ភាគទី9
"ជម្រាបសួរបងស្រី"ថេហ្យុងក្រោកឈរអោនគោរពអេនរីដូចជារាកទាក ធ្វើអោយអ្នកបម្រើលោកគីមអ្នកស្រីគីមព្រមទាំងយ៉ុនហ្គីភ្ញាក់ផ្អើលគ្រប់គ្នា។
"អ្នកប្រុសធ្វើចឹងមិនកើតទេ ហិហិ"អេនរី នាងអេសកញ្ចឹង'ក'សើចញឹមៗទាំងមិនត្រូវ នៅពេលអ្នកជាចៅហ្វាយមកគោរពអ្នកបម្រើថ្នាក់ទាបដូចជានាងបែបនេះ។ រីឯថេហ្យុងដែលមិនយល់អ្វីដែលនាងនិយាយគេក៏ធ្វើភ្នែកឡេឡង់ៗ ហើយក៏ងាកមើលមនុស្សជុំវិញខ្លួនដែលបានភ្ញាក់ផ្អើលនិងកាយវិការគេនោះ។
"អឺ អេនរីនាំអ្នកប្រុសឯងទៅបន្ទប់ទៅឲ្យគេបានសម្រាក មើលទៅដូចហត់ខ្លាំងណាស់"អ្នកស្រីជំទាវគីម បញ្ជារទៅអេនរីឲ្យនាំថេហ្យុងទៅបន្ទប់សម្រាកជាមុនសិន ។
"ចាស៎លោកជំទាវ"អេនរី នាងក៏ទទួលធ្វើតាមបញ្ជាររបស់អ្នកស្រីគីម ដែលបានដាក់បញ្ជារមកនោះ។
"តោះអ្នកប្រុស ចាំនាងខ្ញុំនាំអ្នកប្រុសទៅបន្ទប់អ្នកប្រុសចា៎"អេនរី ក៏ងាកមកនិយាយជាមួយនិងថេហ្យុងដោយរេដៃទៅខាងមុខដែលជាផ្លូវច្រកចេញពីបន្ទប់ទទួលភ្ញៀវនេះ។ ថេហ្យុងមិនបានប្រកែកគេដើរដំណើរយ៉ាងទន់ភ្លន់ទៅតាមអេនរី។
"យ៉ុន មកនេះៗប៉ាមានរឿងសួរកូន"ក្រោយថេហ្យុងចេញទៅ លោកគីម បានហៅយ៉ុនហ្គីដែលអង្គុយសាឡុងមួយតែឯងនោះឲ្យមករកគាត់ ។ យ៉ុនហ្គីក៏ងើបចេញពីសាឡុងមករកគាត់ដោយអង្គុយនៅចុងសាឡុងជ្រុងម្ខាង។
"ប៉ាមានអីសួរមែន"យ៉ុនហ្គី
"ធ្វើស្អីកូនប៉ាខ្លះមិចប្រែលប្រួលមេស"លោកគីម ក៏ជំរិតសួរយ៉ុនហ្គី ទាំងសម្លឹងមុខចំៗកែវភ្នែកចាក់ចូលក្នុងកែវភ្នែក។
"ម៉ាក់ក៏ចង់សួរពីរឿងមួយនេះដែល"អ្នកស្រីគីម ដែលនៅជ្រុងម្ខាងអង្គុយក្បែរប្តីក៏បន្លឺសម្លេងឡើងសួរទៅយ៉ុនហ្គីដូចជាសំណួរលោកគីមបានសួរនេះ។
"ខ្ញុំមិនបានធ្វើអីទេគ្រាន់តែ......"យ៉ុនហ្គី ក៏រៀបរាប់ពីដំណើរដើមទងឲ្យមនុស្សចំណាស់ទាំងពីរឲ្យបានដឹង។
ព.ស ៤២
រទេះសេះមួយដែលមានអ្នកបម្រើហែរហមអមដំណើរទៅកាន់រាជវាំង ។ ក្នុងរទេះសេះដែលមានតែសម្លេងស្រែកដូចកញ្ចែរព្រៃបានបន្លឺឡើងទ្រហឹង។
YOU ARE READING
ជួបស្នេហ៍ពីរភព
AksiBL: Taekook Taegi 7.6.2022 ជុងហ្គុក ចនឌីរៀស៍ គីម ថេយ៉ុង មីន យ៉ុនហ្គី ថេហ្យុង គីមហ្វីឌី ________________♥️_________________