Episodes30:បងស្រឡាញ់អូន (ចប់)

1.6K 100 3
                                    

« វ៉ាវ??ទេសភាពស្អាតណាស់ »គេសើចកក្អឹកពេលបានឃើញទេសភាពច្បាស់ៗនឹងភ្នែក មិននឹកស្មានថាជុងគុកអាចបំពេញបំណងរបស់គេបានទាល់តែសោះហើយ មុននេះឃើញដើរចេញស្មានតែខឹងរឿងនាយងរងក់ពេកទេតើតែតាមពិតគេដើរទៅបំពេញបំណងប្រាថ្នារបស់នាយសោះ
« យ៉ាងម៉េចដែលអូនពេញចិត្តទេ? »គេខ្ចឹបបបូរមាត់បន្ទាប់ពីបានសួរទៅអ្នកដែលមាននាមជាភរិយារួច ថេយ៉ុងងក់ក្បាលញាប់ស្អេកបញ្ជាក់ថាគេពេញចិត្តជាខ្លាំង ប្រុសម្នាក់នេះបានបំពេញក្ដីស្រម៉ៃអោយនាយយ៉ាងលឿនតែម្ដងហើយពិសេសនោះគឺគេធ្វើបានយ៉ាងល្អឥតខ្ចោះ
« រំភើបខ្លាំងឬអូនសម្លាញ់? »ជុងគុកដាក់ខ្លួនអង្គុយជិតគេសឹមទាញដៃគេយកមកថើបមួយខ្សឺតហើយក៏ញញឹមដាក់គេយ៉ាងមានសេចក្ដីសុខ វាពិតជាមានក្ដីសុខណាស់បន្ទាប់ពីបានធ្វើអោយក្ដីស្រមៃរបស់មនុស្សដែលខ្លួនស្រឡាញ់ក្លាយជាការពិត
« រំភើបណាស់អូនមិននឹកស្មានថាបងធ្វើវាអោយអូននៅមុននោះអូនស្មានតែបងខឹងអូនរករឿងពេកទើបដើរចេញចោលអូនហើយទេតើតែមានឯណាបងមកធ្វើបែបនេះសោះ »គេញញឹមមិនសូវសម់ចាប់ដៃជុងគុកជាប់និយាយញាប់ៗប្រាប់ទៅគេថាពេលនេះនាយពិតជាសប្បាយចិត្តណាស់
« ចាំបងព្យាយាមធ្វើអោយអូនរំភើបបែបនេះរាល់ៗថ្ងៃ »គេញញឹមកាន់ដៃរបស់ថេយ៉ុងជាប់ស្អិតមិនរបេះ បន្ទាប់ពីរឿងនោះបានកើតឡើងគេបានដឹងហើយថាបេះដូងគេពេលនេះគឺត្រូវការថេយ៉ុងស្រឡាញ់ថេយ៉ុងបំផុតថេយ៉ុងជាម្ចាស់គ្រងបេះដូងរបស់គេតែម្នាក់គត់
     « បងបិយាយអញ្ចឹងអូនឃ្លានណាស់ »គេយកដៃអង្អែលពោះតិចៗធ្វើមុខជូរព្រោះឃ្លានខណៈនោះដែរជុងគុកក៏រហ័សងើបចុចតេឡេបញ្ជារអោយគ្រែងើបឡើងដើម្បីអោយថេយ៉ុងអង្គុយបានហើយគេក៏ទាញតុដែលជាប់ជាមួយគ្រែនោះស្រួលអោយថេយ៉ុងញ៊ាំអាហារសឹមដើរទៅផ្ទះបាយ ដើម្បីយកអាហារទៅអោយថេយ៉ុង
     « មកដល់ហើយអាហារដែលអូនចូលចិត្តគឺគីមបាប់នោះអី មើលចុះវាប៉ោងៗដូចជាថ្ពាល់អូនអញ្ចឹង »គេសើចរហឹសចង្អុលទៅគីមបាប់កំប៉ោងអោយថេយ៉ុងបានឃើញ ថេយ៉ុងងាកមកសម្លកើមុខគេថ្មែមុននឹងលូកដៃទៅមួលដោះរបស់គេ
     « នេះនែក៎!!បងចង់ថាអូនកំប៉ោងដូចគីមបាប់មួយហ្នឹងមែបទេហាស៎?!តែអូនគិតថាវាដូចជាបងកាលពរពោះកូនរបស់យើងអញ្ចឹង »ថេយ៉ុងសើចក្នុងនាមអ្នកឈ្នះព្រោះគេនិយាយដោមមានភុស្តតាង ណាមួយគីមបាប់នេះគឺប៉ោងដូចជាជុងគុកអញ្ចឹង
