ភាគ1: ព្រាត់ប្រាស់

443 33 11
                                    


នៅលើដងវិថីដ៏សែនអ៊ូអរនៃកណ្តាលទីក្រុង Seoul បុរសសង្ហារជិះឡានទំនើបសេរីថ្មីពណ៌ខ្មៅប្រភេទ VIP មួយគ្រឿង នាយអង្គុយគងអន្ទាក់ខ្លាភ្នែកបិទ សញ្ជឹងគិតអ្វីម្យ៉ាងរហូតចងចិញ្ចើមចូលគ្នាហាក់គិតវាងឆ្ងាយ

កំលោះសាច់ដុំធំៗមុខមាត់ស្រស់សង្ហារទោះមើលពីជ្រុងណាក៏ល្អទាក់ទាញ នាយអង្គុយនៅបាំងខាងក្រោយឯរថយន្តបញ្ជារទៅមុខដោយមនុស្ស ជំនិតរបស់ខ្លួន ភ្លាមនោះទូរស័ព្ទរបស់កំលោះជំនិតម្នាក់នោះក៏រំញ័រក្នុងហោប៉ៅ នាយលើកនិយាយដោយសម្លេងស្មើនឹងមុឺងមាត់

<<មានការអី...? >>

(ចៅហ្វាយរកពួកគេឃើញហើយទាន) សម្លេងប្រុសម្នាក់តាមបណ្តាញបានឆ្លើយយ៉ាងគួរសមហើយរីករាយក្រៃលែង

<< ល្អណាស់...នៅយាមទីនោះអោយបានល្អ! >> ក្រោយដាក់បញ្ជារឲ្យកូនចៅម្នាក់នោះរួចនាយក៏បិទទូរស័ព្ទភ្លាម រួចរហ័សងាកមកនិយាយប្រាប់ដំណឹងនេះដល់ចៅហ្វាយរបស់ខ្លួន

<< អ្នកប្រុសក្រុមសេុីបរកឃើញម្តាយកូនពួកគេហើយ! >> បុរសជាមេគ្រាន់តែលឺដូច្នេះភ្លាមក៏បើកភ្នែកធំក្រឡោត ក្រសែភ្នែកមុតស្រួចកំណាចឃោឃៅហាក់ពោរពេញទៅដោយកំហឹងគុំគួន

<< ទៅរកពួកគេ...! >> សំដីសោះកក្រោះស្ងួតបែបគ្មានមនោសញ្ចេតនា នាយហាមុឺងមាត់រួចក្តាប់ដៃដែលនៅលើភ្លៅយ៉ាងណែន

<< បាទចៅហ្វាយ... >> ជំនិតទទួលដឹងច្បាស់ពីចរឹកចៅហ្វាយរបស់ខ្លួនជាងនរណាទាំងអស់ ព្រោះខ្លួនតាមបំរើចៅហ្វាយនាយរូបនេះតាំងតែពីតូច ហើយរឿងនេះក៏ដូចគ្នា គឺគេតាមរកអស់រយៈពេលជាងដប់ឆ្នាំមកហើយ ដូច្នេះគ្មានអ្វីសំខាន់ដល់រឿងនេះនោះទេ

ក្រោយធ្វើដំណើរអស់ពេលយ៉ាងយូរ ទីបំផុតក៏បានមកដល់ខាងមុខផ្ទះមួយនៅឯដំបន់ជាយភ្នំ គឺជាគ្រួសារកសិកររស់ដោយដំណាំផ្លែឈើ

កំលោះមាឌមាំបានបោះជំហ៊ានចុះចេញពីឡាន ដោយមានកូនចៅជាច្រើនចាំបើកទ្វាឲ្យគេ មនុស្សអស់ទាំងនោះបានឱនក្បាលគោរពនាយហើយទើបបន្លឺសំលេង

<< ចៅហ្វាយធំគឺផ្ទះមួយនេះហើយទានប្រុស ខ្ញុំសេុីបរួចហើយ អ្នកផ្ទះនេះមិនដែលចេញក្រៅដោយផ្ទាល់នោះទេ គឺអោយមេការកម្មករ អ្នកចាត់ចែងទាំងអស់ទាន >> ក្នុងចំណោមនោះក៏មានម្នាក់ចេញមុខប្រាប់ពីមូលហេតុនៃការតាមរកមនុស្សមួយគ្រួសារនេះយឺតយាវ ជាការរត់គេចពីពាក្យស្តីបន្ទោសឬក៏ពិន័យ

🍁អូនជាដង្ហើមបង🍁Where stories live. Discover now