ស្រស់ស្អាតដូចជារូបគំនូរ

315 27 0
                                    

ភាគទី5

រាជវាំង

"ព្រះអង្គយាងមកដល់~~~~~~~" សម្លេងលោកអាមាត្រស្រែកចេញពីខាងក្រៅផ្តល់ដំណឹងដល់សមមុខមន្រ្តីទាហ៊ានអ៊ុបប្រាចទាំងអស់ឲ្យដឹង។

"សូមថ្វាយបង្គំព្រះអង្គ សូមព្រះមានព្រះជន្មយេនយូរៗ"អស់លោកមន្រ្តីអ៊ុបប្រាចមេទ័ពទាំងអស់ធ្វើការអោនគោរពព្រះអង្គដែលយាងចូលមកឡើងទៅប្រថាប់លើបង្ល័ងស្តេចជះភាពអំណាចធ្វើឲ្យមនុស្សកោតខ្លាចគ្រប់គ្នា។

"ថ្ងៃនេះមានអីរាយការណ៍ដល់យើងពួកលោកឆាប់និយាយមក" ព្រះអង្គម្ចាស់ ចនឌីម៉ារៀស៍ ទ្រង់មានប្រសាសន៍ទៅកាន់មនុស្សក្នុងសាលប្រជុំទាំងអស់។

"ព្រះអង្គទូលបង្គំមានរឿងចង់ទូលដល់ព្រះអង្គក្រាបទូល"មន្រ្តីម្នាក់បានឈានជើងចេញពីរជួរដែលគាត់កំពុងឈរអោនគោរពអ្នកមានអំណាចខ្ពង់ខ្ពស់បន្តិចទើបនិយាយឡើង។

"ឆាប់និយាយមក"ព្រះអង្គ

"អ្នកភូមិនៅតំបន់ភាគខាងជើងផ្តល់ដំណឹងថាមានគ្រោះមហន្តរាយដីស្រែចម្ការត្រូវសត្វល្អិតបំផ្លាញស្បៀងអាហារខ្វះខាតមិនសូវមានគ្រប់គ្រាន់ ពួកគេចង់ឲ្យព្រះអង្គចេញរាជបញ្ជារចែកស្បៀងដល់ប្រជាជនទាំងនោះក្រាបទូល"មន្រ្តី

"ត្រៀមស្បៀងអាហារនិងប្រាក់ខ្លះៗជូនដល់ពួកគេទៅ"ព្រះអង្គ មានព្រះបន្ទូល ។ ការប្រជុំក៏បន្តទៀតទៅ រហូតដល់អស់រឿងរាយការណ៍ (មិនជំនាញទេសរសេរតាមកាស្រម៉ៃឃើញ😁)

ដំណាក់ព្រះអង្គម្ចាស់

       ក្រោយបញ្ចប់ការប្រជុំរួចហើយនោះព្រះអង្គម្ចាស់ទ្រង់ក៏យាយមករាជដំណាក់របស់ទ្រង់វិញដោយកាងារទាំងអស់ត្រូវប្រគល់ឲ្យមន្រ្តីជាអ្នកចាត់ចែងព្រោះទ្រង់បានត្រឹមតែបញ្ជារប៉ុណ្ណោះ។

នៅតាមផ្លូវមកកាន់រាជដំណាក់ទ្រង់បានជួបនិងក្មេងប្រុសរាងតូចសាច់'ស'មុខរលោងដែលដើរជាមួយនិងមនុស្សស្រីម្នាក់ មើលទៅក្មេងប្រុសម្នាក់នោះមិនមែនមនុស្សក្នុងរាជវាំងនោះទេ។

រាងតូចនេះវិញពេលងាកទៅឃើញព្រះអង្គគេក៏ធ្វើការអោនគោរពតាមឋានៈរបស់ខ្លួន។

ជួបស្នេហ៍ពីរភពWhere stories live. Discover now