« នេះនំរបស់បងញ៊ាំទៅលែងឆ្ងាញ់ឥឡូវហើយ និយាយអ៊ីចឹងបងចាញ់កូនខ្លាំងទៀតទេ? »គេដាក់ខ្លួនអង្គុយជិត ជុងគុក ព្រមទាំងលើកដៃទៅអង្អែលក្បាលពោះរបស់ ជុងគុក តិចៗបន្តិចទៀតពេលពោះធំជាងនេះសាច់ដុំ6កង់នោះនឹងលែងមានទៀតហើយ
« គ្មានទេ »គេឆ្លើយកំបុតកំបុយទៅកាន់ ថេយ៉ុង នាំអោយគេហាក់បីដូចជាអន់ចិត្តនិងប្ដីរបស់ខ្លួនជាខ្លាំងតែគេនិយាយអ្វីមិនបានបានត្រឹមញញឹមតិចៗដូចជាមិនសូវសម
« ទឹកដោះគោនេះសម្រាប់អូនមែនទេ?អរគុណ »គេលើកទឹកដោះគោមកញ៊ាំទាំងមិនស្ទាក់ស្ទើរព្រោះគេដឹងថាវាសម្រាប់គេហើយវាក៏មានថ្នាំបំពុលក្នុងនោះដែរ លើកនេះគេផឹកដោយមានអារម្មណ៍ថាល្វីងព្រោះគេភ្ជង់អារម្មណ៍ទៅលើវា ចំនែក ជុងគុក វិញនាយតាមសម្លឹងមើល ថេយ៉ុង រហូតដល់គេផឹកទឹកដោះគោអស់ហើយក៏ញញឹមលើកនេះគេដាក់ថ្នាំពុលគុណ2សង្ឃឹមថា ថេយ៉ុង នឹងស្លាប់ឆាប់ៗនេះទៅចុះ
« អឹមអូនទៅលាងចានបន្តិចសិនណា៎ សឺតៗអូនស្រឡាញ់បង »គេអោនថើបលើថ្ពាល់របស់ ជុងគុក ពីរខ្សឺតហើយក៏បោះជំហានសម្ដៅទៅផ្ទះបាយបំណងធ្វើអាហារអោយគេចាំនិងលាងចានផង
« ហុឹស!សង្ឃឹមថាឯងស្លាប់ឆាប់ៗនេះទៅចុះ »នាយលើកដៃទៅជូតស្នាមថើបនោះចេញ រួចក៏ញញឹមចុងមាត់យ៉ាងពិសពល់នាយសង្ឃឹមយ៉ាងមុតមាំថា ថេយ៉ុង និងស្លាប់ក្នុងពេលឆាប់ៗនេះ តាមពិតរាល់ដងគេសម្ដែងដូចជាស្រឡាញ់ ថេយ៉ុង នោះទេព្រោះក្ដីស្រឡាញ់របស់គេគឺផ្ដល់អោយ ដេវិត ទាំងអស់គ្មានបន្លោះសម្រាប់ ថេយ៉ុង នោះទេហើយក៏រឹតតែមិនអាចបើអោយគេទៅលង់ស្រឡាញ់ ថេយ៉ុង នោះ។
ងាកមកមើលខាង ដេវិត ឯនេះវិញនាយញញឹមយ៉ាងសប្បាយចិត្តព្រោះបានខ្ចីដៃ ជុងគុក ប្រើរតាមពិតនាយមិនបានស្រឡាញ់អ្វីទៅលើ ជុងគុក នោះទេគឺគ្រាន់តែបោកក្បាលប្រើរប៉ុណ្ណោះ
« មិនស្មានថា ចនជុងគុក ល្ងង់ដល់ថ្នាក់នេះទាល់តែសោះហាហា ចាំមើលចុះពេលណាដែលយើងទទួលបានផលប្រយោជន៍មកវិញហើយនោះយើងនិងទាត់ក្បាលឯងចោលដូចសម្រាមយ៉ាងអ៊ីចឹង »គេអោបដៃសើចសប្បាយចិត្តរីករាយដែលបានបោកក្បាលរបស់ក្មេងម្នាក់នោះប្រើរបានមិននឹកស្មានទាល់តែសោះថាគេពិតជាអាចឆ្លាតវ័យលើស ជុងគុក និង ថេយ៉ុង ទៅទៀត
« ទ្រព្យសម្បិត្តទាំងអស់និងក្លាយមកជារបស់យើងហាហា »គេនិយាយហើយក៏សើចដូចមនុស្សសតិមិនគ្រប់ គេពិតជាលោភលន់ល្មោភទ្រព្យសម្បិត្តបុណ្យស័កលុយកាក់មុខមាត់ខ្លាំងណាស់ គេគិតទៅលើវាធំជាងអ្វីៗទាំងអស់មិនអាចទេដែលគេយកប្រុសដូចគ្នាមកធ្វើជាប្រពន្ធនោះវាអាចខូចឈ្មោះនិងបាក់កាលីបរបស់គេ
