ក្រោយការធ្វើដំណើរហត់ពេញមួយថ្ងៃ ទីបំផុតកំលោះទាំងបីក៏បានមកដល់ភូមិគ្រិះវិញហើយ ខាង មុខវិមានក៏មានអ្នកបំរើប្រុសស្រី ចាស់ក្មេងឈរដំរៀបគ្នាត្រៀបត្រា រងចាំចៅហ្វាយនាយត្រលប់ចូលក្នុងវិមាន ទ្វារឡានបានរបើកជំនិត kang បន្លឺសំលេងតិចៗទៅកាន់រាងក្រាស់<< ទុកឲ្យខ្ញុំវិញ... អ្នកប្រុសច្បាស់ជាស្ពឹកស្រពន់ណាស់ហើយ!? >> ជំនិតយើងនាយសំដៅដល់ការដែលបី teahyung ដាក់លើភ្លៅដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នោះ
<< មិនបាច់ទេ!!! >> រាងក្រាស់ប្រកែករួចក៏លើកបីរាងតូចចូលផ្ទះ ហើយសំដៅទៅបន្ទប់គេងរបស់នាយតែម្តង
<< នាងខ្ញុំរៀបបន្ទប់ថ្មីរួចហើយ អាចយកអ្នកប្រុសតូចទៅគេងទីនោះបាន ជាបន្ទប់មួយនោះចា៎! >> ម៉ែដោះគាត់ទទួលបានដំណឹងរាងតូចពីជំនិត kang ទើបគាត់បានរៀបចំបន្ទប់ទុករួចជាស្រេច<< មិនចាំបាច់ទេ!!! >> Jungkook ពោលយ៉ាងខ្លីថែមទាំងធម្មតាដូចគ្មានអ្វីប្រែប្រួលយ៉ាងអញ្ចឹង ហើយនាយក៏បីរាងតូចចូលបន្ទប់របស់ខ្លួនឯងតែម្តង
<< អ្នកប្រុសចុះ អាហារវិញនោះ? >> ដោយដឹងទៀតថាអ្នកទាំងបីមិនបានញុំាបាយខាងក្រៅផងដែរ ទើបគាត់សួរក្រែងចៅហ្វាយនាយត្រូវការញុំា
<< ក៏មិនបាច់ដែរ...! >> ថាហើយនាយក៏ចូលទៅសម្រាក់បាត់
ចំណែកម៉ែដោះគាត់ស្រាប់តែមានការចម្លែកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់រាងក្រាស់ទៅលើរាងតូច ជាធម្មតាលោក jeon ម្នាក់នេះគឺមិនសូវយកចិត្តទុកដាក់ទៅលើនរណាម្នាក់ឡើយ ដែលសំខាន់នាយគឺប្រកាន់ខ្ជាប់នូវរបស់ផ្ទាល់ខ្លួន ក៏ខែខៃបន្ទប់គេងរបស់ខ្លួនណាស់ មិនថាមនុស្សស្និទ្ធយ៉ាងណាក៏នាយមិនឲ្យចូលគេងនៅបន្ទប់របស់នាយឡើយ
<< មានអ្វីខ្លះកើតឡើង អ្នកប្រុសរបស់យើងដូចជាប្លែកចំពោះអ្នកប្រុសតូចនេះណាស់? >> ព្រោះតែចង់ដឹងពីគំនិតខ្លះៗរបស់អ្នកប្រុសខ្លួន ម៉ែដោះក៏ឈ្លិចសួរនាំពីជំនិតផ្ទាល់របស់រាងក្រាស់
<< ខ្ញុំក៏ទើបនឹងឃើញជាលើកទីមួយដូចគ្នា នៅឆ្លើយមិនទាន់បាននោះទេណាម៉ែដោះ! >> ថាហើយ songkang ក៏ដើរចេញសំដៅទៅបន្ទប់គេងផ្ទាល់ខ្លួននាយបាត់ ព្រោះគេក៏ហត់មកពេញមួយថ្ងៃដែរហើយ