Episode18:អូនស្រឡាញ់បង

726 69 3
                                    

គេបន្តរទៅអង្គុយក្រោមដើមផ្កាសាគូរ៉ារួចដកដង្ហើមធំរាល់5វិនាទីម្ដងហាក់ដូចជាកំពុងតែសម្រួលអារម្មណ៍បន្ធូរភាពតានតឹងចេញពីចិត្តអោយបាត់ៗ
« អូនស្រឡាញ់បងតែបងបែរជាក្បត់អូនយ៉ាងឈាមត្រជាក់ហុឹមមិនអីទេអូននឹងធ្វើអោយបងដឹងកំហុសដោយវិធីត្រជាក់ដូចគ្នា »គេនិយាយហើយក៏ញញឹមតិចៗគេមិនទៅវៃទះតប់ជាមួយ ដេវិត ហើយក៏រឹតតែមិនរករឿង ជុងគុក គឺគេទុកអោយ ជុងគុក បានដឹងកំហុសដោយខ្លួនឯងវិញ
« សង្ឃឹមថាពេលបងដឹងកំហុសខ្លួនឯងហើយអូនអាចនឹងនៅក្បែរបងទៀតទៅចុះ »គេមានបំណងទៅរស់នៅប្រទេសជប៉ុនដោយមិនអោយ ជុងគុក បានដឹងឡើយហើយពិសេសនោះគឺគេគេចចេញពីភាពឈឺចាប់ទាំងនេះ គេបន្តរអង្គុយនៅក្រោមដើមផ្កាសាគូរ៉ារហូតដល់មានអារម្មណ៍ថាធូរស្រាកទើបទាញកង់ជិះទៅភូមិគ្រឹះធំវិញ មកដល់ខាងក្នុងបរិវេណភូមិគ្រិះគេបានប្រទាក់ភ្នែកជាមួយ ជុងគុក និង ដេវិត រត់លេងប្រឡែងគ្នានៅជ្រុងម្ខាងឆ្ងាយពីគេប្រហែល100ម៉ែត្រនោះទាំងសប្បាយ តាមមើលទៅអវត្តមានរបស់នាយជាក្ដីសុខរបស់ពួកគេទាំង2នាក់តែចំនែកនាយវត្តមានរបស់ ជុងគុក គឺពិសេសជាងអ្វីៗទាំងអស់ បន្ទាប់ពីបន្ធូរអារម្មណ៍អោយធម្មតាវិញហើយគេក៏បណ្ដើរកង់យកទៅទុកកន្លែងដើមសឹមដើរចូលទៅក្នុងភូមិគ្រឹះរួចឡើងទៅបន្ទប់សម្រាកបាត់ទាំងមិនបានទៅរញ៉េរញ៉ៃជាមួយ ដេវិត និង ជុងគុក នោះទេ។
រំលងទៅដល់ម៉ោង5ល្ងាច ថេយ៉ុង ភ្ញាក់ពីដំណេកទាំងក្ដៅខ្លួនស្ទីងៗគេងើបទាំងធីងធោងប្រុងនឹងចូលទៅក្នុងបន្ទប់ទឹកតែដោយសារគេវិលមុខខ្លាំងទើបធ្វើអោយគេដួលទៅលើការ៉ូ
« ហុឹម...ឈឺក្បាលណាស់ »ដោយសារព្រឹកមិញនេះគេងើបព្រឹកពេកហើយម្សិលមិញទម្រាំតែគេគេងគឺម៉ោង3ឯនោះបែបនេះមានន័យថានាយសឹងតែមិនបានគេងបាត់ទៅហើយបានជាពេលនេះនាយងើបទាំងធីងធោងៗព្រមទាំងក្ដៅខ្លួនតិចៗទៀតផង
« ប្រហែលមកពីខ្ញុំមិនបានគេងគ្រប់គ្រាន់ហើយទើបបានជាខ្យល់ចាប់បែបនេះ »គេនិយាយទាំងយកដៃញីសៀតផ្កាតិចៗគេដើរសន្សឹមៗចូលទៅក្នុងបន្ទប់ទឹកខណៈនោះគេក៏ដោលរកក្អួតចង្អោលតែដោយសារទប់មិនបានក៏