     « អូនឯងនេះ ឆាប់ញ៊ាំទៅប្រយ័ត្នបងញាត់គីមបាប់ចូលមាត់ »ជុងគុកអោបដៃពេមាត់សម្លក់មិខថេយ៉ុងថែមទាំងបញ្ជារអោយគេញ៊ាំគីមបាប់នោះភ្លាមៗទាន់វាទើបធ្វើហើយថ្មីៗ ថេយ៉ុងសើចរហឹសសឹមយកចង្កឹះចាប់គីមបាប់យកមកញ៊ាំខណៈអ្នកម្ខាងទៀតអង្គុយមើលមុខគេឡើងភ្លឹកអស់ស្មារតី
     « បងមើលអី?ម៉េចមិនញ៊ាំទៅ? »ថេយ៉ុងហារសួរនាំគេពេលឃើញថាគេសម្លឹងមុខខ្លួនមិនព្រិច គេក៏រាងអៀនខ្លះដែលទើបទម្លាក់ចង្កិះចុះហើយចោទសួរទៅស្វាមីវិញទាំងថ្ពាល់ក្រហមព្រឿងៗ
     « ហេតុអីបងមើលមុខអូនបែបនេះ? »នាយកម្លោះញញឹមមិនសមសួរទៅគេទាំងអៀនក្រហមថ្ពាល់ដូចផ្លែប៉េងប៉ោះទំ ជុងគុកសើចរហឹសសឹមយកដៃទៅទាញថ្ពាល់ថេយ៉ុងតិចៗតាមបែបមនុស្សគ្រឺតក្នាញ់ក្មេងនោះអី
     « បងមើលអូនដោយសារអូនស្រស់ស្អាតហើយបងកំពុងតែគិតថាជាតិមុនបងបានសាងបុណ្យអ្វីបានជាជាតិនេះជួបអូន ស្អាតក៏ស្អាតឆ្លាតក៏ឆ្លាតពូកែក៏ពូកែលើកលោកនេះបងសំណាងជាងគេដែលបានអូនជាប្រពន្ធរបស់បង អូនប្រៀបដូចជាទេវតាចុះមកពីឋានលើអញ្ចឹង »គេពោលសរសើរថេយ៉ុងធ្វើអោយនាយអៀនឡើងក្រហមមុខដូចប៉េងប៉ោះម្ដងទៀត ហេតុអីនាយសម្ដីផ្អែមដល់ថ្នាក់នេះហា៎
     « ហុហុបងនេះសម្ដីផ្អែមដល់ហើយ »គេលើកដៃទះស្មាជុងគុកមួយដៃ ខណៈនោះជុងគុកស្រាប់តែស្រែកហើយយកដៃទប់ដើមទ្រូង ថេយ៉ុងភ័យឡើងស្លេកមុខព្យាយាមចូលសួរនាំគេ
     « បងយ៉ាងម៉េចនឹងជុង?អូនសុំទោសអូនគ្មានចេតនាទេចាំបន្តិចណាអូននឹងហៅពេទ្យមកអោយពិនិត្យបង »គេឆ្លេឆ្លាស្លាស្លន់ទាញអ្វីក៏មិនត្រូវស៊កដៃប្រុងចុចកណ្ដឹងហៅក្រុមគ្រូពេទ្យអោយមកមើលជុងគុកតែគេក៏ឈប់ពេលជុងគុកចាប់ដៃរបស់គេ
     « បងមិនមែនឈឺជំងឺអ្វីនោះទេតែបងឈឺបេះដូងដោយសារអូនទៅវិញទេ »សម្ដីរបស់គេធ្វើអោយថេយ៉ុងគាំងដូចគេទះ3កំភ្លៀង ខំស្លាស្លន់ទៅរកមើលអ្វីមកព្យាបាលគេតែគេបែជានិយាយថាគេមិនបានឈឺអីទេគឺឈឺបេះដូងបង្ករឡើងដោយសារនាយជាអ្នករុករើ ចំមែនហើយប្រុសគម្រក់នេះពូកែនោះពូកែខុសគេខុសឯងចម្លែកៗ
     « បងឯងនេះដឹងទេថាមុននេះអូនភ៏យប៉ុណ្ណា?! »នាយលើកដៃទៅទះស្មាគេមួយដៃលាន់សូរផាច់គេលើកដៃមកទប់ស្មាសើចរហឹសអស់សំណើចជាមួយនឹងចរិកក្រមេចក្រមិលរបស់អ្នកជាប្រពន្ធ គេស៊កដៃចូលចង្កេះអោបថើបថេយ៉ុងសឺតៗតាមអារម្មណ៍ស្រឡាញ់ដែលមិនអាចនិយាយបាន។
