រឿង: ជួបស្នេហ៍ពីរភព🍃🌕♥️
ភាគទី14ឆ្នាំ2022ព.ស63
ក្នុងបន្ទប់ស្នងការមានបើកអង្គប្រជុំជួបជុំរវាងមេបញ្ជារការនិងក្តុមប៉ូលីសខ្លាទឹកកក។
"ពួកលោកមកជុំគ្នាហើយមែនទេ? "មេបញ្ជាការ
"បាទ/ចាស លោកមេបញ្ជាការ" សមាជិកក្រុមខ្លាទឹកកកបានឆ្លើយយ៉ាងស្រស់គ្នា។
"ខ្ញុំហៅអ្នកទាំងអស់គ្នាមកថ្ងៃនេះគឺមានភារកិច្ចមួយចង់ឲ្យអ្នកទាំងអស់គ្នាបំពេញ"លោកមេបញ្ជារការ និយាយទាំងទឹកមុខម៉ដ្ចចត់ គ្រប់គ្នាក្នុងអង្គប្រជុំស្តាប់ដោយយកចិត្តទុកដាក់ ខុសប្លែកអីតែថេហ្យុងវិលវុលមិនយល់សាច់ការអី។
"ជាភារកិច្ចអី"យ៉ុនហ្គី ជាមេក្រុមរងបានសួរទៅមេបញ្ជាការ។
"ខ្ញុំចង់ឲ្យ វ៉ុនឌី បន្លំខ្លួនចូលធ្វើតារាបង្ហាញម៉ូតនៅផលិតមួយ"មេបញ្ជាការ
"ហេតុ ហេតុអីជាខ្ញុំ? "វ៉ុនឌី ជាមនុស្សស្រីក៏ជាសមាកជិកក្នុងក្រុមមួយនេះដែល នាងសួរទៅមេបញ្ជារការទាំងងើយឆ្ងល់មិនយល់ហេតុអីចង់ឲ្យគេចូលបន្លំខ្លួនបែបនេះ។
"ព្រោះនាងជាស្រីក្រុមហ៊ុនមួយនិងត្រូវការស្រីស្អាតៗគ្រាន់ធ្វើតារាជាមុខមាត់ឲ្យក្រុមហ៊ុនអស់កិច្ចការពួកគេនិងបញ្ជូនស្រីៗទាំងនោះលក់ដោះដូរជាមួយលុយរាប់លាន ខ្ញុំយល់ថានាងជាស្រីសម្រស់ក៏ស្អាតបើនាងចូលទៅបន្លំខ្លួនធ្វើអាចនិងល្អ"មេបញ្ជាការ ប្រាប់ហេតុផលយ៉ាងវែង កាលណាដែលគាត់ចង់ឲ្យនាងចូលក៏ព្រោះចង់ជួយដល់ស្រីៗរងទុក្ខនិងកម្ចាត់ជនអាក្រក់ទាំងនោះឲ្យអស់ពីប្រទេស។
"ខ្ញុំថាឲ្យមេក្រុមជាអ្នកបន្លំខ្លួនវិញទៅសម្ថភាពរបស់មេក្រុមនិងខ្លាំងសម្រស់ក៏ស្អាតត្រឹមបន្លំខ្លួនជាស្រីគ្មាននរណាអាចចំណាំបានទេ"វ៉ុនឌី និយាយទាំងសម្លឹងមើលថេហ្យុងកំពុងអោនមុខចុះក្តាប់មាត់ដូចជាភ័យខ្លាចនោះ។
"ខ្ញុំ ខ្ញុំ "ថេហ្យុង គ្រាន់ឮថាចង់ឲ្យគេចូលបន្លំខ្លួនក៏ភ័យខ្លួននិយាយដដិតមុខងាកសម្លឹងមើលទៅយ៉ុនហ្គីដែលអង្គុយក្បែរ។
YOU ARE READING
ជួបស្នេហ៍ពីរភព
ActionBL: Taekook Taegi 7.6.2022 ជុងហ្គុក ចនឌីរៀស៍ គីម ថេយ៉ុង មីន យ៉ុនហ្គី ថេហ្យុង គីមហ្វីឌី ________________♥️_________________