« ហួសហេតុ?ក៏ព្រោះតែបងនោះអី! »អត់មិនបាននាយក៏ស្រែកគំហកសម្លុតស្វាមីវិញពេញដោយភាពអន់ចិត្តនិងអស់សង្ឃឹមក្នុងពេលតែមួយមិននឹកស្មានថាគេហ៊ានលើកដៃទះខ្លួនបែបនេះទាល់តែសោះ
« អូនចង់អោយបងលេងធ្ងន់ដៃជាងនេះមែនទេ? »នាយហាក់ខឹងរឹតតែខ្លាំងពេលឃើញថាគេកំពុងតែព្យាយាមតបមាត់ជាមួយនិងនាយ នេះចង់ត្រូវធ្ងន់មែនទេបានជាព្យាយាមតរវ៉ាដល់ថ្នាក់នេះ?
« យ៉ាងម៉េច?បងចង់លេងបែបម៉េច?ទះតប់ធាក់ឬក៏វាត់និងខ្សែរតី?ប្រើវាមកវាយវាមកលើខ្លួនអូនមកបញ្ចេញកំហឹងបងទាំងអស់មកដើម្បីអោយអូនទទួលយកវា »ថេយ៉ុង ស្រែកដាក់គេខ្លាំងៗតាមអារម្មណ៍ខឹងធ្វើអោយគេហាក់ដូចជាភ្ញាក់រលឹកមកវិញរួចក៏ប្រលែងដៃចេញពីដៃរបស់គេ
« សុំទោស »គេនិយាយហើយក៏ងើបចេញដើរទៅអង្គុយនៅជ្រុងម្ខាងមុននេះគេដឹងថាគេខុសធ្ងន់ដែលលើកដៃទះ ថេយ៉ុង តែគេបែរជាមាត់ធ្ងន់មិនហ៊ានហាមាត់សុំទោស ថេយ៉ុង ទៅវិញក៏ព្រោះតែអ្វី?ព្រោះតែគេអៀននោះអី
« មិនអីទេបងមិនខុសទេអូនដឹងថាមកពីបងមានផ្ទៃពោះទើបអារម្មណ៍បងមិននឹងនរអូនសុំទោសមុននេះអូនស្រែកដាក់បងដែរ »ឃើញទេនាតនៅតែមិនខុសហើយអ្នកដែលខុសគឺជាគេឯនេះទៅវិញទេ
« ហុឹម »នាយមិនមាត់តែក៏ងើបឈររួចដើរចេញពីគេបាត់នាំអោយគេអង្គុយតូចចិត្តម្នាក់ឯងនៅលើពូក អង្គុយមិនទាន់បាន2នាទីផងឈាមក្នុងច្រមុះរបស់គេក៏ស្រក់ចុះមកដោយមិនដឹងមូលហេតុ
« ហុឹម?ឈាម? »រាងតូចលើកដៃមកជូតឈាមហូរតាមច្រមុះនោះមុននិងស្ទុះងើបរត់ទៅបន្ទប់ទឹកយ៉ាងលឿនគេមិនដឹងថាហេតុអីបានជាមានឈាមហូរមកបែបនេះសោះឡើយ
« ប្រហែលជាមកពីអាកាសធាតុត្រជាក់ពេកទេដឹង? »ថេយ៉ុង ជូតឈាមពីច្រមុះទាំងមានចម្ងល់ក្នុងខួរក្បាករាល់ដងបើទោះបីជាត្រជាក់ខ្លាំងយ៉ាងណាក៏គេមិនឈាមច្រមុះដែរ
« ចាំពេលឡើងទៅសេអ៊ូលចាំពិនិត្យទៅចុះ »គេដកដង្ហើមធំ ស្អែកនេះគេឡើងទៅសេអ៊ូលរយៈពេល3ថ្ងៃទើបគេមកវិញ3ថ្ងៃនេះគេទុកអោយ ជុងគុក រស់នៅយ៉ាងសប្បាយចិត្តជាមួយនិង ដេវិត ដោយគេបានបង្កប់កាំមេរ៉ាគ្រប់ទីកន្លែងរួចភ្ជាប់វាអោយលោតជាវីឌីអូដោយគេជាអ្នកតាមដានវានៅក្នុងបន្ទប់មួយក្នុងភូមិគ្រឹះរបស់គេនៅសេអ៊ូល។