     រំលងទៅប្រហែល3ខែថេយ៉ុងក៏អាចជាដូចដើមវិញពេលនេះគេកំពុងតែស្វះស្វែងចម្អិនអាហារនៅក្នុងផ្ទះបាយទាំងមានអ្នកបម្រើជួយជាដៃជាជើង កាងារក្នុងក្រុមហ៊ុនពេលនេះគឺជុងគុកជាអ្នកមើលបើទោះបីជាគេមានរាងកាយទន់ខ្សោយមានឈ្មោះជាអូមេហ្កាក៏ដោយក៏គេត្រូវតែធ្វើជាប្ដីដ៏រឹងមាំនិងជាសរសរគ្រឹះសម្រាប់គ្រួសារមួយនេះ។
     « បងមកវិញហើយ!!ថេហ្គីកូនប៉ាប៉ាមកវិញហើយកូនសម្លាញ់ »គេរត់ទៅរកកូនប្រុសដែលដេកនៅលើសាឡុងនោះខណៈមានម៉ាក់យាយគេនៅអង្គុយមើល កូនតូចសើចកក្អឹកពេលបានឃើញថាប៉ារបស់គេបានមកវិញបន្ទាប់ពីបាត់មុខអស់ជាច្រើនម៉ោង
     « លោកប្ដី~បងមកវិញហើយឬ?មកនេះមកអូនធ្វើម្ហូបអោយបងច្រើនណាស់អូនអត់ចាំថាបងចូលចិត្តអីទេអូនចេះតែធ្វើៗទៅតែអូនជឿថាវាជាម្ហូបដែលបងចូលចិត្តបំផុត »គេអូសដៃជុងគុកអោយមកចាំនៅលើតុសឹមស្ទុះស្ទាទៅជួយយកអាហារមកដាក់នៅលើតុដើម្បីអោយគេញ៊ាំ ជុងគុកសម្លឹងមើលអាហារទាំងនោះទាំងជ្រេញព្រោះគេធ្វើវាសឹងរាល់ថកងៃទៅហើយហើយសម្ដីគឺដដែលៗ អាហារនេះអូនជឿថាបងនឹងចូលចិត្តបំផុតតែជាក់ស្ដែងគេឡើងជ្រេញ
     « ម៉េចមិនញ៊ាំ? »ថេយ៉ុងសួរទាំងមុខកាចៗគេរហ័សទាញចង្កឹះញ៊ាំអាហារទាំងនោះទាំងមុខញញឹមស្រស់ព្រោះខ្លាចប្រពន្ធអន់ចិត្ត ទទួលស្គាល់ថាអាហារទាំងនេះឆ្ងាញ់តែគេធ្វើវារាល់ថ្ងៃពេកគេក៏ចេះធុញទ្រាន់ដែរតែយ៉ាងណាៗគេត្រូវតែទ្រាំញ៊ាំដើម្បីប្រពន្ធជាទីស្រឡាញ់របស់គេ
     « ឆ្ងាញ់ទេ? »ថេយ៉ុងសួរបញ្ជាក់ ជុងគុកងក់ក្បាលហើយលើកមេដៃឡើងមួយបង្ហាញថាវាឆ្ងាញ់គេអាចទទួលយកវាបានគេពេញចិត្តរសជាតិមួយនេះខ្លាំងណាស់
     « អញ្ចឹងញ៊ាំអោយអស់ទៅស្អែកអូនធ្វើវាអោយបងទៀត »គេញញឹមសប្បាយចិត្តសឹមទាញចង្កឹះមកចាប់អាហារញាត់មាត់តាមទម្លាប់ ឭថាស្អែកមានវាម្ដងទៀតជុងគុកទន់ខ្លួនស្លប់ធ្លាក់ពីលើកៅអីបាត់ ព្រះអឺយគេធ្វើវាដដែរៗឡើង2_3ថ្ងៃហើយនាយឡើងទ្រលាន់បាត់ទៅហើយហើយនៅឭថាមានដល់ស្អែកទៀតពុទ្ធោ
     « ជុងគុកៗ »ថេយ៉ុងស្ទុះស្ទាទៅទះថ្ពាល់គេតិចៗដាស់គេអោយងើប គេបើកភ្នែកព្រឹមៗសួរទៅថេយ៉ុងទាំងរអា
     « ស្អែកនេះអូនធ្វើម្ហូបទាំងនេះម្ដងទៀតឬ? »ជុងគុកសួរទាំងមិនហ៊ានព្រោះខ្លាចថេយ៉ុងគក់នាយនោះអី
     « អត់ទេអូននិយាយលេងទេតើអូនដឹងថាបងទ្រលាន់វាអូនក៏ដូចគ្នាតែអូនចាំស្ដាប់ថាបងនិងនិយាយបង្អាប់អូនអោយដូរម្ហូបនៅពេលណាដូចនេះហើយទើបអូនចង់បង្កើតវិធីនេះសាកចិត្តបង »ថេយ៉ុងសើចឡើងស្រស់ប្រាប់ផែនការណ៍ដែលគេបានរៀបចំទៅជុងគុក។
