Episode17កុំស្មានតែខ្ញុំមិនដឹង!

778 63 1
                                    

     « បើឆ្ងុយក៏ឆាប់ញ៊ាំទៅប្រយ័ត្នវាត្រជាក់អស់ណា៎ »ថេយ៉ុង ច្រតដៃនឹងតុសម្លឹងទៅមុខរបស់ ជុងគុក នាយក៏ប្រទាក់ជាមួយស្នាមខាំនៅលើ.កគេដឹងថាវាមិនមែនជាស្នដៃរបស់គេនោះទេព្រោះម្សិលមិញពួកគេមិនបានបង្កាត់ភ្លើងស្នេហ៍អ្វីទេ គិតហើយគេក៏ចាប់ផ្ដើមទម្លាក់ដៃចុះទៅក្រោមតុក្ដាប់ដៃយ៉ាងណែនព្រោះគេដឹងថាអ្នកណាជាអ្នកបង្ករវា
     «[...] ហុឹសខ្ញុំមិននៅតែ30នាទីសោះបងអាចលួចមានសាហាយស្មន់ជាមួយវាបានចុះទម្រាំតែខ្ញុំមិននៅ3ថ្ងៃវិញនោះ?ខ្ញុំពិតជាចង់ដឹងណាស់ថាបងនឹងធ្វើអ្វីជាមួយវាខ្លះ »គេគិតហើយក៏សម្លឹងចំផ្ទៃមុខរបស់ ជុងគុក គេពិតជាចង់ដឹងថាមុខស្លូតៗមួយនេះនឹងលាក់បង្កប់ពិសយ៉ាងណាទៅ?
     « អូនមើលមុខបងធ្វើអី?មុខបងប្រឡាក់អីឬ? »ជុងគុក យកដៃទៅខ្ទប់មាត់រួចទាញក្រដាស់ជូតមាត់យកមកជូតលើផ្ទៃមុខ ថេយ៉ុង ញញឹមយ៉ាងស្រស់រួចក៏តបទៅស្វាមីវិញយ៉ាងលឿនទាន់ចិត្ត
     « គ្មានអ្វីទេមកពីបងស្អាតពេកនោះអីទើបអូនសម្លឹងមើល ហើយណាមួយអូនមិនជឿថាខ្លួនឯងមានសំណាងដែលបានប្ដីសង្ហារដូចជាបង »ថេយ៉ុង ញញឹមខ្ជឹបលើកសរសើរពី ជុងគុក ព្រោះវាជាការពិតគេសរសើរជាការពិតមិនប្រឌិតឬកុហកភូតភរនោះទេ
     « ពិតមែនឬ?! »ជុងគុក ហាក់ភ្ញាក់ផ្អើលលើកដៃមកខ្ទប់មាត់មិននឹកស្មានថា ថេយ៉ុង លើកសរសើរអំពីគេ គេទទួលស្គាល់ថា ថេយ៉ុង ស្អាតមិនដូចប្រុសទូទៅទៅស្អាតបែបពពួលអូមេហ្កាដូចជាស្រីយ៉ាងអ៊ីចឹងដែលតែសម្រាប់គេគឺជ្រើសយក ដេវិត ហើយព្រោះបេះដូងរបស់គេត្រូវការ ដេវិត ជាងណាមួយ ដេវិត និងគេក៏ធ្លាប់មានអីៗជាមួយគ្នាដែរបើទោះបីជា ដេវិត មានឈាមត្រឹមជាបេតាខុសពីគេដែលត្រូវការអាល់ហ្វា យ៉ាងណាក៏ដោយក៏គេនៅតែរើសយក ដេវិត