ថ្ងៃស្អែកក៏បានឈានមកដល់ ជុងគុក គេមិនបាននិយាយរក ថេយ៉ុង សូម្បីតែបន្តិចថែមទាំងងើបមុននាយទៀតផង មុននិងចេញទៅធ្វើការ ថេយ៉ុង បានឈប់នៅមុខជណ្ដើរ
« សាច់ជ្រូកអាំងអូនទុកវានៅក្នុងទូរបងកុំភ្លេចយកញ៊ាំផង »គេដឹងថា ជុងគុក ចូលចិត្តសាច់ជ្រូកអាំងទើបខំងើបមកអាំងអោយគេដោយផ្ទាល់ដៃមុននិងចេញទៅក្រៅ បើទោះបីជាឭហើយក៏ ជុងគុក មិនមាត់នាយដើរវាងចេញហាក់ដូចជាមិនបានឭពាក្យដែល ថេយ៉ុង បាននិយាយមុននេះ គេដកង្ហើមធំសឹមបោះជំហានទៅរករថយន្តរួចបើកចេញពីទីនោះសម្ដៅទៅផ្លូវលំធំឆ្ពោះទៅរកសេអ៊ូល បន្ទាប់ពី ថេយ៉ុង បានចេញទៅផុតហើយនាយក៏រហ័សរត់ទៅតក ដេវិត ដោយមិនបានខ្វាយខ្វល់អំពីសាច់ជ្រូកអាំងដែល ថេយ៉ុង បានអាំងទុកអោយនាយនោះឡើយ
« ដេវិត! »ជុងគុក ញញឹមសប្បាយចិត្តស៊កដៃអោប.ករបស់គេចំនែកគេក៏ញញឹមទុកចបនៅជ្រុងម្ខាងងាកមកអោបតបតរនិង ជុងគុក វិញ
« យ៉ាងមិចហើយអា ថេយ៍ វាទៅសេអ៊ូលហើយឬ?វាទៅប៉ុន្មានថ្ងៃ? »គេមិនបានដឹងនោះទេថានៅទីនេះក៏មានប្រដាប់ស្រូបសម្លេងផងដែរ
« គេទៅដូចជា3ថ្ងៃ »ជុងគុក ធ្វើមុខខ្ជូតៗតបសំណួររបស់គេវិញនាំអោយគេលើកដៃទៅច្បិចចង្ការរាងល្អិតតិចៗទាំងសប្បាយចិត្ត
« ចុះអូនគិតថាពេលណាទើបលែងលះជាមួយវាទៅ?បងអាចចិញ្ចឹមអូនរស់ព្រោះចម្ការមួយនេះជារបស់បងហើយហើយនៅមានទីផ្សាដ៏ធំមួយទៀតកូនក៏ពួកយើងមានអូននៅចង់បានអ្វីពីវាទៀតទើបមិនទាន់លែងលះ? »ដេវិត សួរនាំទៅ ជុងគុក ទាំងមានអារម្មណ៍ថាទើសទាល់មិនដឹងថាពេលណាទើបនាយព្រមលែងលះជាមួយគេនោះទេ
« អូនមិនទាន់ចង់គិតរឿងនេះទេបងទុកពេលអោយអូនគិតសិនទៅណាយ៉ាងច្រើនកូនពួកយើងកើតពេលណាអូននិងលែងលះជាមួយគេភ្លាម »នាយនិយាយទាំងញញឹមព្រោះគិតរួចហើយកូនរបស់នាយកើតពេលណានាយនឹងសុំលែងលះជាមួយ ថេយ៉ុង តែម្ដង
« អូនមិនគិតសម្លាប់វាយកទ្រព្យសម្បិត្តទេឬ?បើវាងាប់ទ្រព្យសម្បិត្តក៏ធ្លាក់មកលើដៃអូនដែរ »គេនិយាយទាំងលើកចិញ្ចើមឆ្ងល់ព្រោះនាយចង់អោយ ជុងគុក សម្លាប់ ថេយ៉ុង ដោយផ្ទាល់
« អូនដាក់ថ្នាំសម្លាប់គេបណ្ដើរៗយូរណាស់មកហើយគិតទៅជិត2ខែហើយទម្រាំតែគ្រប់1ឆ្នាំគេប្រហែលជាស្លាប់បានសម្រេចហើយ »នាយនិយាយនិងញញឹមយ៉ាងឈាមត្រជាក់ ថេយ៉ុង ឈាមច្រមុះនិងចុះខ្សោយដោយសារតែនាយជាអ្នកដាក់ថ្នាំបំពុលគេដោយខ្លួនឯងនោះហើយគ្មានអ្នកណាតាមល្បិចរបស់គេទាន់នោះទេ។
