កំលោះរាងតូចច្រមិចបានធ្វើដំណើរបង់បោយដោយមានដៃតុក្កត្តាមួយនៅក្នុងដៃជាមួយ tata មួយនោះគឺជាមិត្តជិតស្និទ្ធរបស់រាងតូចទៅហើយ មិនថាទៅណាពេលមានវាទៅជាមួយ teatea គឺមិនសូវខ្លាចឡើយ នៅពេលដែលមកដល់ច្រកចូលនាយតូចក៏សម្លឹងមើលទៅស្លាក់ប៉ាយមុននឹងចូលក្នុង<< អ្ហា៎៎...! ការពិតទីនេះគឺជាសួនកំសាន្តសោះ?! >> ក៏ព្រោះតែមិនធ្លាប់បានចេញមកខាងក្រៅ ពេលនេះក្មេងតូចគឺពិតជារំភើបរហូតកើតជារពឹស ឯអ្នកដែលដើរតាមពីក្រោយក៏ស្ទើតែតាមមិនទាន់ទៅហើយ ដូច គេថាហត់នឹងធ្វើសង្គ្រាមក៏ហត់មិនដល់ការមើលថែក្មេងឡើយ
Tea បានប្តូររបស់លេងពីមួយទៅមួយ ក៏ព្រោះតែមានរបស់លេងសប្បាយទាំងអស់នោះក៏បានធ្វើឲ្យរាងតូចភ្លេចរឿងម៉ាក់ប៉ារបស់គេបានមួយគ្រា
ពេលកន្លងទៅមួយសន្ទុះធំទៅហើយក្មេងតូចនោះនៅតែមិនព្រមហត់សោះ ឯជំនិតនិងរាងក្រាស់វិញគេហត់នឹងដើរតាមយាមក្មេងឡើងអស់កំលាំងរលីង ម្នាក់ៗវិលមុខចង់កើតខ្យល់ព្រោះតែក្មេងម្នាក់
<< បងប្រុសខ្ញុំចង់ញុំាមួយនេះ... >> ក្រោយលេងហ្គេមអស់ចិត្ត teatea គេក៏ចង់ញុំាការ៉េមម្តង នាយទាមទារឲ្យរាងក្រាស់ទិញឲ្យគេ
<< វាយប់ហើយ បើឯងញុំានៅពេលនេះវាអាចនិងឈឺបាន មិនបាច់ញុំាទេ >> កំលោះយើងនាយនិយាយទាំងល្វើយ រួចក៏អង្គុយចុះលើបង់ដែលនៅក្បែរនោះ ដើម្បីសម្រាក់កាត់បន្ថយភាពហត់នឿយ ខ្លះ
ដោយឃើញថារាងក្រាស់មិនយល់ព្រមដូច្នេះ នាយតូចក៏រត់ចូលទៅក្នុងហាងនោះតែម្នាក់ឯងបាត់ មាឌមាំដកដង្ហើមធំបន្តិច ទើបក្រោកដើរតាមយឺតៗ រួមនិងជំនិត
<< បើអ្នកប្រុសចេញបញ្ជាឲ្យខ្ញុំប្រយុទ្ធការពារដប់ទល់នឹងមួយក៏ខ្ញុំមិនរុញរាដូចពេលនេះដែរ តើខ្ញុំអាចស្លាប់ព្រោះតែបែបនេះទេហក៎?! >> ជំនិតយើងផ្តើមសួរទៅកាន់ចៅហ្វាយបែបកំប្លែងស្ងួត
<< Kang តើឯងគិតថាក្មេងនេះយ៉ាងម៉េចដែរ? >> រាងក្រាស់បានសួរពីគំនិតតិចតួចរបស់គេ ថាគិតយ៉ាងណាចំពោះរាងតូច
<< គេក៏គួរឲ្យស្រលាញ់ណាស់ដែរ! កន្លងមកជាងដប់ឆ្នាំហើយ songkang ខ្ញុំមិនធ្លាប់ឃើញអ្នកប្រុសញញឹមឬធ្វើល្អដាក់នរណាម្នាក់ទេ ចំពោះក្មេងម្នាក់នេះបែរជាផ្ទុយស្រឡះ... >> នាយ kang ចំពោះរាងក្រាស់គឺមិនធ្លាប់ជាកូនចៅនោះទេ គ្រប់បញ្ហាកើតទុក្ខស្មុកស្មាញអ្វីទាំងឡាយ អ្នកទាំងពីរសុទ្ធតែចែករំលែករួមគ្នាតាំងពីក្មេងវ័យមកម្ល៉េះ ម្លោះហើយរវាងពួកគេគឺហាក់ស្និទ្ធស្នាលគ្នាសម្រាប់រឿងផ្ទាល់ខ្លួន