ភាគ5: ទំហំខ្លួន

160 21 13
                                    


រយៈមួយស្របក់កន្លងទៅ រាងតូចល្អិតក៏បម្រះខ្លួនពីការលង់លក់ ខណៈពេលដែលភ្នែកនៅប្រឹងព្រិចខ្ញាំនៅឡើយ សម្លេងគ្រហឹមតាមដើមក.បានលេចឮឡើងមកមុន

<< ហុឺម...! >> ស្របគ្នានោះដែរ រាងតូចក៏លើកដៃស្រលូនស្រួចស្ទាបដើមទ្រូងហាប់ណែនរបស់រាងក្រាស់បន្តិច រួចក៏បន្តមកដើមដៃហើយចុះរហូតដល់ចុងដៃ

ឯមាឌមាំសំងំស្ងៀមបណ្តោយតាមចិត្តក្មេងបន្តិច រួចទើបលើកយក tata ដាក់ក្នុងរង្វង់មាឌតូចគេក៏ស្រវាឱបវាជាប់ហើយបញ្ឈប់នូវសកម្មភាពមុននេះ និងព្រមបើកភ្នែកស្រឡះធម្មតា

<< បើក្រោកហើយក៏ញុំាអីបន្តិចទៅ និងអាលបានញុំាថ្នាំ >> រាងក្រាស់នាយនិយាយព្រោះរាងតូចនៅផ្តេកក្បាលនិងទ្រូងរបស់នាយហើយលេងជាមួយតុក្កតាមិនព្រមក្រោកសោះ

<< នេះមិនមែនខោអាវរបស់ខ្ញុំទេ?! >> ក្រោយក្រោកមកមានស្មារតីគ្រប់គ្រាន់ teahyung ក៏ចាប់អារម្មណ៍ចំពោះខ្លួនប្រាណខ្លួនឯង ដែលគ្មានខោតែមានតែអាវដែលធំរលុងប៉ុណ្ណោះ

<< ខោអាវអូនស្អុយណាស់ នេះជាអាវរបស់បងតែខោអូនស្លៀកមិនត្រូវ! ញុំាបបរសិនទៅ បន្តិចទៀតបងអោយមនុស្សរៀបចំវាសម្រាប់អូនហើយ >> នៅកាលពីយប់មិញ jungkook បានព្យាយាមរកនូវសម្លៀកបំពាក់ជាច្រើនរបស់ខ្លួនឯង សម្រាប់ឲ្យ teahyung ពាក់តែរកយ៉ាងណាក៏គ្មានទំហំរបស់គេឡើយ

ចំពោះរាងតូចវិញគេមើលទៅដូចជាញុំាអ្វីមិនសូវបានសោះហើយ ត្រឹមបីបួនមាត់ក៏ប្រាប់ថាឆ្អែតទៅហើយ

<< ឆ្អែតហើយ? >> ចំពោះរាងក្រាស់ការស្គាល់ពីចំណូលចិត្តរបស់រាងតូចគឺសំខាន់ណាស់ នាយតាមអង្កេតមើលរាល់កាយវិការរបស់ tea ទើបឃើញនូវរាល់ចន្លោះខ្វះខាត

<< អឺ...! >> Teahyung ងក់ក្បាលតិចៗជាចម្លើយតបត

<< ញុំាថ្នាំនេះទៅ... ហើយទៅសំរាក់បន្តនៅក្នុងបន្ទប់ទៀតចុះ! >> រាងក្រាស់និយាយរួមទាំងដាក់ថ្នាំនៅក្នុងដៃក្មេងតូច រួមទាំងលើកទឹកមួយកែវទៅឲ្យ

<< បើមិនញុំាបានទេ ខ្ញុំមិនចូលចិត្ត វាល្វីង! >> ក្មេងតូចគេនិយាយបង្អួសៗ រួមទាំងធ្វើភ្នែកមក់ៗដាក់មាឌមាំ ជាស្ទាយបង្វក់ចិត្តឲ្យគេយកយល់

🍁អូនជាដង្ហើមបង🍁Where stories live. Discover now