ប្តូរក្រុមធ្វើភារកិច្ចកម្ចាត់ជនក្បត់

354 27 1
                                    

  ភាគទី2

"មេក្រុមពួកយើងមកដល់ទីតាំងដែលមេក្រុបានផ្ញើរមកហើយ" កូនក្រុមរបស់រាងតូចបានប្រាប់តាមប្រព័ន្ធកាសនិងត្រជៀកដើម្បីជាដំណឹងឲ្យរាងតូចដឹង។

"ល្អ រុំព័ទ្ធទីនេះឲ្យជិតចាប់ជន់ល្មើសឲ្យបានមិនលែងសូម្បីម្នាក់ ត្រូវចាំពួកយើងត្រូវចាប់គេមកទាំងរស់ដើម្បីសាកសួរចម្លើយរកសម្បុកមេខ្លោងរបស់ពួកវា"ថេយ៉ុង ប្រាប់ទៅកាន់កូនក្រុមទាំងអស់ឲ្យរុំព័ទ្ធទីនេះ។

"បាទមេក្រុម"

ទីង៚៚ សម្លេងរបស់ម៉្យាងធ្លាក់មកបង្ករជាសម្លេងឮឡាន់យ៉ាងខ្លាំងបណ្តាលឲ្យអ្នកដែលឈរជញ្ជូនរបស់នោះត្រូវងាកមកតាមប្រភពសម្លេងភ្លាមៗ។

"អ្នកណា "បុរសដែលជាបងធំ ស្រែកសួរដោយជើងកំពុងបោះជំហ៊ានមកមួយៗដើរមកកាន់ប្រភពសម្លេងដែលបានមានរបស់ធ្លាក់អម្បាញ់មិញនេះ។

"វីវោ ហើយ"យ៉ុនហ្គី និយាយខ្សឹបៗព្រោះតែគេប្រហេសធ្វើឲ្យរបស់ធ្លាក់ទើបបង្ករជាសម្លេងឲ្យពួកវាដឹង។ យ៉ុនហ្គីរួមទាំងថេយ៉ុងពួកគេទាំងពីបានផ្អែកខ្នងនិងកេសឈើនោះម្នាក់ៗដកដង្ហើមចេញចូលវែងៗ រួចហើយ....ផាំងៗៗៗ💥💥

      ស្នូកាំងភ្លើងបានបាញ់ទៅកាន់មនុស្សក្បត់ជាតិទាំងនោះដោយស្នាដៃរបស់រាងតូចដែលជាអ្នកបាញ់នេះ។

"គ្រប់គ្នា ឆាប់ដាក់អាវុធចុះប្រគល់ខ្លួនឲ្យពួកយើងចាប់សម្រួលទៅ" ថេយ៉ុង ក្រោកឈរកាន់កាំភ្លើងតម្រង់ទៅមនុស្សនៅខាងមុខ បញ្ជារឲ្យពួកគេទាំងនោះដាក់អាវុធចុះប្រគល់ខ្លួនឲ្យគេចាប់តាមសម្រួល។

"ពួកឯងចាត់ការទៅ កុំទៅស្តាប់សម្តីគ្មានបានការរបស់ពួកវា"អ្នកជាបងធំបានស្រែកបញ្ជារប្រាប់អ្នកជាកូនចៅ។

ផាំងៗៗៗៗ💥 កូនចៅទាំងអស់បានតម្រង់កាំភ្លើងបាញ់ទៅកាន់រាងតូចតែមិនទាន់និងបានបាញ់ផងកូនក្រុមរបស់ថេយ៉ុងដែលពួននៅកន្លែងផ្សេងៗគ្នាបាននាំគ្នាបាញ់ទៅមុនធ្វើឲ្យកូនចៅ4ទៅ5នាក់ដេកដួលស្លាប់ភ្លាមៗ។

"យ៉ុនហ្គី ឯងនៅទីនេះជាមួយកូនក្រុមដទៃទៀត យើងនិងទៅតាមបុរសនោះ" ថេយ៉ុង បែរមកប្រាប់រាងក្រាសដែលនៅក្បែរគេនេះ។

ជួបស្នេហ៍ពីរភពWhere stories live. Discover now