សម្តែងរឿង

287 27 3
                                    

ភាគទី7

<<ហេតុអីរូបនេះ....>>ថេហ្យុង ជ្រួញជញ្ជើមចូលគ្នាបន្លឺសម្លេងតិចៗ សួរខ្លួនឯង នៅពេលឃើញរូបភាពក្នុងដៃមានចលនាដូចជាចម្លែក។

<<តើមានរឿងអីនិង>>ថេយ៉ុង ដែលនៅផ្នែកភពម្ខាងទៀតក៏មានអារម្មណ៍រូបនេះចម្លែកខុសប្លែកធម្មតា គេបានលូកដៃទៅក្នុងរូបក៏ធ្វើឲ្យបាត់ម្រាមដៃពាក់កណ្តាល រាងតូចក៏រហ័សដកដៃចេញវិញយ៉ាងរហ័ស។ ចំណែកថេហ្យុងនៅភពមួយទៀតក៏លូកដៃក្នុងរូបនោះដូចជាថេយ៉ុងដែលវាក៏បាត់ម្រាមដៃពាក់កណ្តាលដូចគ្នា។

<<អាយយយយ៎!!! >>ពន្លឺភ្លើងសសញ្ចាញបញ្ចេញពន្លឺមកធ្វើឲ្យរាងតូចដែលនៅភពផ្សេងគ្នាទាំងពីរត្រូវស្រែកមួយអស់សម្លេង បន្ទាប់មកពន្លឺភ្លើងនោះក៏រលត់ប្តូរមកមានមនុស្សប្រុសដេកដួលសាឡប់លើឥដ្ឋក្បែរគ្រែ ឯនៅម្ខាងទៀតក៏ដេកដួលសន្លប់ដូចគ្នានៅក្បែរហឹបសៀវភៅ។

តុកៗ**

<<ថេយ៉ុងឯងមានរឿងអី>>យ៉ុនហ្គី រត់មកពីណាមិនដឹងឈរខាងមុខបន្ទប់ថេយ៉ុងគោះទ្វាខ្លាំងៗទាំងបន្លឺសំណួរសួរគេផងដែល។

<<ថេយ៉ុង ឯងឮយើងហៅទេ >>យ៉ុនហ្គីព្យាយាមគោះទ្វារហូត តែអ្នកក្នុងបន្ទប់នៅតែស្ងាត់មិនឮសម្លេងទើបយ៉ុនហ្គីសម្រេចចិត្តចូលទៅបន្ទប់គេទៅយកកូនសោសាគួរមកចាក់បន្ទប់ថេយ៉ុង។

ឆ្នាំ១៨៦១ ព.ស៤២

នៅសម័យកាលម្ខាងទៀតពេលនេះក្នុងផ្ទះលោកមេទ័ពគីមហ្វីឌីកំពុងតែមានរឿងដែលគួរឲ្យភ្ញាក់ជាខ្លាំង។ ព្រះអង្គម្ចាស់ជុងហ្គុក បានយាងមកផ្ទះលោកមេទ័ពគីមដោយផ្ទាល់ធ្វើឲ្យក្នុងផ្ទះលោកមេទ័ពគីមមានការតក់ស្លុតយ៉ាងខ្លាំងមិនដឹងព្រះអង្គយាងមកព្រោះតែរឿងអី។

<<ព្រះអង្គ យាងមកដល់ផ្ទះទូលបង្គំបែបនេះតើមានរឿងអីមែនទេ>>លោកមេទ័ពគីម ដែលអង្គុយកៅអីម្ខាងបានបន្លឺសម្លេងសួរទៅព្រះអង្គដែលអង្គុយ
លើកៅអីដែលខ្ពស់ជាងគាត់មានអង្គរក្សនៅឈរពីក្រោយ។

<<ហ្អឹម យើងមកមានរឿងជាមួយលោកមេទ័ព>>ព្រះអង្គមានរាជបន្ទួលដោយលើកបាន់តែចាក់ទឹកតែក្នុងពែងយឺតៗរួចហើយក៏ដាក់បាន់តែចុះវិញដោយលើកពែងមកក្រេបរសជាតិតែគ្រួសារមេទ័ពគីមបន្តិច។

ជួបស្នេហ៍ពីរភពWhere stories live. Discover now