     « ពិតមែនហើយអូនមិនកុហកទេបងពិតជាសង្ហារពិតមែនអូនពិតជាមានសំណាងនេះនៀក៎បានស្វាមីដូចជាបង ហិហិ »គេនិយាយហើយក៏សើចលឹបភ្នែកដាក់ ជុងគុក នាយក៏សើចដាក់គេវិញព្រោះមិនចង់អោយគេអន់ចិត្តតែតាមពិតនាយមិនសូវជាចូលចិត្តគេប៉ុន្មាននោះទេធ្វើនេះគឺដើម្បីតួរនាទីព្រោះគេពិតជាត្រូវការកូនបន្តរពូជហើយ ដេវិត គឺមិនអាចជួយគេបាននោះទេព្រោះ ដេវិត មានឈាមបេតាអាចនិយាយបានថាជាមនុស្សធម្មតាមិនមែនជាប្រភេទអាល់ហ្វាដូចជា ថេយ៉ុង គេរៀបការជាមួយ ថេយ៉ុង ដោយសារតែផលប្រយោជន៍តែប៉ុណ្ណោះតាមពិតគេគ្មានអារម្មណ៍ស្រឡាញ់ទៅលើ ថេយ៉ុង ទេ ថ្ងៃដែល ថេយ៉ុង វៃ ដេវិត បែកក្បាលគេខឹងខ្លាំងណាស់ហើយនៅពេលដែល ថេយ៉ុង ដើរចេញក៏នាយបានដឹងថាគេមានរបួសធ្ងន់ជាង ដេវិត បែបនេះហើយទើបនាយមិនទៅតាមដោយទុកអោយគេដើរចូលទៅស្លាប់ក្នុងព្រៃតែឯងតែចង្រៃអីគេមិនដាច់ចិត្តព្រោះមិនទាន់ដឹងថាខ្លួនឯងមានកូនដូចបំណងឬអត់ តែពេលនេះគេដឹងហើយទោះចង់ ថេយ៉ុង ស្លាប់ទៀតក៏គេមិនខ្វល់ដែល
« ញ៊ាំទៅត្រជាក់អស់ហើយនៅភ្លឹកដល់ពេលណាទៀត? »ថេយ៉ុង តឿនអោយ ជុងគុក រហ័សញ៊ាំបបរនៅក្នុងចានព្រោះមើលទៅវាដូចជាចង់ត្រជាក់ហើយ។
ម៉ោង1យប់ មនុស្សម្នាសម្រាកលង់លក់ក្នុងស្បៃររាត្រីនៅឡើយតែនាយក្រាស់មិនទាន់សម្រាកព្រោះគេកំពុងតែត្រៀមទៅជួបម្ចាស់បេះដូង នៅពេលសន្មត់ថា ថេយ៉ុង សម្រាកលក់ហើយគេក៏ងើបពីលើគ្រែយឺតៗសម្ដៅទៅទ្វាបន្ទប់ប្រុងនឹងបើកចេញទៅខាងក្រៅ គេងាកមកមើល ថេយ៉ុង ម្ដងទៀតរួចក៏បើកទ្វាចេញទៅបានសម្រេច ខណៈនោះ ថេយ៉ុង ក៏ងើបចេញពីក្រែរួចដើរទៅទ្វាដូចគ្នា គិតឬថាមុននេះគេគេងលក់?មិនមែននោះទេ គេដើរមួយៗទៅតាម ជុងគុក រហូតដល់គេទៅដល់ចម្ការ ថេយ៉ុង ឈរស្ងៀមៗសម្លឹងទៅពួកគេទាំង2ទាំងទឹកមុខធម្មតាព្រោះគេបានទាយដឹងរឿងនេះមុនរួចមកហើយដូចនេះគេមិនអាចឈឺចាប់បានឡើយ
« សឺតៗមិនខ្លាច ថេយ៉ុង គេដឹងទេឬបានជាអូនហ៊ានរត់មករកបងទាំងយប់បែបនេះ? »ដេវិត ចាប់នាយ ជុងគុក ថើបខ្សឺតៗមិមដាច់នាំអោយនាយរហ័សក្រញែងខ្លួនគេចព្រោះរសើបនោះអី
« គេដឹងក៏ដឹងទៅបើគេដឹងក៏ល្អព្រោះគេបានដឹងការពិតអូនពិតជាធុញនឹងកុហកគេណាស់ »ជុងគុក ពេបមាត់ពេប.កលើកដៃវាយទៅលើដើមដៃ ដេវិត ផាច់ៗនាំអោយគេក្រវីក្បាលហួសចិត្តជាមួយក្មេងនេះជាខ្លាំង
« បើធុញកុហកអូនមិនប្រាប់ការពិតទៅគេទៅ? »ដេវិត សួរជីកឬសជីកគល់គេពិតជាចង់អោយ ជុងគុក និយាយការពិតប្រាប់ ថេយ៉ុង ណាស់តែ ជុងគុក មិនព្រមដោយយកលេសថាគេចង់នៅបន្តរទៀតសិនបើសូម្បីតែគេក៏មិនយល់ដូចគ្នា