« អ៊ួក... »គេក្អួតចេញមកពោពេញទៅដោយទឹកដោយសារតែព្រឹកមិញខ្លួនមិនបានញ៊ាំបាយនោះទេឡើងពេញមួយថ្ងៃទៀតផងបើទោះបីជាក្អួតក៏គ្មានអ្វីចេញមកក្រៅពីទឹកនោះដែល
« អ៊ួក »គេនៅតែដោលរកក្អួតចង្អោថែមទៀតវាមិនមែនមកពីក្រពះរបស់គេនោះទេតែមកពីគេស្រឡាញ់ ជុងគុក ពេកទើបគេចាញ់កូនជំនួស ជុងគុក គេលុបលាងមុខស្អាតបាតសឹមដើរទាំងគ្មានកម្លាំងទៅទម្លាក់ខ្លួនគេងនៅលើគ្រែរួចទាញទូរស័ព្ទខលហៅសង្សារចាស់របស់គេដែលរស់នៅម្ដុំនេះដែលអោយមកជួបគេ មានតែនាងនោះទេដែលអាចមើលថែគេបាន
«[...] អាឡូ ថេយ៉ុង បងមានការអ្វីមែនទេ? »គ្រាន់តែបានលើកភ្លាមសម្លេងស្រាលស្រទន់ក៏បានបន្លឺឡើងមក ថេយ៉ុង ញញឹមសឹមតបទៅនាងវិញទាំងគ្មានកម្លាំងកំហែង
« ស៊ូមកមើលបងនៅភូមិគ្រឹះបន្តិចបានទេបង~ »
« អូនទៅដល់ឥឡូវហើយ »មីនស៊ូ រហ័សបិទទូរស័ព្ទរួចទាញអាវក្រៅមកពាក់សឹមទាញកង់ជិះសម្ដៅទៅភូមិគ្រឹះរបស់ ថេយ៉ុង ផ្ទះនាងនិង ភូមិគ្រឹះ ថេយ៉ុង មិនបាននៅឆ្ងាយពីគ្នាប៉ុន្មាននោះទេ មកដល់ភូមិគ្រឹះគីម នាងចូលមកខាងក្នុងសឹមទុកកង់ក្នុងបរិវេណខាងក្រៅ
« ជម្រាបសួរលោកយាយបង ថេយ៍ ខលហៅអោយខ្ញុំមកជួបគាត់តើគាត់នៅបន្ទប់មួយណា? »នាងចូលមកដល់លើកដៃសំពះជម្រាបសួរលោកយាយគីម ទាំងមាន ជុងគុក តាមមើលនាងមិនឈប់ហើយក៏ឆ្លៀតចម្លែកចិត្តដែលតែដល់ឭថា ថេយ៉ុង ហៅអោយមកជួបធ្វើអោយនាយកាន់តែមួលម៉ៅ
« ហ្ហចៅ មីនស៊ូ ទេហ្ហេស? ថេយ៉ុង គេស្នាក់នៅបន្ទប់ដដែលហ្នឹងឯងចៅ »លោកយាយចន ញញឹមបញ្ជាក់អោយនាងទៅជួប ថេយ៉ុង នៅបន្ទប់ដដែលធ្វើអោយ ជុងគុក ចាប់ផ្ដើមសង្ស័យថានាងជាអ្នកណា
« ចៅ ថេយ៍ ហៅចៅមកធ្វើអី? »លោកយាយចន ងាកទៅសួរនាងម្ដងទៀតនាងញញឹមហើយក៏និយាយឡើងមកថា
« បង ថេយ៍ គាត់ប្រហែលជាមិនស្រួលខ្លួនលោកយាយណាមួយខ្ញុំពេទ្យស្រាប់ទើបសម្រេចចិត្តមកមើលគាត់តែម្ដងទៅ »នាងជាពេទ្យហើយក៏មានជំនាញមើលថែអ្នកជំងឺផងដែលបែបនេះហើយទើប ថេយ៉ុង តែងតែត្រូវការនាងនៅពេលមិនស្រួលខ្លួន នាងដើរលឿនៗសម្ដៅទៅបន្ទប់របស់ ថេយ៉ុង ជុងគុក សម្លឹងមើលជំហាននាងពីក្រោយទាំងលួចក្ដាប់ដៃទាំងមួលម៉ៅនេះគេកំពុងតែប្រចណ្ឌ ថេយ៉ុង មែនទេ?