« ហុឹស!ងាប់ឆាប់ៗកាន់តែល្អយើងពិតជាចង់ដឹងប្រតិកម្មរបស់ ចនជុងគុក ខ្លាំងណាស់ »គេនិយាយទាំងញញឹមសង្ឃឹមយ៉ាងមុតមាំថា ថេយ៉ុង នឹងស្លាប់ព្រោះគេអោយយោបល់ថ្មីទៅ ជុងគុក ដោយបន្ថែមថ្នាំនោះគុណនឹង2មានន័យថាធ្ចើអោយវាឆាប់ស្លាប់ជាងមុន។
« ជុងគុក?បងយ៉ាងមិចហើយ? »ថេយ៉ុង ចូលទៅជួយរឹតខ្នងអោយ ជុងគុក បន្ទាប់ពីគេបានសង្ងំក្អួតជិត1ម៉ោងនៅក្នុងបន្ទប់ទឹក បន្ទាប់ពីបាន ថេយ៉ុង មកជួយរឹតខ្នងគេក៏មានអារម្មណ៍ថាធូរស្បើយមិនដឹងថាហេតុអ្វីអោយតែគេចាប់ផ្ដើមមានគំនិតអាក្រក់លើ ថេយ៉ុង គឺគេតែងតែក្អួតខ្លាំងៗបែបនេះរហូត
« យ៉ាងមិចហើយបានធូរខ្លះឬអត់? »ថេយ៉ុង ចោទសួរទៅគេបែបស៊ាំញ៊ាំនាំអោយគេហាក់មួលម៉ៅក៏ច្រាន ថេយ៉ុង អោយដួលអុកគូទទៅលើការ៉ូ
« បានតែសួរស៊ាំញ៊ាំគុមានជួយអ្វីបានអត់ប្រយោជន៍ »ដោយសារតែគេមួលម៉ៅផងទើបហាមាត់ស្ដីអោយ ថេយ៉ុង ខ្លាំងៗតាមអារម្មណ៍ខឹងក្រេវក្រោធដោយមិនដឹងនោះទេថាក្មេងម្នាក់ដែលត្រូវគេស្ដីអោយនោះហាក់អន់ចិត្តខ្លាំងកម្រិតណា
« អូនសុំទោស »ថេយ៉ុង អោនមុខចុះហាក់ដឹងកំហុសបើពេលនេះគេអាចជួយបានគេប្រាកដជានាំខ្លួនធ្វើជាអ្នកចាញ់កូនជំនួស ជុងគុក មិនខាននោះទេតែគេមិនអាចធ្វើបានព្រោះអ្នកពរពោះជា ជុងគុក ដូចច្នេះអ្នកចាញ់កូនឬកូនធ្វើទុក្ខក៏ត្រូវតែជា ជុងគុក
« សុំទោសៗជួយអ្វីបានខ្លះពាក្យប៉ុន្មានម៉ាត់ហ្នឹង?ទៅស្លាប់អោយបាត់ៗទៅធុញទ្រាន់ណាស់! »គេជាមនុស្សដែលមិនចេះទប់ខឹងគឺដឹងតែឆេវដូចចាក់ស៊ាំងលើភ្លើងដូចនេះហើយពាក្យគេនិយាយពេលខឹងគឹមិនបានគិតប៉ុន្មាននោះទេនាំអោយ ថេយ៉ុង កាន់តែអន់ចិត្តខ្លាំងមួយកម្រិតទៀតតែគេមិនអាចនិយាយបានបានត្រឹមស្ងាត់ហើយអោនមុខចុះគេមិនអាចនិយាយអ្វីនាំអោយ ជុងគុក ខឹងទៀតនោះទេ
« ចេញទៅ!! »នាយលើកដៃច្រានរុញដើមទ្រូងរបស់ ថេយ៉ុង ចេញហាក់ដូចជាដេញអោយគេចេញពីទីនេះ ថេយ៉ុង មិនមាត់នាយងើបឈររួចក៏ដើរចេញពី ជុងគុក សម្ដៅទៅមាត់ទ្វាបន្ទប់ហើយក៏ទាញទ្វាបិទវិញយ៉ាងថ្នមដៃបំផុត
~ តក់ ~
សម្លេងតំណក់ទឹកភ្នែកហូរស្រក់មកតក់ៗបង្ហាញអំពីភាពឈឺចាប់របស់គេគេមិនអាចទប់វាបានទៀតនោះទេគេត្រូវតែបញ្ចេញវានៅពេលនេះបញ្ចេញភាពទន់ខ្សោយរបស់គេនៅពេលនេះអោយអស់តែម្ដង