« ហុឹស »គេសើចហុឹសក្នុងបំពង់.កសឹមបង្វេរចង្កូតរថយន្តចតនៅជ្រុងម្ខាង ទឹកភ្នែកប៉ុន្មានតំណក់បានស្រក់ចុះមកបង្ហាញពីភាពឈឺចាប់មិននឹកស្មានថាគេល្ងង់ដល់ថ្នាក់នេះទាល់តែសោះ លួចក្បត់គេគេនៅអាចធ្វើចិត្តបានតែនេះបែរជាមកដាក់ថ្នាំបំពុលគេទៅទៀតវានាំអោយគេកាន់តែឈឺចាប់ទ្វេដង
«[...] ថ្នាំបំពុលអូនដាក់នៅក្នុងអ្វីបានជាវាផឹកមិនដឹងបែបនេះ? »សម្លេង ដេវិត សួរជីកឬសជីកគល់ទៅកាន់ ជុងគុក បានបន្លឺតាមរយៈកាស់នាំអោយគេបានស្ដាប់ឭច្បាស់ៗ
«[...] គឺទឹកដោះគោនោះអីនៅពេលដែលអូនយលមកដល់គឺអូនបានដាក់ថ្នាំបំពុលអោយគេតាំងពីពាក់កណ្ដាលផ្លូវមកម្លេះសំខាន់គេល្ងង់មិនដឹងថាខ្លួនឯងបានផឹកថ្នាំពុលទាល់តែសោះហាហា »សម្លេងសើចសប្បាយរបស់គេធ្វើអោយ ថេយ៉ុង កាន់តែឈឺចាប់លើសដើមណាស់ហើយមិនអីទេបើអវត្តមានរបស់គេជាក្ដីសុខរបស់មនុស្សដែលគេស្រឡាញ់នោះគេហ៊ានពលីវាដោយមិនខ្លាចរអា
« បើបងគិតថាអវត្តមានរបស់អូនជាក្ដីសុខរបស់បងនោះចាំអូនជាអ្នកចេញពីបងដោយខ្លួនឯងតែអូនសុំរស់នៅរហូតដល់បានឃើញមុខកូនសិនទើបអូនអាចស្លាប់បិទភ្នែកជិត »គេនិយាយទាំងទម្រេតក្បាលនៅលើពូកឡានរួចឈោងដៃទៅបិទកាស់ចោលគេមិនចង់ឭពាក្យដែលពួកគេទាំង2សាសងគ្នានោះទេវាអាចធ្វើអោយគេឈឺចាប់រឹតតែខ្លាំងជាងមុនថ្វេរដង
« អូនស្រឡាញ់បងតែបងបែរជាចង់សម្លាប់អូនទៅវិញ ហុឹស ក្ដីស្រឡាញ់របស់អូនសម្រាប់បងវាហាក់បីដូចជាគ្មានប្រយោជន៍អ្វីសោះ »គេនិយាយហើយក៏សើចរហុឹសដូចជាមនុស្សឆ្កួត ត្រូវហើយពេលនេះគេឆ្កួតដែលស្រឡាញ់មនុស្សម្នាក់ដែលកំពុងតែព្យាយាមសម្លាប់គេដោយប្រយោល
« អូននឹងធ្វើអោយបងស្រឡាញ់អូនបើទោះបីជាវាមានត្រឹមតែ10%ក៏ដោយក៏អូនសប្បាយចិត្ត »គេញញឹមហាក់បីដូចជាមានពន្លឺអ្វីមួយជះចូលមកក្នុងជីវិតរបស់គេនាំអោយគេមានកម្លាំងចិត្តបន្តរទៀត។