/ តុតុ /
« ថេយ៍ អូនមកដល់ហើយ »ជាទម្លាប់របស់នាងមុននឹងចូលបន្ទប់នណាម្នាក់នាងតែងតែគោះទ្វាជាមុនសិនរួចទើបបើកទ្វាចូលទៅដូចពេលនេះអ៊ីចឹង ថេយ៉ុង បានឭសម្លេងនាងហើយគេគ្រាន់តែក្រហឹមព្រោះពេលនេះគេគ្មានសូម្បីកម្លាំងបើកភ្នែក មីនស៊ូ បើកទ្វាចូលទៅខាងក្នុងរួចក៏រហ័សចូលទៅបិទម៉ាសុីនត្រជាក់សឹមបើកបង្អួចអោយខ្យល់អាកាសខាងក្រៅចូលមកខាងក្នុងរួចក៏ងាកទៅស្ទាបស្ទង់កម្ដៅរបស់ ថេយ៉ុង ដោយនាងស្ទាបលើថ្ងាស់មិនអស់ចិត្តក៏ដោះអាវ ថេយ៉ុង ចេញរួចស្ទាបនៅលើទ្រូង
« ក្ដៅណាស់បងទៅត្រូវនឹងអ្វីមកនេះបានជាក្ដៅខ្លួនដូចភ្លើងបែបនេះ? »មីនស៊ូ ដើរទៅយកទឹកត្រជាក់ៗមកពូតនឹងកន្សែងជូតខ្លួនអោយគេតិចៗដើម្បីអោយចុះកម្ដៅសឹមងាកទៅទាញយកបង់បិទបន្ថយកម្ដៅមកបិទនៅលើថ្ងាស់របសគេ នាងព្យាយាមមើលថែគេអស់ពីសម្ថភាពបើទោះបីជាគេមិនបានដឹងខ្លួនអ្វីក៏ដោយ បន្ទាប់ពីជូតខ្លួននឹងបន្តោងសុីរ៉ូមបន្ថយកម្ដៅអោយគេរូចហើយនាងក៏អោនទៅថើបថើៗលើបបូរមាត់របស់គេមួយខ្សឺតសឹមបន្លឺឡើងទាំងទឹកមុខញញឹម
« អូនស្រឡាញ់បង »បើទោះបីជាមាននាមត្រឹមតែជាសង្សារចាស់តែក្ដីស្រឡាញ់របស់នាងទៅលើគេគឺនៅដូចដើមនាងនិងគេបែកគ្នាក៏ដោយសារតែនាងត្រូវទៅរៀនបន្តរនៅប្រទេសក្រៅដល់ពេលមកវិញក៏ឭសំណឹងថាគេបានរៀបការនាងក៏ពិបាកចិត្តមិនស្ទើរដែរតែពេលនេះគេបែរជាខលទៅនាងដោយហៅនាងដោយប្រើសព្វនាមអូនឺដូចរាល់ដងធ្វើអោយនាងដឹងថាគេក៏នៅតែស្រឡាញ់នាងដែរ។
កាយវិការយកចិត្តទុកដាក់ចំពោះនាងទៅលើ ថេយ៉ុង តាំងពីទើបតែនាងបានចូលមកនិងពាក្យនាងនិយាយគេចមិនផុតពីក្រសែភ្នែកនិងត្រចៀករបស់ ចនជុងគុក នោះទេនាយឈរក្ដាប់ដៃធ្វើមុខមាំនៅមាត់ទ្វាទាំងទឹកមុខខឹងសម្បារ នាយកំពុងតែខឹងនិងប្រចណ្ឌជាមួយ ថេយ៉ុង ក្នុងពេលតែមួយមែនទេ?