     រំលងដល់ពេលយប់ជុងគុកដើរចេញមកមើលផ្កាយនៅរាលហាលខាងមុខបន្ទប់ ថ្ងៃនេះផ្កាមានពន្លឺរះចម្លែកខុសពីធម្មតាដូចជាស្នាមញញឹមដែលគេទទួលបាននៅពេលនេះគឺមានសុភមង្គលនិងមានស្នាមញញឹមខុសពីធម្មតា ខណៈនោះដៃតូចៗស៊កចូលមកអោបចង្កេះនាយពីក្រោយ
     « បងមានមនោសញ្ចេតនាជ្រាលជ្រៅដល់ថ្នាក់នេះឬ? »ថេយ៉ុងសើចរហឹសសួរនាំទៅគេខណៈគេក៏ងក់ក្បាលផ្ងក់ៗបញ្ជាក់ថាគេមានមនោសញ្ចេតនាខាងនេះខ្លាំងណាស់
     « វ៉ាវបងមើលចុះព្រះច័ន្ទរះស្អាតណាស់ថ្ងៃនេះ »ថេយ៉ុងចង្អុលទៅព្រះចន្ទ័មូលរះសម្ញែងរឹកនៅលើវេហា
     « ព្រះច័ន្ទនោះប្រៀបដូចជាអូនផ្កាយគឺជារូបបង ព្រះច័ន្ទនឹងឯកកោបើគ្មានផ្កាយចំនែកផ្កាក៏ដូចគ្នា ដូចជាបងនិងអូននឹងមានម្នាក់ឯកោបើគ្មានម្នាក់ទៀត ចាប់ពីពេលនេះតរទៅកំហុសទាំងប៉ុន្មានបងនឹងព្យាយាមកែវាចេញហើយធ្វើអោយអូនមានសេចក្ដីសុខលើសនេះទៅទៀត »
     « ត្រឹមតែពេលនេះអូនមានសេចក្ដីសុខពេកហើយបើមានលើសនេះទៀតអូនប្រាកដជាញញឹមដល់ស្ងួតជើងធ្មេញមិនខានទេ »ខណៈនោះដែលកូនក៏យំគេក៏លើកបីកូនឡើងអោបជាប់ដើមទ្រូងដើរមករកស្វាមីទាំងស្នាមញញឹម ជុងគុកយកដៃម្ខាងទៅចង្អែលថ្ពាល់កូនប្រុសតិចៗ
     « កូនប៉ាធំឡើងកុំយកគម្រូរតាមប៉ាពីមុនត្រូវតែគោរពនិងយកគម្រូរតាមនៅពេលនេះ ចំនែកអូនបងក៏សុំទោសចំពោះកំហុសមុនៗដែលបងបានសាងបងពិតជា- »
     « ស៊ូច!បងចង់រំលឹកវាដល់ពេលណាទៀតហ្នឹងចនជុងគុក?អូនប្រាប់បងហើយថាអូនមិនគិតអំពីវាទេសំខាន់ពេលនេះអូនស្រឡាញ់បងអូនស្រឡាញ់បងបំផុត »
     « បងក៏ស្រឡាញ់អូនដូចគ្នាប្រពន្ធបង មិនថាមានព្យុះភ្លៀងឬអ្នកណាមកបំបែកយើងក៏ដោយក៏បងគ្មានថ្ងៃលែងដៃអូនជាដាច់ខាតហើយពួកយើងនឹងកាន់ដៃគ្នាបែបនេះរហូតដល់ចាស់កោងខ្នងបងនឹងស្រឡាញ់អូនម្ដងទៀតនៅរាល់ថ្ងៃរះហើយក៏ឈបើស្រឡាញ់នៅពេលបងបិទភ្នែក »
     « អូនរំភើបណាស់ដែលបងត្រឡប់មកបែបនេះវិញអូនស្រឡាញ់បងស្រឡាញ់បំផុតលោកប្ដីរបស់អូន »
      ក្ដីស្រឡាញ់មិនថាទោះបីជាវាត្រូវកាត់ផ្ដាច់ដោយកន្រ្តៃឬកាំបិតវាគឺនៅតែស្ថិតថេប្រសិនបើមានម្នាក់ព្យាយាមកាន់ដៃអូសម្នាក់ទៀតសម្ដៅទៅកោះត្រើយសុភមង្គលរួមគ្នា។
            ចប់ដោយបរិបូរណ៍

🎉 You've finished reading រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់) 🎉
រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)Where stories live. Discover now