3ថ្ងៃបានបញ្ចប់3ថ្ងៃដែលនាំអោយ ថេយ៉ុង ឈឺចាប់ព្រោះបានសម្លឹងមើលកាយវិកាស្និតស្នាលរបស់មនុស្សខ្លួនស្រឡាញ់ជាមួយនិងអ្នកដទៃតាមរយៈកាំមេរ់ឫសុវត្តិភាព3ថ្ងៃដែល ជុងគុក សប្បាយចិត្តបំផុតព្រោះគ្មានវត្តមានរបស់ ថេយ៉ុង នាំអោយរំខានដល់ការផ្អែមល្ហែមរបស់នាយជាមួយនិង ដេវិត។
នៅតាមផ្លូវមកផ្ទះវិញ ថេយ៉ុង ចូលទិញអាហារជាច្រើននៅមាននំនែកទឹកដោះគោមកជាមួយផងដែលសុទ្ធតែជារបស់ដែល ជុងគុក ចូលចិត្តខ្លាំងបំផុត។
រំលងទៅប្រហែល30នាទីគេក៏ចូលមកដល់ច្រកទ្វាចម្ការបស់គ្រួសារគេជិះប្រហែល1គីឡូដីទៀយគេចូលទៅដល់ភូមិគ្រឹះខាងក្នុង គ្រាន់តែរថយន្តសំចតនៅខាងមុខវិមានភ្លាមគេក៏បើកទ្វារួចប្រមូលយកអីវ៉ាន់ចូលទៅក្នុងភូមិគ្រឹះទាំងទឹកមុខញញឹមជាប់ហាក់ដូចជាគ្មានរឿងអ្វីបានកើកឡើង
« ជុងគុក នេះជាទឹកដោះគោរសជាតិចេកដែលបងចូលចិត្តបំផុតនោះអីអូនបានទិញមកប្រហែល4កេះមើលទៅអាចល្មមដល់កន្លះខែឯនោះពេលអស់ចាំប្រាប់អូនអូននិងទៅទិញអោយបងថែមនៅសេអ៊ូល »គេនិយាយទាំងញញឹមព្រមទាំងលើកបង្ហាញដកទឹកដោះគោដែល ជុងគុក ចូលចិត្តបំផុតអោយគេបានមើលទៀតផង ជុងគុក មិនបានខ្វល់ពីគេនោះទេចាត់ទុកគេដូចជាខ្យល់យ៉ាងអ៊ីចឹង
« នេះអូនយកវាមួយយួរទុកក្នុងទូរទឹកកកអោយបងបើបងចង់ញ៊ាំទៅបើកយកទៅណា៎ »គេនិយាយហើយក៏ហែកយកវាមួយយួរចេញពីក្នុងកេះហើយលាងសម្អាតវាមុននឹងដាក់ក្លាសេក្នុងទូរទឹកកកដើម្បីទុកអោយ ជុងគុក បើកយកផឹកនៅពេលដែលគេត្រូវការ
« បងមើលនែក៎នេះជាខេកដែលបងចូលចិត្តអូនបានទិញវាពីហាងដែលបងចំណាំចូលនោះអីអូនជើញគេឌីសាញវាបែបថ្មីតែរស់ជាតិវានៅដដែលបងសាកញ៊ាំទៅមើល »គេហុចវាអោយ ជុងគុក តែនាយបែរជាគិតចេញហើយគិតតែពីសម្លឹងមើលទៅសៀវភៅធ្វើមិនដឹង
« អូហ៎អូនសុំទោសអូនច្រឡំចាំបន្តិចណា៎អូនយកចានមកចាក់វាអោយនងញ៊ាំ »គេរហ័សស្ទុះរត់ទៅយកចាននៅក្នុងផ្ទះបាយរួចបកមកហែកថង់នំខេកទាញវាដាក់ចូលចានថែមទាំងមានស្លាបព្រាមួយដាក់អោយ ជុងគុក ទៀតផងហើយក៏បកទៅផ្ទះបាយវិញគាស់ទឹកដោះគោជូរដែលគេទិញមកមុននេះដាក់ចូលកែវមុននឹងយកវាមកអោយ ជុងគុក ញ៊ាំជាមួយខេក
YOU ARE READING
រឿង❤️💫លោកប្ដីអូមេហ្កា❤️💫(ចប់)
Action"មិនមែនជាកម្មក៏មិនមែនជានិស្ស័យតែបងស្មាក់ចិត្តពរពោះជំនួសអូន" #និពន្ធដោយ:Sovan Metrey