ភាគទី3
"ជំទាវម៉ាក់!!! "ថេយ៉ុងនិយាយដោយសម្លេងមិនពេញចិត្តនៅពេលអ្នកស្រីគីមរំលឹករឿងចង់ឲ្យគេឈប់ធ្វើប៉ូលីសនេះ។
"ថ្ងៃនេះកូនត្រូវទៅសមាគមជាមួយម៉ាក់ ម៉ាក់និងណែនាំជំទាវៗឲ្យបានស្គាល់កូន"អ្នកស្រីគីម និយាយទាំងញញឹមរីកដួចផ្កាដែលទើបបានត្រូវទឹកសន្សើមពេលព្រឹកអញ្ចឹង។
"កូនហត់ សុំទៅសម្រាកសិនហើយ "ថេយ៉ុងងើបពីសាឡុងអោនក្បាលលាអ្នកស្រីគីមរួចក៏ដើរចេញពីបន្ទប់ទទួលភ្ញៀវមុនពេលដែលអ្នកស្រីគីមស្រែកឃាត់។
"កូនថេយ៍!! "អ្នកស្រីគីមរកស្រែកឃាត់រាងតូចទៅហើយតែក៏បានឃើញអ្នកជាស្វាមីកំពុងដើរមកគាត់ក៏ងើបពីសាឡុងទៅជួយកាន់កាបូបធ្វើការរបស់អ្នកជាប្តី។
"ជំទាវអូនបង្ខំកូនទៀតហើយមែនទេ"លោកគីមដែលជារដ្ឋមន្ត្រីបានសួរទៅកាន់ប្រពន្ធរបស់គាត់ទាំងសម្លឹងមុខចំមិនព្រិច។
"អូនគ្រាន់តែចង់នាំកូនទៅសមាគមនែនាំគេឲ្យជំទាវៗបានស្គាល់កូនប្រុសពួកយើងប៉ុណ្ណោះ"អ្នកស្រីគីម ប្រាប់ទៅស្វាមីដោយអោនមុខបន្តិច។
"ហឹម អូនកុំសូវបង្ខំកូនពេកឲ្យគេធ្វើតាមអីដែលគេចង់ទៅគេធំហើយ"លោកគីម ទាញភរិយាមកអោបនិយាយសម្លេងស្រទន់មកកាន់អ្នកស្រីគីមឲ្យគាត់ឈប់បង្ខំរាងតូចតទៅទៀត។
អ្នកស្រីគីមមិននិយាយគឺនៅអោបអ្នកជាប្តីនៅកណ្តាលផ្ទះមិនខ្មាសភ្នែកអ្នកបម្រើបន្តិចសោះ ដោយលោកគីមក៏អោបអ្នកស្រីគីមវិញដោយផ្តល់ភាពកក់ក្តៅទៅវិញទៅមក។
"ហុើយ!! អាយ៎!!! "សម្លេងដង្ហើមផងស្រែកដោយកាធុញថប់ផង បើមើលសភាពបន្ទប់គឺរញ៉េរញ៉ៃអស់ហើយ។ ថេយ៉ុងបានប្រមូលរបស់គប់រញ៉េរញ៉ៃពេញបន្ទប់ព្រោះតែគេធុញថប់ខ្លាំងមែនទែន។
ទីងៗៗ/ សម្លេងទូរស័ព្ទរោទ៍ឡើងធ្វើឲ្យេាងតូចត្រូវបែរទៅមើលក៏ឃើញឈ្មោះយ៉ុនហ្គីដាក់លើលេខនោះ។រាងតូចបានចាប់ទាញទូរស័ព្ទចុចលើកបន្តិចរួចហើយក៏ដាកើផ្អឹបនិងត្រជៀក។
"ឯងមានការស្អី?? "ថេយ៉ុងសួរទាំងគំរោះគំរើយដាក់ទៅកាន់យ៉ុនហ្គី។
YOU ARE READING
ជួបស្នេហ៍ពីរភព
ActionBL: Taekook Taegi 7.6.2022 ជុងហ្គុក ចនឌីរៀស៍ គីម ថេយ៉ុង មីន យ៉ុនហ្គី ថេហ្យុង គីមហ្វីឌី ________________♥️_________________