ភាគ6: នឹកម៉ាក់

162 20 7
                                    


ចំពោះការរកដំណោះស្រាយល្អសម្រាប់ការងារសំខាន់មួយនេះគឺពិតជាពិបាក ឯរាងក្រាស់របស់យើងនាយមិនចង់ប្រើប្រាស់វិធីសាស្ត្រទាក់ទាញមនុស្សស្រីនោះទេ

ត្បិតថានាយមានទំនាក់ទំនងជ្រាលជ្រៅនិងកូនស្រីរបស់លោក park myungchhel តែនោះក៏មិនមែនជាស្នេហា ហើយឥឡូវនេះស្នេហារបស់នាយក៏បានបង្ហាញខ្លួនទៀត រឹតតែគិតរឹតតែមិនគួរហើយ

<< ខ្ញុំមិនចង់ប្រើវិធីសាស្ត្រមួយនោះទេ!? >>

<< បើមានជម្រើស តើខ្ញុំនៅចំណាយពេលគិតដល់ក្រុមហ៊ុនរបស់លោកទេ? ដង្កូវក្នុងសាច់របស់លោកទេ បើចង់ទុកឱកាសឲ្យវាសុីអស់ទាំងឆ្អឹងរបស់លោកក៏តាមចិត្ត?! តែបើលោកជួយដល់ខ្ញុំ អ្នកដែលចំណេញគឺជារូបលោកនេះហើយ ដៃគូររបស់ខ្ញុំនឹងប្រមូលមកទាំងឯកសារខាងខ្ញុំ និងឯកសារកេងប្រវ័ញលើក្រុមហ៊ុនលោកមកដូចគ្នា បើលោករកឃើញកន្លែងសំងាត់នោះ!? >> មុខមាំស្ងួតក៏ខ្សោះដូចសម្តី នាយពោលពាក្យទាំងនោះហើយក៏អង្គុយសម្លឹងរាងក្រាស់ឥតមានរង្គើរសូម្បីសរសៃរសក់

<< ចៅហ្វាយអង្គុយចុះសិនទៅ! ខ្ញុំថាវាល្អហើយនិងមានកម្លាំងច្រើនការងាររបស់យើងក៏ងាយស្រួលជាងមុនដូចគ្នា >> songkang គេនិយាយខ្សឹបៗទៅកាន់រាងក្រាស់ តែក៏ល្មមអាចឲ្យ yoongi ដឹងបានដូចគ្នា

<< លោកគ្រាន់តែសេុីបរកទីតាំង ហើយខ្ញុំនិងបញ្ជូនមនុស្សរបស់ខ្ញុំឲ្យទៅលួចយកភស្តុតាង ការងារស្រួលៗហើយលោកក៏អាចការពារក្រុមហ៊ុន រួមទាំងកេរ្តិ៍ឈ្មោះផងដែរ! >> Yoon ពោលនូវប្រយោគជីកគាស់បន្ថែមឲ្យរាងក្រាស់យល់ព្រម

<< លោកឆ្លាតយ៉ាងនេះក៏គួរដឹងថា កញ្ចាស់ park នោះមិនងាយបោកបាននោះទេ!? >> Jungkook នៅតែស្ទាក់ស្ទើនិងរឿងមួយនេះដដែល

<< លោកកុំបារម្ភអី! ពួកខ្ញុំត្រៀមខ្លួនរួចរាល់សម្រាប់ផែនការទីពីរហើយ ច្បាស់ជាមិនឲ្យលោកខាតបង់ជាដាច់ខាត >> yoon និយាយរួចក៏ហុចនូវឯកសារមួយទៀតទៅឲ្យ jungkook

<< និងចាប់ផ្តើមនៅពេលណា? >> ក្រោយមើលចប់រាងក្រាស់របស់យើងក៏សួរពីប្រតិបត្តិការងារភ្លាម

🍁អូនជាដង្ហើមបង🍁Where stories live. Discover now