក់បែកខាងក្រោយភូមិគ្រឹះអាកាសធាតុធ្លាក់ដល់5អង្សារ ថេយ៉ុង គេងអោបខ្លួនរងាញ័រខ្លួនទទ្រើកបបូរមាត់ស្លេកស្លាំងច្រមុះក៏ចេញឈាមស្បែកឡើងកន្ទួលក្រហមរមាស់ព្រោះគេប្រតិកម្មជាមួយអាកាសធាតុត្រជាក់ ច្រមុះគេចេញឈាមដោយសារជំងឺគេធ្វើទុក្ខខ្លាំងខុសពីធម្មតាភួយក៏ធ្លាក់ចូលស្រះព្រោះមុននេះគេដើរទាក់ជើងធ្លាក់ភួយខ្នើងចូលស្រះទឹកអស់ហើយ ភ្លើងភ្លឺស្ទុងៗនៅខ្ទមចាស់ធ្វើអោយ ជុងគុក ចាប់ផ្ដើមសង្ស័យទើបខលហៅអោយអ៊ំអ្នកមើលថែសួនទៅមើល
« អ្នកប្រុសតូច?!អ្នកប្រុសធំអ្នកប្រុសតូចនៅគេងទីនេះតាមមើលទៅដូចជាសន្លប់បាត់ហើយ »គាត់យកដៃទៅទះថ្ពាល់ ថេយ៉ុង តិចៗផ្ដល់ដំណឹងអោយអ្នកនៅខាងក្នុងភូមិគ្រឹះ ជុងគុក ចាប់ផ្ដើមឆ្លេឆ្លាថែមទាំងប្រើរអោយគាត់បីគេយកចូលទៅក្នុងភូមិគ្រឹះទៀតផង
« ដាក់គេទីនេះមកលោកអ៊ំ »ជុងគុក ទាញភួយចេញអោយលោកអ៊ំដាក់គេនៅលើពូក ចំនែកគាត់បន្ទាប់ពីរួចរាល់ហើយក៏ងាកទៅក្រោមវិញដើម្បីទៅដាំទឹកក្ដៅយកមកជូតខ្លួនអោយ ថេយ៉ុង
« ថេយ៉ុង?អូនយ៉ាងម៉េចហើយ?ហេតុអីបានជាទៅសង្ងំគេងខាងក្រៅបែបនេះដឹងទេថាវាត្រជាក់ខ្លាំងណាស់ បងគ្រាន់តែដេញអូនចេញទេតើមានបានអោយអូនចេញទៅគេងខាងក្រៅទេ »ជុងគុក ព្យាយាមមួលម៉ាសុីនកម្ដៅអោយក្ដៅរឹតតែខ្លាំងដើម្បីបន្ថយភាពត្រជាក់ចេះពីខ្លួន ថេយ៉ុង គេលើកដៃទៅជូតថ្ពាល់ ថេយ៉ុង ដែលមានជាប់ដិតដាមទឹកកកនៅលើនោះតិចៗចំនែកនៅលើបបូរមាត់គេក៏ស្លេកស្លាំងច្រមុះក៏មានកកឈាមប្រហែលគេប្រតិកម្មជាមួយធាតុត្រជាក់មុននេះខ្លាំងហើយចុះបើមុននេះគេមិនបានដេញអោយអ៊ំទៅមើលរួចទុលស្អែកអាកាសធាតុអាចឈានដល់-5អង្សារនោះ ថេយ៉ុង ប្រាកដជាកកស្លាប់មិនខានទេ
« យ៉ាងម៉េចហើយលោកប្រុសធំ? »អ៊ំប្រុសកាន់កំសៀវទឹកក្ដៅមកជាមួយថែមទាំងមានកន្សែងមកជាមួយផងដែល គាត់សួរនាំទៅ ជុងគុក ព្រោះឃើញថា ថេយ៉ុង ហាក់បីដូចជាមិនបានល្អប្រសើរជាងមុនទាល់តែសោះ
« មិនអីទេលោកអ៊ំគេអាចនឹងធូរជាងមុនលោកអ៊ំទៅសម្រាកវិញចុះយប់ហើយ »ជុងគុក គេនៅអង្គុយមើលថែ ថេយ៉ុង រហូតមិនទៅណាព្រោះគេដឹងថាវាជាកំហុសរបស់គេដែលដេញ ថេយ៉ុង ចេញទាំងដែលដឹងហើយថាអាកាសធាតុក្បែរជើងភ្នំបែបនេះគឺត្រជាក់ខ្លាំងណាស់
« ខិកខិក!! »ថេយ៉ុង ក្អកខ្លាំងៗទាំងមានធ្លាក់ដុំឈាមពណ៌ខ្មៅចេញមកតាមផងដែរ ជុងគុក ស្ទុះងើបទៅលើអោយគេអង្គុយអោយស្រួលបួលទាំងយកដៃទៅគក់ខ្នងអោយគេតិចៗដើម្បីអោយគេក្អួតឈាមនោះចេញមកអោយអស់
« ឈាមច្រើនណាស់?អូនប្រតិកម្មជាមួយអាកាសធាតុត្រជាក់ដល់ថ្នាក់នេះផងហ្ហេស? »គេមិនបានដឹងឡើយថាវាជាធម្មតាសម្រាប់ ថេយ៉ុង ទៅហើយគេក្អកក្អូតធ្លាក់ឈាមបែបនេះសឹងរាល់ថ្ងៃតែថ្ងៃនេះ ជុងគុក នៅមើលថែគេដូចនេះទើបគេបានឃើញថា ថេយ៉ុង ក្អកធ្លាក់ឈាមខ្លាំងចុះបើគេដឹងថាវារាល់ថ្ងៃសម្រាប់ ថេយ៉ុង ហើយនោះតើគេនឹងមានអារម្មណ៍យ៉ាងណាទៅ?សប្បាយរីករាយឬក៏ធម្មតា?ឬក៏ឈឺចាប់ខ្វាយខ្វល់នឹងគេ?
« អូនយ៉ាងម៉េចហើយ ថេយ៍? ក្អួតមកអោយអស់មក »ជុងគុក គក់ខ្នងអោយគេតិចៗរឹតអោយគេក្អួតទៅលើការ៉ូអោយអស់ព្រោះវាមិនមែនជាក្អួតទឹកទេវាជាឈាម ឈាមច្រើនបែបនេះធ្វើអោយគេគាំងឡើងកម្រើកលែងចង់រួចទៅហើយ។
YOU ARE READING
រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)
Action"មិនមែនជាកម្មក៏មិនមែនជានិស្ស័យតែបងស្មាក់ចិត្តពរពោះជំនួសអូន" #និពន្ធដោយ:Sovan Metrey