ម៉ោង9យប់បានឈានមកដល់ ជុងគុក ដើរសន្សឹមៗចូលទៅក្នុងបន្ទប់របស់ ថេយ៉ុង នៅពេលនេះនាងមិនបាននៅនោះទេគឺចេញទៅវិញសម្រាកបន្ទប់ជិតនេះបាត់ទៅហើយដូចនេះនាយអាចចូលក្នុងបន្ទប់បានហើយ
« ចេះយកស្រីមកបញ្ឈឺយើងផងហ្ហេស? »ជុងគុក បន្លឺឡើងក្នុងចិត្តម្នាក់ឯងទាំងសម្លក់សម្លឹង ថេយ៉ុង សឹងតែចង់ហែកសាច់ជាជម្រៀកៗ
« ហុឹម...ជុងគុក?បងមកហើយហ្ហេសគេងទៅនេះ »នាយស្ទុះងើបរួចវាចកន្លែងអោយគេសម្រាកតែគេមិនសម្រាកបែរជាសម្លឹងមើលមុខនាយហាក់ដូចជាកំពុងតែគុំរឿងអ្វីម្យ៉ាង
« បងមើលមុខអូនធ្វើអី?អ៊ូយ!! »ខណៈនោះ ជុងគុក ចាប់ក្របួច.កដៃអ្នកម្ខាងទៀតចាប់វាកាន់ខ្លាំងៗឡើងក្រហមដៃរងិលសឹមចោទសួរទៅអ្នកខាងនោះទាំងកំហឹងខឹង
« ប្រាប់បងមកថានាងមករកអូននៅល្ងាចមិញនេះជាអ្នកណា? »គេសម្លុតសួរ ថេយ៉ុង ខ្លាំងៗគេក៏លួចញញឹមព្រោះមិននឹកស្មានថា ជុងគុក ចំណាយពេលមកប្រចណ្ឌ័គេទាល់តែសោះ
« នាងជាសង្សារចាស់របស់អូនមានអីមែនទេ?អូនគ្រាន់តែហៅនាងមកអោយពិនិត្យជំងឺអូនតែប៉ុណ្ណោះព្រោះនាងក៏ជាពេទ្យក្នុងភូមិនេះស្រាប់ »ស្ដាប់សម្ដីរបស់គេហើយធ្វើអោយនាយក្ដៅស្លឹកត្រចៀកងំ សង្សារចាស់ហ្ហេស?បើបែកគ្នាហើយទាក់ទងគ្នាធ្វើអ្វីទៀត?មិនដាច់គ្នាអោយបាត់ៗទៅថី
« បើបែកគ្នាហើយម៉េចក៏មិនឈប់ទាក់ទងជាមួយគ្នាទៅ?ចាំបាច់ទាក់ទងគ្នាធ្វើអ្វីទៀត? »គេគំហកសួរ ថេយ៉ុង ខ្លាំងៗនាំអោយនាយកម្លោះយើងភ្ញាក់កន្រ្តាក់ខ្លួនភ័យដោយសារសម្លេងមួយនេះដូចនិយាយពីមុនអ៊ីចឹងបើទោះបីជាគេមានឈាមជា អាល់ហ្វាតែគេនៅតែខ្លាចបាក់ស្បាតសម្លេងគំហកសម្លុត
« បងនិយាយជាមួយអូនមួយៗទៅមើល... »នាយល្អិតព្យាយាមទាញដៃរបស់គេចេញតែគេបែរជាកម្រោលចូលស្ទុះមកសង្ក្រប់ពីលើខ្លួនគេទៅវិញ
« ហេតុអីក៏មិនឈប់ទាក់ទងនាង?! »គេសម្លុតសួរក្មេងម្នាក់នេះខ្លាំងៗតាមអារម្មណ៍ខឹងលាយប្រចណ្ឌ
« នៅទាក់ទងឬមិនទាក់ទងមានអីពាក់ពន្ធ័ជាមួយបងទៅ ជុងគុក?ចុះកាលពីមុនបងរៀបការជាមួយអូនហើយតែបងទៅពាក់ពន្ធ័ជាមួយ ដេវិត ធ្វើអី? »ដោយទ្រាំមិនបាមគេក៏គំហកសួរទៅ ជុងគុក ខ្លាំងៗវិញម្ដងនាយមានសិទ្ធសម្លុតគេចុះគេគ្មានសិទ្ធស្រែកតវ៉ាទេឬ?
« បងសួរអូនមិនមែនអោយអូនសួរបកមកបងវិញបែបនេះទេ ថេយ៉ុង! »ជុងគុក សង្រ្គឺតជើងធ្មេញចាប់ដៃគេរឹតតែណែនវាកាន់តែក្រហមដោយសារតែនាយចាប់វាផ្គួបខ្លាំងៗនោះអី
« ហេតុអីអូនសួរបងវិញមិនបាន?យ៉ាងមិចបងឆ្លើយវាមិនរួចឬវាចាក់ដោតចំបេះដូងរបស់បង? »នាយល្អិតក្លាហ៊ានស្រែកដាក់គេវិញផាំងៗមិនខ្ចីខ្លាច
/ ផាច់ /
« គីមថេយ៉ុង!!អូនកាន់តែគ្មានហេតុផលហើយ! »ជុងគុក គេយាដៃទះ ថេយ៉ុង មួយកំភ្លៀងធ្វើអោយមុខស្លេកស្លាំងនោះត្រូវងាកទៅតាមកម្លាំងដៃរបស់គេ។
_____________

រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Donde viven las historias. Descúbrelo ahora