« កុំដេញអូនអីបន្តិចទៀតអូននឹងចេញទៅដោយខ្លួនឯងបន្ទាប់ពីអូនបានឃើញមុខកូនរបស់អូន បងកុំបារម្ភថាអូនរំខានបងអីណាអូនគ្រាន់តែសួរនាំបងជាការគួរមុននឹងអូនស្លាប់ប៉ុណ្ណោះអូនគ្រាន់តែបារម្ភនិងបង្ហាញភាពខ្វាយខ្វល់បង្ហាញភាពកក់ក្ដៅបង្ហាញប្រាប់បងថាអូនស្រឡាញ់បងអោយបងបានឃើញមុនអូនស្លាប់តែប៉ុណ្ណោះអូនមិនសុំអ្វីច្រើនទេសុំត្រឹតតែអោយបងបានដឹងថាអូនស្រឡាញ់បងខ្លាំងកម្រិតណា »ថេយ៉ុង លើលដៃជូតទឹកភ្នែកចេញតិចៗពេលនេះគេពិតជាចង់បញ្ជាក់ប្រាប់ប្រុសម្នាក់នោះថាគេស្រឡាញ់នាយខ្លាំងណាស់គេដឹងរឿងគ្រប់យ៉ាងដែលគេបានធ្វើហើយក៏មិនសុំអោយគេមិនសុំទោសខ្លួនឬក៏សុំការអភ័យទោសនោះទេគឺគេអភ័យទោសអោយប្រុសម្នាក់នោះស្រាប់ហើយគេគ្រាន់តែចង់បានក្ដីស្រឡាញ់មកតម្រូវការបេះដូងរបស់គេតែប៉ុណ្ណោះ
« អូននឹងព្យាយាមកត់ចំណាំសកម្មភាពល្អៗដែលបងបានធ្វើមកលើអូនទុកក្នុងខួរក្បាលហើយអូននឹងរំលឹកចងចាំវាមកវិញនៅពេលដែលអូនជិតដាច់ដង្ហើមស្លាប់ពេលនោះហើយអូនអាចស្លាប់បិទភ្នែកបានជិតដោយគិតថាបងក៏នៅក្បែរអូនកាន់ដៃអូនហើយក៏និយាយថា (កុំទៅណាចោលបងអីពួកយើងនៅមានកូនសម្រាប់មើលថែបើអូនទៅបាត់បានអ្នកណាមើលថែគេបានអ្នកណាផ្ដល់ភាពកក់ក្ដៅអោយបងបើអូនទៅបាត់គេប្រាកដជាក្លាយទៅជាកូនកំព្រាម្ដាយមិនខានទេ )តែវាបានត្រឹមស្រម៉ៃព្រោះពេលនេះបងចង់អោយអូនស្លាប់ឡើងញ័រខ្លួនទៅហើយ »គេនិយាយទាំងទឹកភ្នែកលើកដៃខ្ទប់ដើមទ្រូងដែលកំពុងតែឈឺខ្ទោកៗ
« ហ្អឹកៗអូននឹងព្យាយាមកត់ត្រាទុកនូវអ្វីៗដែលបងចូលចិត្តនិងអ្វីដែលបងស្អប់ដើម្បីអោយកូនបានដឹងហើយជៀសវាងអំពីវា »ថេយ៉ុង គេប្ដេជ្ញាចិត្តថានឹងកត់ចំណាំរាល់អ្វីដែល ជុងគុក ចូលចិត្តនិងមិនចូលចិត្តទុកដើម្បីងាយស្រួលអោយកូនជៀសវាងចេញពីវា រំលងទៅជាង1ម៉ោងគេក៏គេងលក់ទាំងស្ថិតនៅខាងក្រៅបន្ទប់ហើយគេគេងនេះគឺនៅលើកម្រាលជូតជើងទិដ្ឋភាពនេះមើលមកហាក់បីដូចជាគេជាមនុស្សឆ្កួតតែលតោលមកពីណាមកដេកនៅមុខសំយាបផ្ទះរបស់អ្នកដទៃ
« ហុឹម!? »សុខៗគេក៏ភ្ញាក់បន្ទប់ពីបានឭសម្លេងសម្រឹបជើងរបស់នណារម្នាក់ហើយវាក៏ស្មានមិនខុសព្រោះសម្រឹបជើងនេះជារបស់ ជុងគុក នាយសុខចិត្តដើររំលងគេដើម្បីបង្ហួសទៅជួប ដេវិត ឬ?ហាហាមិនឃើញគេគេងយ៉ាងគួរអោយអាណិតនៅខាងមុខទ្វាបន្ទប់នេះទេឬ?