« អូនមិនទាន់ចង់ប្រាប់ទេចាំមើលតរទៀតសិនណាមួយអូនបង្វិលក្បាលគេមិនទាន់អស់ចិត្តផង »ជុងគុក អោបដៃនិយាយក្នុងន័យឌឺដងសើចចម្អកឡកឡឺយទៅកាន់ ថេយ៉ុង នាយកម្លោះលបមើលពួកគេពីជ្រុងម្ខាងទាំងមានអារម្មណ៍ថាក្ដៅយកតែមែនទែនខឹងខ្លាំងៗតែមិនអាចធ្វើអ្វីបាមានតែទ្រាំអោយគេបង្វិលក្បាលខ្លួនលេងតរទៀតសិន
« អូនគិតច្បាស់ហើយឬថាបង្វិលក្បាលវាតរទៅមុខទៀតសិន? »ដេវិត ឆ្លៀតសួរនាំបន្ថែមទៀតតាមពិតគេក៏មាននាមជាបងជីដូនមួយរបស់ ថេយ៉ុង ដែរគេមិនចូលចិត្តក្មេងម្នាក់នេះនោះទេតាំងពីកើតរហូតដល់ពេលនេះក្មេងនេះតែងតែបានគ្រប់យ៉ាងដែលជារបស់គេមិនលើកលែងសូម្បីតែ ជុងគុក
« ច្បាស់ហើយព្រោះអូនចង់សងសឹកជំនួសបងនោះអី »គេនិយាយហើយក៏ងាកទៅកើយលើស្មារបស់ ដេវិត ទាំងញញឹមពព្រាយ ជុងគុក លួចលបមើលនោះក៏កើតមានចិត្តខឹងសម្បារសឹងតែធ្លាយផ្សែងចេញតាមត្រចៀក
«[...] មិននឹកស្មានតែបងជាមនុស្សបែបនេះសោះ ជុងគុក អូនខំស្រឡាញ់ខំផ្ដល់អ្វីគ្រប់យ៉ាងអោយបងតែបងសងមកអូនវិញសឹងតែក្អួតឈាម »ថេយ៉ុង បន្លឺឡើងមកតិចៗសឹមដើរចេញពីទីនោះទាំងបេះដួងឈឺខ្ទោកៗនាយមានចិត្តស្រឡាញ់ទៅលើ ជុងគុក តាំងពីនៅក្មេងៗមកម្លេះហើយគេមិនបានដឹងនោះទេថា ជុងគុក ក៏ស្រឡាញ់ ដេវិត ដូចជានាយបានស្រឡាញ់គេនោះទេ។
នាយបន្តរដើរមកដល់បន្ទប់សម្រាកសឹមដាក់ខ្លួនគេងទៅលើពូកទាំងទឹកមុខតានតឹងគេប្រាស់ខ្លួនចុះឡើងឺពេញលើគ្រែនៅតែមិនអាចគេងលក់ រំលងទៅដល់ម៉ោង3 ជុងគុក ក៏ដើរលបៗចូលមកក្នុងបន្ទប់សឹមទម្លាក់ខ្លួនគេងក្បែរ ថេយ៉ុង
« ហុឹម »ថេយ៉ុង ធ្វើជាក្រហឹមបែបទើបតែភ្ញាក់រួចនាយក៏ងើបអង្គុយយកដៃញីសៀតផ្កាតិចៗសឹមអោនទៅថើបថ្ពាល់ ជុងគុក មួយខ្សឺតរួចបន្តរដើរទៅបន្ទប់ទឹកទាំងគំនិតចង់ដឹងថាប្រតិកម្ម ជុងគុក នឹងទៅជាយ៉ាងណា
« ហ៊ូយស្មានតែគេដឹងហើយទេតើនៀក៎ »ជុងគុក យកដៃរឹតទ្រូងតិចៗបណ្ដេញភាពភ័យខ្លាចមុននេះគេស្មានតែ ថេយ៉ុង បានដឹងហើយទេតើតែមានឯណាគេងើបទៅបន្ទប់ទឹកសោះ។
