ខ្យល់ផោម

236 33 4
                                    

     ភាគទី12

"នាំគ្នាធ្វើអី" សម្លេងមាំក្រល៎បានសួរទៅកាន់ថេយ៉ុងដែលកំពុងព្យាយាមរកកាតាបខ្លួននោះ។

"ថ្វាយបង្គំព្រះអង្គម្ចាស់"ប៉ាវបម្រើស្រីម្នាក់នោះបានអោនការថ្វាយការគោរពទៅកាន់ព្រះអង្គម្ចាស់ជុងហ្គុក។ ទ្រង់បក់ដៃឲ្យនាងយល់និងបានចេញទៅខាងក្រៅ ។

"លោកមកល្អហើយមានឃើញកាបូបខ្ញុំទេ" ថេយ៉ុង បែរមកនិយាយតទល់និយាយគ្នាជាមួយព្រះអង្គម្ចាស់សម្តីស្មើរៗ។

"រៀបរឹកអាកប្បកិរិយារបស់ឯងឲ្យល្អផង"ព្រះអង្គជុងហ្គុកមានបន្ទូលថាទៅថេយ៉ុង ព្រោះតែរាងតូចនេះប្រហើនខ្លាំងណាស់ហ៊ានវាយស្មើរជាមួយទ្រង់នោះ កាលពេលជួបដំបូងមើលទៅក្មេងនេះដូចទន់ខ្សោយភ័យខ្លាចជាមួយទ្រង់ខ្លាំងណាស់ តែឥឡូវបែបជាក្លាហានហ៊ាននិយាយជាមួយទ្រង់ដោយមិនខ្លាចញញើតត្រូវកាត់ទោសប្រហារជីវិត។

"គ្មានពេលនៅរៀបរឹកជាមួយលោកទេ ខ្ញុំត្រូវការ រកកាតាបខ្ញុំឲ្យឃើញ មិនចឹងលោកមេបញ្ជារការនិងដកហូតដំណែកមេក្រុមខ្លាទឹកកកខ្ញុំមិនខាន"ថេយ៉ុង ឆ្លេរឆ្លារបន្តដើររកកាតាបរបស់គេបន្ត ដោយទុកឲ្យព្រះអង្គមានចម្ងល់មិនយល់ពីរពាក្យសម្តីថេយ៉ុងនិយាយជាខ្លាំង។

"ឯងចង់ទៅណា" ថេយ៉ុងកំពុងបម្រុងបើកទ្វាចេញទៅខាងក្រៅហើយព្រះអង្គម្ចាស់ក៏មានបន្ទូលសួរទៅកាន់គេ។

"ទៅផ្ទះប៉ាម៉ាក់ខ្ញុំ"ថេយ៉ុង ឆ្លើយហើយក៏បើកទ្វារចេញទៅទិតភាពដែលរាងតូចកំពុងឃើញពេលនេះគឺមានទាហ៊ានជាច្រើនកំពុងដើរល្បាតឆ្លាស់គ្នាគ្រប់ដំណាក់នីមួយៗមានទាហ៊ានយាមការពារ បណ្តាលឲ្យរាងតូចថេយ៉ុងឃើញហើយក៏ជ្រួញចញ្ចើមរាងឆ្ងល់ខ្លះដែល ។

"នេះ មានរឿងអីកើតឡើងទៅ " ដំបូងចិត្តថេយ៉ុងគិតថាគ្រប់យ៉ាងជាការសម្តែងគឺជាការថតរឿងតែប៉ុណ្ណោះ ប៉ុន្តែបើសិនមើលឲ្យជាក់លាក់កាន់តែខ្លាំងទៅនៅកន្លែងនីមួយៗដូចការពិតខ្លាំងណាស់ ។ ក្នុងចិត្តគិតសែនវិលវល់ ខួរក្បាលសែនច្របូកច្របល់ កើតរឿងអ្វីទៅ ហេតុអីទីនេះប្លែកនិងប្រែប្រួលខ្លាំងម្លេះ ។ ថេយ៉ុង ចាប់ផ្តើមស្រម៉ៃពេលមករាជវាំងជិះតាមរទះសេះគេមិនឃើញមានអគារឡានម៉ូតូទេ ឃើញមានតែផ្ទះអ្នកស្រុកអ្នកភូមិទៅវិញ។

ជួបស្នេហ៍ពីរភពWhere stories live. Discover now