« ហុឹសយូរៗទៅខ្ញុំប្រៀបដូចជាសត្វចិញ្ចឹមមួយក្បាលទុកអោយបងយកមកលេងសើចកំដរអារម្មណ៍ពេលបងអារម្មណ៍មិនល្អទេឬ?ហាហាពិតជាគួរអោយចង់សើចខ្លាំងណាស់! »ថេយ៉ុង ខាំមាត់សើចហាក់អស់សំណើចនឹងជីវិតខ្លួនឯងតែមុននេះ ជុងគុក គេមិនបានដឹងនោះឡើយថា ថេយ៉ុង បានភ្ញាក់បន្ទាប់ពីគេដើរទៅមុខបាន4ជំហាន ដោយសារតែមិនចង់ធ្វើអោយ ជុងគុក សង្ស័យគេក៏សង្ងណគេងនៅកន្លែងដដែលទាំងរងាញ័រញាក់អស់សព្វសាច់ អាកាសធាតុនៅម៉ោងថ្មើនេះគឺត្រជាក់ណាស់ដូចនេះហើយទើបគេសង្ងំរងាញ័រញាក់មិនងើបទៅណាព្រោះគេមិនចង់អោយ ជុងគុក សង្ស័យហើយណាមួយគេក៏មិនចង់អោយ ជុងគុក ចាប់ផ្ដើមមានអារម្មណ៍ថាខុសមកលើគេនោះទេ
« សង្ឃឹមថាពេលបងទៅផ្អែមល្ហែមជាមួយគេអាចធ្វើអោយបងមានអារម្មណ៍ល្អមកវិញទៅចុះ »ថេយ៉ុង ញញឹមហើយក៏លើកដើមដៃមកកើយធ្វើជាខ្នើយសម្រាប់ខ្លួននៅយប់នេះចំនែកមូសគឺជាមិត្តនៅយប់នេះអាកាសធាតុគឺជាភួយដណ្ដប់អោយគេចំនែកសម្លេងចង្រិតនិងសត្វល្អិតយំជាតន្រ្តីបំពេរគេអោយលង់លក់ក្នុងស្បៃរាត្រីដ៏ឃោឃៅនៅយប់នេះ។
ព្រឹកឡើងគេងើបឡើងទាំងមានអារម្មណ៍ថាឈឺពេញតួរខ្លួនព្រោះយប់មិញគេមិនបានគេងនៅលើពូកដូចរាល់ដងហើយអ្វីដែលរឹតតែធ្វើអោយគេឈឺនោះគឺមូសខាំគេឡើងសុះសាច់អស់ទៅហើយត្រង់ណាក៏មានស្នាមខាំត្រង់ណាក៏មានស្នាមជាំច្រមុះគេក៏ចាប់ផ្ដើមក្រហមក្បាលរបស់គេចាប់ផ្ដើមឈឺបបូរមាត់ក៏ស្លេកខ្លួនក៏ចាប់ផ្ដើមក្ដៅរោគសញ្ញានេះអាចបញ្ជាក់បានថាគេកំពុងតែគ្រុនក្ដៅហើយមិនអាចទុកយូរបានទេ។
_______
STAI LEGGENDO
រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)
Azione"មិនមែនជាកម្មក៏មិនមែនជានិស្ស័យតែបងស្មាក់ចិត្តពរពោះជំនួសអូន" #និពន្ធដោយ:Sovan Metrey