ព្រឹកថ្ងៃថ្មីនានឈានមកដល់វាដូចសព្វមួយដង ថេយ៉ុង ជាអ្នកងើបមកធ្វើអាហារពេលព្រឹកសម្រាប់ ជុងគុក មុននឹងចេញទៅមើលចម្ការ ព្រឹកនេះគេធ្វើអាហារឆ្ងាញ់ៗជាង4_5មុខសុទ្ធតែជារបស់ដែល ជុងគុក ចូលចិត្តទាំងអស់ធ្វើរួចហើយគេក៏ឡើងទៅដាស់ ជុងគុក អោយមកញ៊ាំអាហារ
« ជុងគុក ហា៎ងើបឡើងអូនធ្វើអាហារអោយបងញ៊ាំរួចហើយ សឺតអូនទៅធ្វើការហើយណា៎អាហាតបងអូនគ្របទុកនៅលើតុឯនោះ »ថាហើយគេក៏ទាញអាវក្រៅមកពាក់រួចចុះទៅខាងក្រោមទាញកង់ជិះទៅចម្ការទំពាំងបាយជូរដែលនៅឆ្ងាយពីចម្ការក្រូចបន្តិច យប់មិញនេញគេបាននិយាយជាមួយលោកយាយរួចមកហើយរឿងទុកចម្ការទំពាំងបាយជូនិងស្តបឺរីអោយគេជាអ្នកមើលថែនិងគ្រប់គ្រងចំនែកចម្កាស្វាយជិតផ្ទះនោះទុកអោយ ដេវិត ទៅចុះ។
ជិះកង់មកដល់ផ្ទះថ្មីដែលគេកំពុងសាងសង់ហើយគេក៏យកកង់ទៅចតក្រោមម្លប់ឈឺមួយកន្លែងសឹមដើរមករកជាងធ្វើសំណង់ទាំងនោះ
« យ៉ាងមិចហើយលោកពូ? »ថេយ៉ុង អោបដៃសួរនាំទៅមនុស្សចាស់ក្នុងន័យគួរសមណា៎មួយគេអោយសាងសង់ផ្ទះនេះដោយសារគេចង់មកនៅទីនេះស្ងប់ស្ងាត់ហើយវាក៏ឆ្ងាយពីផ្ទះចម្ការក្រូច1គីឡូម៉ែត្រដែល ទីនេះស្ងប់ស្ងាត់ពិសេសនោះគឺគ្មានអ្វីរំខានអាចធ្វើអោយគេតាំងសមាធិបានល្អ
« ប្រហែលខែក្រោយអីរូចហើយអ្នកប្រុសដោយសារអ្នកប្រុសចង់បានផ្ទះតូចល្មមទើបពួកខ្ញុំនាំកម្លាំងមកច្រើនព្យាយាមធ្វើវាអោយឆាប់រួចរាល់ជូនអ្នកប្រុស »អ៊ំមេកាចំណាស់ចេញមកនិយាយជាមួយ ថេយ៉ុង ទាំងសើចញឹមៗជួលធ្វើផ្ទះនេះថ្លៃចំណាយគឺច្រើនណាស់តែផ្ទះតូចមួយដោយសារតែគេបង្ខំណាមួយគេក៏ចង់បានផ្ទះតូចបែបនេះដែរ
« បើឆាប់រួចក៏ល្អ »គេនិយាយហើយក៏ញញឹមសម្លឹហទៅផ្ទះនោះនិយាយហើយគេក៏ងាកទៅដើរមើលចម្កានៅទីនោះវិញដីរបស់គេមាន6ហតាដោយ3ហតាដាំដើមស្តបឺរីនិង2ហតាទៀតដាំដើមទំពាងបាយជូរសល់មួយហតាទៀតគែផ្ទះនឹងដើមផ្កាជុំវិញប៉ុណ្ណោះ ទីនេះគឺនៅជាប់ជើងភ្នំដើរហួសពីនេះទៅមុខបន្តិចមានទឹកជ្រោះបែបនេះហើយទើបគេចង់មកនៅទីនេះជាងនៅផ្ទះចាស់របស់គេដោយសារវាស្រោះស្រាយ។
________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Donde viven las historias. Descúbrelo ahora